ចែក​គ្នា​បាន​ដឹង! ផឹក​របស់​ទាំង ៥ នេះ​មុន​ចូល​គេង អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​និង​ស្បែក​ស្អាត​ជាង​វ័យ

សម្រាប់​អ្នក​ដែល​ចង់​បាន​រាងកាយ​រឹងមាំ ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ឲ្យ​ស្រក​ទម្ងន់ និង​ទទួល​បាន​ស្បែក​ស្អាត​ជាង​វ័យ អ្នក​គួរ​តែ​មាន​ទម្លាប់​ទទួល​ទាន​នៅ​ប្រភេទ​ភេសជ្ជៈ​ទាំង ៥ ដូច​ខាង​ក្រោម មុន​ពេល​ចូល​គេង៖

៥) ទឹកឃ្មុំ​ក្រូចឆ្មា

Ice_screenshot_20210720 123758

ក្រៅ​ពី​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិ​ពុល​និង​ជួយ​ដល់​មុខងារ​ថ្លើម ទៀត​សោត​វា​ក៏​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត ហើយ​ស្រក​ទម្ងន់​បាន​ ដោយ​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ជាក់ស្តែង​ក្រូចឆ្មារ​វា​មាន​វីតាមីន​ជា​ច្រើន ខណៈ​ដែល​ទឹក​ឃ្មុំ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ក៏​មាន​សរសៃ Pectin ដែល​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ​ផង​ដែរ មួយ​ទៀត​គឺ​ដុត​ខ្លាញ់​លើស​ឲ្យ​ក្លាយ​ជា​ថាមពល។

៤) ទឹក​ផ្លែប៉ោម

Cong Dung Cua Nuoc Ep Tao 4

យោង​តាម​ការ​សិក្សា​ ជា​ទូទៅ​ផ្លែប៉ោម​មាន​ផ្ទុក​ត្រឹម ៧០-៨០ កាឡូរី តែ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​មិន​មាន​ផ្ទុក​នូវ​ខ្លាញ់​លើស​នោះ​ទេ។ ដូច្នេះ​ការ​ទទួល​ទាន​ទឹក​ផ្លែប៉ោម​ស្រស់​មុន​ចូល​គេង គឺ​ត្រូវ​បាន​គេ​រាប់​ថា ជា​វិធី​សម្រក​ខ្លាញ់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣) ទឹក​ក្រូចថ្លុង​និង​ខ្ញី


Ice_screenshot_20210720 124026

ជឿ​ថា​មិន​ទាន់​សូវ​មាន​អ្នក​សាក​ទេ តែ​អ្នក​អាច​សាក​បាន ហើយ​ឃើញ​ប្រសិទ្ធភាព​រហ័ស​បំផុត។ នោះ​គឺ​លាយ​ទឹក​ក្រូចថ្លុង​ជាមួយ​នឹង​ចំណិត​ខ្ញី ដែល​សរុប​ទៅ​វា​មាន​ទាំង​វីតាមីន C សារធាតុ​រ៉ែ​សំខាន់ៗ និង​សារធាតុ​បំបាត់​ជាតិ​ខ្លាញ់​លើស ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ក៏​កាត់​បន្ថយ​ស្រ្តេស​ថែម​ទៀត។

២) តែ​ Chamomile និង​ទឹក​ឃ្មុំ

លាយ​តែ Chamomile និង​ទឹក​ឃ្មុំ​ចូល​គ្នា ​ក្រៅ​ពី​មាន​ក្លិន​ក្រអូប​ស្រាល​ហើយ ទៀត​សោត​វា​ក៏​ជួយ​រំញោច​ទឹក​ក្រពះ​ឲ្យ​រំលាយ​អាហារ​លឿន​ផង​ដែរ។ នៅ​ពេល​សមត្ថភាព​រំលាយ​អាហារ​ធ្វើ​ការ​បាន​ល្អ នោះ​ក៏​នឹង​ជួយ​ដល់​ការ​បញ្ចុះ​ទម្ងន់​យ៉ាង​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ផង​ដែរ។

១) តែ​ខ្ញី

1

លក្ខណៈ​សម្បត្តិ​របស់​តែ​ខ្ញី ​ក្រៅ​ពី​ជួយ​ការពារ​ជំងឺ​ផ្តាសាយ ហៀរសំបោរ និង​ជួយ​ឲ្យ​គេង​លក់​ស្រួល ជាង​នេះ​វា​ក៏​គាំទ្រ​ពេញ​ទំហឹង​ដល់​ការ​ស្រក​ទម្ងន់​ផង​ដែរ ​ព្រោះ​វា​អាច​បន្សុទ្ធ​នៅ​ការ​កម្ចាត់​ខ្លាញ់​លើស​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ល្អ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក