ជីវិត​មនុស្ស​ឈ្លាសវៃ​មិន​ងាយ​ធ្លាក់​ដុនដាប ក៏​ដោយសារ​ចេះខ្លាច​រឿង ៣ នេះ​ជានិច្ច

បុគ្គល​ដែល​ជោគជ័យ ហើយ​មិន​ងាយ​នាំ​ឲ្យ​ជីវិត​របស់​ពួក​គេ​ធ្លាក់​ដល់​បាត នោះ​មិនមែន​ជា​មនុស្ស​ដែល​ជោគជ័យ​ដោយ​សំណាង តែ​កើត​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​ពិត។ ទន្ទឹម​នឹង​ដំណើរការ​ជោគជ័យ​ពួក​គេ​ក៏​ប្រកាន់ខ្ជាប់​នូវ​ការ​រក្សា​គោលជំហរ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ មិន​មែន​មួយ​ចាន​ទឹក​មួយ​ចាន​គោក​ឡើយ។

ខាង​ក្រោម​យើង​បង្ហាញ​ពី​ចំណុច​ ៣ ដែល​មនុស្ស​ឈ្លាសវៃ​រមែង​ខ្លាច​ជានិច្ច ទើប​ធ្វើ​ឲ្យ​ពួក​គេ​អាច​ឡើង​ខ្ពស់​រហូត៖

៣) ភ័យខ្លាច​ការ​ដែល​ឡើង​ឋានៈ​ខ្ពស់ ទាំង​មិន​មើល​ឃើញ​កំហុស​ខ្លួន​ឯង

Ice_screenshot_20210718 134023

មនុស្ស​ដែល​ឡើង​ឋានៈ​ខ្ពស់ កាន់​តែ​ខ្ពស់ ពួក​គេ​កាន់​តែ​ប្រយ័ត្ន ហើយ​មិន​ងាយ​ឲ្យ​ខុស​ឆ្គង​នោះ​ឡើយ។ ក្នុង​ករណី​ដែល​ខុស ក៏​ពួក​គេ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ មិន​ទម្លាក់​ឲ្យ​អ្នក​ដទៃ​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ បើ​មនុស្ស​ដែល​ឡើង​ឋានៈ​ខ្ពស់​ដោយ​សំណាង នោះ​ពួក​គេ​មិន​ចេះ​មើល​ឃើញ​កំហុស​ខ្លួន​ឯង​ឡើយ ហើយ​បើ​ខុស​ក៏​ថា ត្រូវ រួច​ទម្លាក់​ឲ្យ​កូន​ចៅ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង។ មនុស្ស​ប្រភេទ​នេះ មិន​យូរ​ទេ ភាព​ដុនដាប​នឹង​កើត​មាន​ដល់​ពួក​គេ។

២) ភ័យ​ខ្លាច​ភាព​ក្រអឺតក្រទម​នៅ​ពេល​ឡើង​កូដ​ខ្លាំង

Ice_screenshot_20210718 134031

ជីវិត​មនុស្ស​ពេល​ខ្លះ​គឺ​បែប​ហ្នឹង ពេល​ជោគជ័យ​ខ្លាំង​បែរ​ជា​ភ្លេច​អស់​ទី​ក្រ​ដែល​ធ្លាប់​ឆ្លង​កាត់។ ចរិត​ក៏​ផ្លាស់ប្តូរ ​ប្រែ​ទៅ​ជា​ក្រអឺតក្រទម លែង​ស្គាល់​ខុស​ត្រូវ លែង​ស្គាល់​ស ខ្មៅ ហើយ​រមែង​មាន​មោទនភាព​លើ​ខ្លួន​ឯង និង​លែង​មើល​ឃើញ​ពី​ជោគជ័យ​របស់​អ្នក​ដទៃ។

ផ្ទុយ​ទៅ​វិញ​សម្រាប់​មនុស្ស​ឆ្លាត ពួក​គេ​បារម្ភ​ណាស់ ភ័យ​ខ្លាច​ណាស់ នឹង​មិន​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ទៅ​ភាព​ក្រអឺតក្រទម​បែប​ហ្នឹង​បាន​ឡើយ ពោល​គឺ​រក្សា​គោលជំហរ​បាន​យ៉ាង​ស្មើ​ល្អ មិន​ថា​តែ​ឡើង​ដល់​កប់​ពពក​ក៏​ដោយ។

១) ភ័យ​ខ្លាច​នឹង​ដឹង​លឺ​ការ​ពិត តែ​មិន​អាច​ធ្វើ​បាន

Ice_screenshot_20210718 134237

មនុស្ស​ជោគជ័យ​មួយ​ចំនួន​គឺ​បែប​ហ្នឹង ជោគជ័យ​ដោយសារ​តែ​ការ​បោកប្រាស់ ការ​កុហក ការ​បិទ​ភ្នែក​ខ្លួន​ឯង។ ដឹង​ថា​ការ​ពិត​អាច​បំផ្លាញ​អ្នក​ដទៃ​ហើយ ក៏​នៅ​តែ​ធ្វើ លុប​ចោល​អស់​ភាព​ស្មោះត្រង់​ជា​ខ្លួន​ឯង ហើយ​ក៏​លែង​មាន​ចិត្ត​សប្បុរស​ត​ទៅ​ទៀត។

ខុស​ពី​មនុស្ស​ឈ្លាសវៃ ដែល​គេ​ជា​អ្នក​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ គេ​នឹង​មិន​ធ្វើ​ឲ្យ​ជីវិត​អ្នក​ដទៃ​លំបាក​ដោយ​សារ​ តែ​ខ្លួន​ឯង​ចង់​ជោគជ័យ​ឡើយ។ ក៏​រមែង​ធ្វើ​អ្វី ដែល​មិន​ប៉ះពាល់​ក្តីសុខ​របស់​មនុស្ស​ជុំវិញ​ខ្លួន ហើយ​មាន​តែ​ជួយ​ស្រោចស្រង់​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​អាច​មាន​ជីវិត​ល្អ​ប្រសើរ​ដូច​ជា​ខ្លួន​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក