ជៀស​ឲ្យ​ឆ្ងាយពី​អំពើ ៤ នេះ ប្រយ័ត្ន​ក្លាយ​ជា​កម្ម​សង ៣ ជាតិ​ក៏​មិន​អស់

៤) ផ្តល់​អំណោយ​ដោយ​មិន​ចេញ​ពី​ចិត្ត

Ice_screenshot_20210714 101403

សប្បុរសធម៌​គឺ​ត្រូវ​ចេញ​ពី​ចិត្ត ចេញ​ពី​បេះដូង តែ​បើ​អ្នក​ធ្វើ​ទៅ​ហើយ អ្នក​បង្ហាញ​អត្តចរិត​មិន​ល្អ អាកប្បកិរិយា ពាក្យ​សម្តី​មិន​ល្អ ចំពោះ​អ្នក​ដែល​ទទួល​អំណោយ នោះ​ក៏​ស្មើ​នឹង​អំពើ​បាប​ផង​ដែរ។

លុយ​ជា​របស់​ខាង​ក្រៅ វា​ផ្តល់​ទៅ​ហើយ​អាច​ឲ្យ​គេ​រីករាយ​មួយ​ពេល តែ​អត្តចរិត ការ​និយាយ​ស្តី​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ចងចាំ​មួយ​ជីវិត។ បើ​អ្នក​ធ្វើ​ទៅ​ហើយ ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺចាប់​ដ្បិត​ទទួល​បាន​អំណោយ​របស់​អ្នក​នោះ អ៊ីចឹង​ចូរ​កុំ​ធ្វើ​ល្អ​ជាង។

៣) ត្អូញត្អែរ ឬ​និយាយ​បង្កើត​ជា​រឿង​អាស្រូវ

Ice_screenshot_20210714 101414

មនុស្ស​មិន​ត្រូវ​ត្អូញត្អែរ​ពេក​នោះ​ទេ ចូរ​ញញឹម​ឲ្យ​បាន​ច្រើន រក​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​ដែល​បាន​កើត​ឡើង។ មួយ​ផ្សេង​ទៀត​បើ​អង្គុយ​និយាយ​ពី​រឿង​អ្នក​ដទៃ បង្កើត​ក្លាយ​ជា​រឿង​អាស្រូវ​បំផ្លាញ​កេរ្តិ៍ឈ្មោះ សុភមង្គល​របស់​គេ នោះ​ក៏​រាប់​ជា​អំពើ​បាប​មួយ​ដែរ។ ពរជ័យ​ទាំង​ឡាយ​ដែល​អ្នក​នឹង​បម្រុង​បាន ក៏​ត្រូវ​រលាយ​បាត់​ទៅ​វិញ។

២) ក្រអឺតក្រទម

Ice_screenshot_20210714 101356

គ្មាន​មនុស្ស​ណា​ដែល​អាច​ជោគជ័យ​ទាំង​អស់​នោះ​ទេ ក៏​រមែង​មាន​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​រៀង​ខ្លួន។ បើ​អ្នក​មាន​សំណាង​បាន​ក្លាយ​ជា​អ្នក​មាន ជា​អ្នក​ជោគជ័យ​លើ​វិស័យ​ណា​មួយ​ហើយ ក៏​កុំ​មើល​ងាយ​អ្នក​ដែល​ទាប​ជាង​ខ្លួន កុំ​មា​មោទនភាព​ជ្រុល​ដល់​ភ្លេច​អស់​ពី​ការ​ឲ្យ​តម្លៃ​មនុស្ស។

មនុស្ស​ដែល​ល្អ​ពិត កាន់​តែ​ខ្ពស់ កាន់​តែ​ពូកែ​បន្ទាប​ខ្លួន ហើយ​កាន់​តែ​ជួយ​ដល់​អ្នក​ទាប​ជាង​ខ្លួន​ឲ្យ​មាន​ឱកាស​អាច​ឡើង​មក​ដល់​ចំណុច​ល្អ​ប្រសើរ​ដូច​ជា​ខ្លួន​ដែរ។

១) រំលង​គុណ​ឪពុកម្តាយ

Ice_screenshot_20210714 101426

រំលង​គុណ​អ្នក​ដទៃ​ជា​រឿង​ខុស​ឆ្គង​មួយ​ហើយ តែ​ជាមួយ​ឪពុកម្ដាយ អ្នក​ដែល​បាន​ផ្តល់​កំណើត​ឲ្យ​យើង​ឃើញ​ភព​ផែន​ដី​នេះ កាន់​តែ​ជា​រឿង​ខុស​ឆ្គង​ដែល​មិន​អាច​សង​អស់។ ក្នុង​នាម​ជា​កូន គួរ​មាន​ការ​គោរព​ដល់​ឪពុកម្ដាយ កុំ​ឲ្យ​លោក​ទាំង​ពីរ​មាន​ការ​មិន​សប្បាយ​ចិត្ត កុំ​គម្រិះ​នឹង​ឪពុកម្ដាយ​ខ្លួន​ពេក កុំ​ធ្វើ​ឲ្យ​លោក​ទាំង​ពីរ​រស់នៅ​ក្នុង​ជីវិត​ដ៏​លំបាកលំបិន ទាំង​ដែល​ខ្លួន​ឯង​កំពុង​សោយសុខ។ ការ​រស់នៅ​បែប​នោះ អ្នក​ស្រណុក​មិន​បាន​យូរ​ទេ ហើយ​កម្ម​នឹង​បង្ហាញ​មក​ក្នុង​ជាតិ​ហ្នឹង​ឯង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក