សាក​មើល ទទួល​ទាន​ខ្ទឹម​ស​ ៥-៦ កំពឹស​រៀងរាល់​ថ្ងៃ នោះ​រឿង​អស្ចារ្យ​នេះ​នឹង​កើត​ឡើង

ខ្ទឹម​ស​នៅ​តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​របស់​ធម្មជាតិ​ដែល​មាន​មុខងារ​អង់ទីប៊ីយ៉ូទីក ​ការពារ​រាងកាយ​មនុស្ស​បាន​យ៉ាង​ល្អ។ ចុះ​បើ​អ្នក​ទទួល​ទាន​ខ្ទឹម​ស ៥-៦ កំពឹស​ជា​រៀងរាល់​ថ្ងៃ តើ​រាងកាយ​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ?

An 2 Tep Toi Moi Ngay Va Nhung Cong Dung Khien Ban Bat Ngo

ភ្លាមៗ​បន្ទាប់​ពី​អ្នក​ទទួល​ទាន​ខ្ទឹម​ស​ នោះ​បម្រែបម្រួល​វិជ្ជមាន​ដូច​ខាង​ក្រោម​នឹង​ចាប់ផ្តើម​កើត​ឡើង៖

ក្រោយ​រយៈ​ពេល ១ ម៉ោង: វា​នឹង​ត្រូវ​បាន​រំលាយ​ដូច​អាហារ​ដទៃ​ទៀត​អ៊ីចឹង​ដែរ ជា​ពិសេស​អាហារូបត្ថម្ភ​ដែល​មាន​ក្នុង​ខ្ទឹម​ស​ នឹង​ចាប់ផ្តើម​រលាយ​យឺតៗ។

Toi Vo Cung Tot Nhung Cung Cuc Doc Neu An Sai Cach Canh Bao Moi Nguoi Chu Y 2

ក្រោយ​រយៈ​ពេល ២-៤ ម៉ោង: នោះ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ការពារ​ជំងឺ​មហារីក នឹង​ចាប់ផ្តើម​ដំណើរការ​កើត​មាន​ក្នុង​ខ្លួន​អ្នក។

ក្រោយ​រយៈ​ពេល ៤-៦ ម៉ោង: ខ្ទឹម​ស​នឹង​ចាប់ផ្តើម​ពង្រឹង​កោសិកា T ដែល​ជា​កោសិកា​ប្រឆាំង​នឹង​ការ​កើត​មាន​ជំងឺ​ក្នុង​រាងកាយ​អ្នក ហើយ​វា​នឹង​ជួយ​ដល់​ប្រព័ន្ធ​ភាព​សាំ​ក្នុង​ការ​បំបាត់​ជាតិ​ខ្លាញ់​ចេញ​ពី​ក្នុង​ខ្លួន។

ក្រោយ​រយៈ​ពេល ៦-៨ ម៉ោង: សារធាតុ​ប្រឆាំង​បាក់តេរី​ក្នុង​ខ្ទឹម​ស នឹង​ចាប់ផ្តើម​ធ្វើ​ការ ដែល​នេះ​វា​មក​បំផ្លាញ​នូវ​បាក់តេរី​មិន​ល្អ ដែល​ជ្រៀត​ចូល​មក​ក្នុង​រាងកាយ​អ្នក។

An Toi Khi Mang Thai Me Nhan Ngay 10 Loi Ich 02

ក្រោយ​រយៈ​ពេល ៨-១០ ម៉ោង: សារធាតុ​ចិញ្ចឹម​ក្នុង​ខ្ទឹម​ស នឹង​ធ្វើការ​សម្អាត​រាងកាយ​បាន​យ៉ាង​ស្អាត​ល្អ ហើយ​វា​ចូល​ទៅ​ពង្រឹង​ឆ្អឹង ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម បង្កើន​អាយុ​កាល​កោសិកា និង​ដុត​ជាតិ​ពុល​ចេញ​ពី​រាងកាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក