ដឹង​ហេតុផល ៣ នេះ​ ស្រីៗ​ប្រាកដ​ជា​លែង​ហ៊ាន​ពាក់​ខ្សែ​ចងសក់​ជាប់​ដៃ​ទៀត​ហើយ

មនុស្ស​ស្រី​ជា​ច្រើន​រមែង​មាន​ទម្លាប់​មួយ គឺ​ទៅ​ណា​មក​ណា តែងតែ​ពាក់​ខ្សែ​ចង​សក់​ជាប់​នៅ​នឹង​ក​ដៃ​របស់​ពួក​គេ ​ព្រោះ​គិត​ថា​ងាយ​យក​មក​ចង​សក់​ពេល​ដែល​ត្រូវ​ការ​ចាំ​បាច់។ ទម្លាប់​នេះ សម្រាប់​មនុស្ស​ស្រី​ខ្លះ ពាក់​កាន់​ម៉ោង ៥-១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន តែ​សរុប​មក​វា​ជា​ទម្លាប់​មិន​ល្អ​នោះ​ទេ ហើយ​អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ​ជា​បន្ទាន់ ក្រោយ​អាន​ហេតុផល​ ៣ ខាង​ក្រោម៖

៣) បណ្ដាល​ឲ្យ​មាន​បញ្ហា​ចរន្ត​ឈាម

Ice_screenshot_20210720 124713

អ្នក​អាច​ប្រឈម​នឹង​ការ​ស្ទះ​សរសៃ​ឈាម ​ព្រោះ​ចរន្តឈាម​នៅ​ពេល​អ្នក​យក​ខ្សែ​ទៅ​បន្តឹង​ត្រង់​ក​ដៃ​នោះ គឺ​វា​បាន​ប៉ះពាល់​រួច​ទៅ​ហើយ។ វា​អាច​​វិវត្ត​ទៅ​អាការៈ​ម្យ៉ាង​គេ​ហៅ​ថា ការ​បង្ហាប់​សរសៃ​ប្រសាទ​និង​សរសៃ​ឈាម ដែល​នាំ​ឲ្យ​រាងកាយ​យើង​ស្ពឹក ទាំង​ម្រាម​ដៃ ​និង​ប្រអប់​ដៃ​ជា​ដើម។

២) បណ្តាល​ឲ្យ​មាន​ការ​ឆ្លង

Ice_screenshot_20210720 124654

Ice_screenshot_20210720 124701

បាក់តេរី​ដែល​បន្ត​ហាប់​នៅ​ទីតាំង​ដៃ​នោះ យូរ​ទៅ​ក៏​អាច​បង្ក​ទៅ​ជា​ជំងឺ​ហើម តួ​យ៉ាង​ដូច​ស្រ្តី​ម្នាក់​នៅ​សហរដ្ឋអាមេរិក ប៊ិះ​តែ​សង្រ្គោះ​មិន​ទាន់​ពេល។ ដោយ​នាង​មាន​ទម្លាប់​ពាក់​ខ្សែ​ចង​សក់​នៅ​ក​ដៃ យូរ​ទៅ​វា​កាន់​តែ​តឹង​ទៅ ហើយ​នាង​មិន​បាន​ចាប់​អារម្មណ៍ រហូត​ដល់​ដៃ​នោះ​ឡើង​ហើម​កាន់​តែ​ធំ​និង​ក្រហម។

ពេល​ទៅ​ព្យាបាល​ជួប​វេជ្ជបណ្ឌិត ដំបូង​ពេទ្យ​ឲ្យ​លេប​ថ្នាំ​ដើម្បី​កាត់​បន្ថយ​ការ​ហើម តែ​វា​មិន​ស្រក​ឡើយ រហូត​ដល់​ពិនិត្យ​មើល​ទៅ ទាមទារ​ឲ្យ​វះកាត់ ដោយសារ​មាន​មេរោគ​ទៅ​ស៊ី​នៅ​ក្នុង​នោះ ហើយ​បើ​ទុក​យូរ​ទៀត​អាច​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ក៏​ថា​បាន។

១) បាត់បង់​ភាព​ស្អាត

Ice_screenshot_20210720 124650

ចំណុច​នេះ​ស្តាប់​ទៅ​សាមញ្ញ តែ​មនុស្ស​ស្រី​ភាគ​ច្រើន​ក៏​រំលង​មិន​ចាប់​អារម្មណ៍​នោះ​ដែរ។ នាង​គួរ​តែ​ជំនួស​ពី​ការ​ពាក់​ខ្សែ​ចង​សក់​នៅ​នឹង​ដៃ ទៅ​ជា​នាឡិកា​ឬ​គ្រឿងអលង្ការ​ណា​មួយ​ជំនួស​វិញ ទើប​អាច​លើក​សម្រស់​មួយ​កម្រិត​ថែម​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក