ប្រយ័ត្ន​ឈឺ​ទាំង​គ្រួសារ! កំហុស​ទាំង ៥ ត្រូវ​ជៀស​ឲ្យ​បាន ពី​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ

ទឹកឃ្មុំ​ប្រៀប​បាន​ដូច​ជា​ឱសថ​ទិព្វ​ពី​ធម្មជាតិ ហើយ​គ្រួសារ​ជា​ច្រើន​ប្រើប្រាស់​នៅ​តម្រូវ​ការ​ផ្សេងៗ​ពី​គ្នា ដោយ​វា​ក៏​​ល្អ​ចំពោះ​សុខភាព​លើ​ផ្នែក​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​ការ​ប្រើប្រាស់ ក៏​ទាមទារ​ឲ្យ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​បែបបទ មិន​ដូច្នោះ​ទេ ទឹកឃ្មុំ​អាច​នឹង​ប្រែ​ជា​របស់​មិន​ល្អ​ចំពោះ​សុខភាព​យើង​ទៅ​វិញ៖

៥) ផឹក​ទឹកឃ្មុំ​ពេល​ភ្ញាក់​ពី​គេង

1

នៅ​ពេល​ដែល​ពោះ​ទទេ អ្នក​មិន​គួរ​ប្រញាប់​ទទួល​ទាន​ទឹក​ឃ្មុំ​នោះ​ទេ មិន​ថា​តែ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ឬ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារ ព្រោះ​វា​អាច​ដាក់​បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ។

លើស​ពី​នេះ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ ទឹកឃ្មុំ​មាន​ជាតិ​ស្ករ​ច្រើន វា​ក៏​អាច​បណ្ដាល​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ទឹកនោម​ផ្អែម ពេល​ទទួល​ទាន​វា​ទឹក​ព្រឹក គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់។

៤) រក្សា​ទុក​ទឹកឃ្មុំ​ខុស​របៀប

2

ទឹក​ឃ្មុំ​មាន​មុខងារ​ពិសេស​អាច​ប្រឆាំង​នៅ​បាក់តេរី​មួយ​ចំនួន អាច​បញ្ចៀស​មិន​ឲ្យ​រាងកាយ​ឆ្លង​ជំងឺ។ ដោយឡែក​ក៏​លុះត្រា​អ្នក​រក្សា​ទុក​វា​ឲ្យ​បាន​ល្អ​ផង​ដែរ។

វិធី​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទុក​ទឹក​ឃ្មុំ គឺ​ត្រូវ​ដាក់​វា​នៅ​ក្នុង​កែវ​កញ្ចក់ ឬ​កែវ​ណា​មួយ​ ហើយ​បិទ​គម្រប​ឲ្យ​តឹង រួច​រក្សា​ទឹក​នៅ​កន្លែង​ត្រជាក់​ហើយ​ស្ងួត ដោយ​ល្អ​បំផុត​អាច​ក្រោម ១០ អង្សា​សេ ឬ​ចន្លោះ​ ១០ ទៅ ២០ អង្សា​សេ នោះ​គឺ​ល្អ​បំផុត​ហើយ។

៣) ឲ្យ​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ​ទទួល​ទាន


3

ដោយសារ​កុមារ​តូចៗ​មុខងារ​រំលាយ​អាហារ និង​រំលាយ​ជាតិ​ខ្លាញ់​ពួក​គេ​នៅ​ខ្សោយ ដូច្នេះ​មិន​គួរ​ទទួល​ទាន​ទឹក​ឃ្មុំ​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ពុល។ កុមារ​លើស​ពី ១ ឆ្នាំ​ឡើង​ទៅ ឪពុកម្តាយ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ដែរ ដោយ​ត្រូវ​ផ្តល់​ឲ្យ​នៅ​កម្រិត​បរិមាណ​ដ៏​សមរម្យ​មួយ​បាន​ហើយ។

២) លាយ​ទឹក​ឃ្មុំ​ជាមួយ​ខ្ទឹម​បារាំង

ទឹក​ឃ្មុំ​នៅ​ពេល​ចូល​ប្រតិកម្ម​ជាមួយ​អាស៊ីដ​អាមីណូ​ក្នុង​ខ្ទឹម​បារាំង វា​នឹង​បង្ក​ទៅ​ជា​សារធាតុ​ពុល បណ្តាល​ឲ្យ​រលាក​ក្រពះ ឬ​រាករូស ដូច​ជា​ពុល​អាហារ​អ៊ីចឹង។

១) លាយ​ទឹក​ឃ្មុំ​ជាមួយ​ទឹកក្តៅ

Sai Lam Khi Su Dung Mat Ong 1 5200

ការ​លាយ​ទឹក​ឃ្មុំ ជាមួយ​ទឹកក្តៅ គឺ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​មនុស្ស​ជា​ច្រើន​នៅ​តែ​បន្ត​ធ្វើ។ ព្រោះ​នៅ​ពេល​លាយ​ជាមួយ​ទឹកក្តៅ​នៅ​សីតុណ្ហភាព​ខ្ពស់​ពេក វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​នូវ​សមាសធាតុ​អាហារូបត្ថម្ភ​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​ទឹក​ឃ្មុំ។

អ្នក​គួរ​ប្រើប្រាស់​ទឹកក្ដៅឧណ្ហ៍ៗ ចន្លោះ​ពី ៤០-៥០ អង្សា​សេ​គឺ​ខ្ពស់​បំផុត ពោល​គឺ​ត្រូវ​ក្រោម ៦០ អង្សា​សេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក