របាយការណ៍៖ Real Madrid ដាក់លក់ Eden Hazard ហើយ

តាមសារព័ត៌មាន Marca បានឱ្យដឹងថា Real Madrid បានដាក់ Eden Hazard ជាកីឡាករសម្រាប់លក់ហើយ។

0d572164 520c 4f84 Addc Bd2e10d45f90

ក្នុង​ការ​លក់​នេះ​ដែរ Los Blancos នឹងកំណត់​តម្លៃខ្លួន​ខ្សែបប្រយុទ្ធជម្រើស​ជាតិ​បែលហ្សិកក្នុងតម្លៃសមរម្យ។ Hazard កំពុងទន្ទឹងរងចាំការវិលត្រឡប់មកកាន់ក្រុមតោខៀវ Chelsea វិញ បន្ទាប់ពីខកខានបង្ហាញខ្លួន​ពេញ​លេញនិង​ចំណាយ​ពេល​ព្យាបាលរបួសអស់ពីររដូវកាលនៅឯ Real Madrid ។

Eden Hazard

ប្រភពដដែលជឿជាក់ថា ទោះ​បី​ជា​កីឡាកររូបនេះស្ថិត​ក្នុង​ស្ថានភាពមិនសូវ​ល្អនៅ​អេស្ប៉ាញតែ លោក Carlo Ancelotti ចង់ហ្វឹកហាត់ Hazard ឱ្យ​ល្អ​ឡើង​វិញ ព្រោះគាត់ចង់ទទួលបានលទ្ធផលល្អបំផុតពីបុរសវ័យ ៣០ ឆ្នាំរូបនេះ។

Hi Res 1c054803ba22f2a8c47f2ebf6fbe522b_crop_north

Real Madrid បាន​ចំណាយលុយ​ទិញ Eden Hazard ចំនួន ១១៥ លានអឺរ៉ូក្នុងឆ្នាំ ២០១៩ ចាប់តាំងពីពេលនោះមកខ្សែបំរើស្លាបរូបនេះអាចលេងបានចំនួន ៤៥ ប្រកួតស៊ុតបញ្ចូលទីបាន ៥ គ្រាប់និងជួយបញ្ជូនបាល់បាន ៨ គ្រាប់៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN