ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចនឹងត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា តាមរយៈកិច្ចសហការរបស់ក្រុមហ៊ុន Smart និងក្រុមហ៊ុន Moonton ដែលជាស្ថាបនិកហ្គេម Mobile Legends

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ - អ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិចនៅកម្ពុជាឥលូវនេះអាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដែលមានកម្រិតស្តង់ដារអន្តរជាតិបាន តាមរយៈការចងភាពជាដៃគូថ្មីរវាងក្រុមហ៊ុន Smart Axiata និង ក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនបង្កើតហ្គេម Mobile Legends: Bang Bang (MLBB)។​

MPL KH Season 1

កិច្ចសហការថ្មីនេះនឹងនាំយកព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដំបូងគេបង្អស់នៅកម្ពុជាឈ្មោះថា «MLBB Professional League» ឬហៅកាត់ថា (MPL) ដែលក្រុមក្នុងស្រុកអាចឈានទៅប្រកួតជាមួយក្រុមខ្លាំងបំផុតក្នុងតំបន់ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ និងការប្រកួតដ៏ទៃទៀត។

ព្រឹត្តិការណ៍ប្រកួតនេះនឹងផ្ដល់ឱកាសឲ្យអ្នកចូលចិត្តលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា បង្កើនជំនាញរបស់​ពួកគេពេញមួយរដូវកាលនៃព្រឹត្តិការណ៍ប្រកួត និងប្រកួតជាមួយកីឡាករក្នុងស្រុក និងកីឡាករអន្តរជាតិឆ្នើមល្អដទៃទៀត។ ព្រឹត្តិការណ៍ប្រកួតនេះក៏មានប្រាក់រង្វាន់សរុបចំនួន ៣ ម៉ឺនដុល្លារ ដែលជារង្វាន់សម្រាប់ជ័យលាភីក្នុងការប្រកួតនេះ។

ជាមួយនឹងការគាំទ្រពីក្រុមហ៊ុន Smart ព្រឹត្តិការណ៍ប្រកួត MPL ត្រូវបានបញ្ជាក់ថានឹងផ្ដើមឡើងរយៈពេលពីររដូវកាលរហូតដល់ឆ្នាំក្រោយ ដោយរដូវកាលដំបូងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២១ រហូតដល់ខែតុលា ឆ្នាំ២០២១ ។

ក្រុមទាំងអស់ដែលចូលរួមក្នុងការប្រកួតទាំងអស់នឹងធ្វើការប្រកួតប្រជែងដណ្តើមយករង្វាន់សាច់ប្រាក់ នឹងក្លាយជាម្ចាស់ជើងឯកដំបូងគេបង្អស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចនៅព្រះរាជាណាចក្រកម្ពុជា និងឱកាសធ្វើជាតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតអន្តរជាតិ M3 នាចុងឆ្នាំនេះ។

ការដាក់ពាក្យសុំចុះឈ្មោះរបស់ក្រុមនឹងបើកក្នុងពេលឆាប់ៗនេះហើយរាល់ការប្រកួត​ នឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក MLBB និងទំព័រហ្វេសប៊ុក Leng by Smart និងទំព័រ YouTube របស់ក្រុមហ៊ុន Smart Axiata។​ព័ត៌មានលំអិតទាំងអស់អាចរកបាននៅលើទំព័រ Leng by Smart រួមជាមួយព័ត៌មាននៃជម្រើសហ្គេមផ្សេងៗទៀតដែលផ្តល់ដោយក្រុមហ៊ុន Smart។​

MPL

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងពិតជារំភើបណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Moonton ដើម្បីនាំយកព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដ៏ធំមួយមកកាន់ប្រទេសកម្ពុជាជាលើកដំបូង។​ កីឡាអេឡិចត្រូនិចកាន់តែពេញនិយមក្នុងប្រទេសកម្ពុជា ហើយយើងបានស្តាប់អតិថិជនរបស់យើង ដោយមួយចំនួនធំគឺជាអ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដែលចង់ចូលរួមព្រឹត្តិការណ៍ប្រកួតនៅកម្ពុជា ដែលអាចផ្តល់នូវការប្រកួតបែបស្តង់ដារ និងឱកាសពិតប្រាកដសម្រាប់ការលូតលាស់របស់ពួកគេ។»

លោក ថូម៉ាស​ បន្ថែមទៀតថា៖ «យើងបានគាំទ្រក្រុមអ្នកលេង និងការប្រកួតជាលក្ខណៈបុគ្គលនាពេលកន្លងមក។ ការនាំមកនូវព្រឹត្តិការណ៍ប្រកួតដ៏ធំបែបនេះ ដែលជាកម្រិតលីគ (league) តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Moonton  គឺជាព្រឹតិ្តការណ៍សំខាន់មួយ ហើយក៏ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ទៅកាន់យុវជនកម្ពុជា និងវិស័យឌីជីថលដែលកំពុងរីកចម្រើននេះ ដែលយើងកំពុងភ្ជាប់អ្នកចូលចិត្តកីឡាអេឡិច    ត្រូនិចទៅនឹងហ្គេមនៅទូទាំងបណ្តាញរបស់យើង។»

Smart Burn Gaming

Trinity Wu ពីក្រុមហ៊ុន Montoon មានប្រសាសន៍ថា៖ «ការចាប់ដៃគូជាមួយក្រុមហ៊ុន Smart ដែលជាដៃគូក្នុងព្រឹត្តិការណ៍ប្រកួតរបស់យើងនៅកម្ពុជា គឺជាជម្រើសមួយដ៏ច្បាស់លាស់​ ព្រោះក្រុមហ៊ុន Smart បាន វិនិយោគពេលវេលាការខិតខំ និងធនធានជាច្រើន ដើម្បីពង្រីកវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា។ យើងពិតជារំភើបរីករាយ ដែលបានធ្វើកិច្ចសហការជាមួយ​ Smart ដើម្បីនាំយកបទពិសោធន៍ និងការប្រកួតប្រជែងស្តង់ដាអន្តរជាតិមកប្រទេសកម្ពុជា និងអ្នកចូលចិត្តលេងកីឡាអេឡិចត្រូនិចដែលមានទេពកោសល្យទាំងអស់។»

ការប្រកាសអំពីព្រឹត្តិការណ៍ប្រកួតនេះ​បានធ្វើឲ្យមានការរំភើបយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា ជាពិសេសនៅពេលដែលកីឡាអេឡិចត្រូនិចត្រូវបានដាក់បញ្ចូលទៅក្នុងកីឡា​​​​​​​​​​​​​         ស៊ីហ្គេម (SEA Games) ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ ២០២៣ ។

LeeXin ប្រធាន និងអ្នកគ្រប់គ្រងក្រុម Smart Burn Gaming បានឲ្យដឹងថា៖ «យើងបានចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិច និងការប្រកួតប្រជែងសម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិចកម្ពុជាជាច្រើនរួចមកហើយ ប៉ុន្តែនេះគឺជាព្រឹត្តិការណ៍ប្រកួតលើកដំបូងនៅទីនេះ ដែលនឹងនាំយកការប្រកួតប្រជែងឲ្យកាន់តែរំភើបដែលមិនធ្លាប់មាននៅកម្ពុជា។»

ក្នុងឆ្នាំដំបូងក្រោមភាពជាដៃគូ Smart និង Moonton នឹងមានពីររដូវកាលនៃព្រឹត្តិការណ៍ប្រកួត  MPL Cambodia និងឱកាសសម្រាប់ក្រុមចូលរួមប្រកួត ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ M3 និងព្រឹត្តិការណ៍ MLBB Southeast Asian Competition (MSC) ដែលជាការប្រកួតលីគ (league) អន្តរជាតិចំនួនពីរ។

សម្រាប់អ្នកលេង Mobile Legends និងអ្នកដែលចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដែលនឹងធ្វើឡើងនាពេលខាមុខនេះ អ្នកចូលរួមអាចទទួលបានទិន្នន័យអិុនធឺណិតគ្មានកំណត់ ដើម្បីលេងហ្គេមតាមដែលពួកគេចង់លេង ដោយភ្ជាប់គម្រោង Mobile Legends គ្មានដែនកំណត់របស់យើងត្រឹមតែ ២០ សេនក្នុងមួយ              សប្តាហ៍។ ដូចគ្នានេះដែរ ប្រសិនបើពួកគេចង់ធ្វើការទិញទំនិញក្នុងកម្មវិធីហ្គេម ពួកគេអាចទទួលបាន Razer Gold បន្ថែមចំនួន ៥០ ភាគរយតាមរយៈគេហទំព័ររបស់ Razer Gold នៅពេលពួកគេទិញរូបិយប័ណ្ណជាមួយសមតុល្យចម្បងរបស់ Smart។

សម្រាប់ព័ត៌មានបន្ថែមសូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។


អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។

Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។ ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។

ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។

ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។  Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក         គាំ ទីវា

ទូរស័ព្ទ៖      +855 10 202 271

អ៊ីម៉ែល៖     [email protected]