ជ្រើសរើស​រូបភាព​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​សម្រាប់​ជីវិត​នៅ​ចុង​ខែ​កក្កដា​នេះ

តាម​រយៈ​រូបភាព​ព្រះ​ទាំង ៤ អង្គ តើ​អ្នក​ពេញ​ចិត្ត​អង្គ​មួយ​ណា​ជាង​គេ? ចម្លើយ​នៃ​ការ​ជ្រើសរើស​របស់​អ្នក អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​បាន​នូវ​សារ​ណែនាំ​ដ៏​ល្អ​មួយ​សម្រាប់​ជីវិត នៅ​ចុង​ខែ​កក្កដា ដែល​សេសសល់​រយៈ​ពេល​ជិត ១០ ​ថ្ងៃ​ខាង​មុខ​នេះ៖

រូបភាព​ទី ១

1

អ្នក​គួរ​តែ​រៀន​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​តែងតែ​គិត​អវិជ្ជមាន មនុស្ស​ដែល​មិន​ចេះ​គ្រប់គ្រង​អារម្មណ៍​និង​ពាក្យសម្តីរ​បស់​ខ្លួន​ឯង។ បើ​អ្នក​នៅ​បន្ត អ្នក​អាច​នឹង​នាំ​ផល​មិន​ល្អ​មក​ក្នុង​ជីវិត​របស់​ខ្លួន​ដូច​គ្នា។

រូបភាព​ទី ២

2

នៅ​ពេល​ដែល​អ្នក​ប្រឈម​នឹង​បញ្ហា​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត អ្នក​ក៏​នឹង​ប្រឈម​នឹង​ការ​សម្រេច​ចិត្ត​ក្នុង​ស្ថានភាព​នោះ​ដូច​គ្នា។ ប្រសិន​អ្នក​ចង់​ទទួល​បាន​ជោគជ័យ​យ៉ង​ពិត​ប្រាកដ ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត គឺ​អ្នក​មិន​ត្រូវ​ប្រើប្រាស់​បេះដូង​ជា​ធំ​ឡើយ។ ត្រូវ​ចាំ​ថា ការ​ប្រើប្រាស់​មនោសញ្ចេតនា​ក៏​មាន​ពេលវេលា​របស់​វា​ដែរ ព្រោះ​ពេល​ខ្លះ​វា​អាច​ទាញ​អ្នក​ឲ្យ​ធ្លាក់​ទៅ​ក្លាយ​ជា​ទាសករ​នៃ​ជីវិត។

បញ្ហា​ខាង​មុខ​នេះ ប្រសិន​ជា​អ្នក​ជួប​ពិត​មែន អ្នក​ត្រូវ​ផ្តោត​ទៅ​លើ​ដំណើរការ​ដែល​វា​បាន​កើត​ឡើង ហើយ​វិធានការ​ទប់ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព។ សាច់​ណា​ដែល​ត្រូវ​កាត់​ចេញ​ខ្លះ ក៏​ស៊ូ​កាត​ទៅ ព្រោះ​អ្នក​បៀម​ទុក្ខ​ច្រើន​ឆ្នាំ​ហើយ បើ​បន្ត​ទៅ​មុខ​ទៀត អ្នក​ដែល​ល្អ​ចំពោះ​អ្នក​ពិត​ប្រាកដ គេ​អាច​នឹង​ជួប​ផល​លំបាក​ទៅ​វិញ។

រូបភាព​ទី ៣


3

ការ​អត់ធ្មត់​មាន​ដែន​កំណត់​របស់​វា យើង​មាន​ការ​សរសើរ​ដល់​អ្នក ដែល​បាន​ឆ្លង​កាត់​រឿងរ៉ាវ​លំបាក​ជា​ច្រើន​ក្នុង​ជីវិត ហើយ​អ្នក​បន្ត​ផ្តល់​ស្នាម​ញញឹម​ទៅ​កាន់​មនុស្ស​ក្បែរ​ខ្លួន តាម​រយៈ​ពាក្យ​ថា "មិន​អី​ទេ" ទាំង​ដែល​ការ​ពិត​ខ្លួន​អ្នក​តែ​ម្នាក់​គត់​ជា​អ្នក​ដឹង​ច្បាស់។

គ្មាន​ការ​ទាមទារ​ឲ្យ​អ្នក​បន្ត​បែប​ហ្នឹង​រហូត​ឡើយ តើ​ជីវិត​យើង​មាន ១០ ឆ្នាំ​ប៉ុន្មាន​ដង? រឿង​ដែល​ត្រូវ​ចាកចេញ រឿង​ដែល​ត្រូវ​ដក​ចេញ​ពី​ស្មា​បង្អែក បើ​ដក​បាន​ក៏​គួរ​តែ​ដក​ខ្លះ​ទៅ កុំ​រែក​ស្ពាយ​តែ​ម្នាក់​ឯង​ច្រើន​ពេក​អី។

រូបភាព​ទី ៤

4

អ្នក​មិនមែន​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​ការងារ​ជា​ក្រុម​នោះ​ទេ អ្នក​ជា​មនុស្ស​ឯករាជ្យ​តាំង​ពី​ដើម​មក។ ហេតុផល​នេះ​ហើយ​ពេល​ស្ថិត​ក្នុង កិច្ច​ការងារ ឬ​កិច្ច​សហការ​ណា​មួយ អ្នក​រាង​មាន​អារម្មណ៍​តានតឹង​បន្តិច។

ប៉ុន្តែ​ចូរ​អត់ធ្មត់​ឲ្យ​ខ្ពស់ ព្រោះ​ត្រូវ​ចាំ​ថា គ្រប់​យ៉ាង​លើ​លោក​មិន​អាច​ល្អឥតខ្ចោះ​ដូច​ការ​ចង់​បាន​របស់​អ្នក​ទាំង​អស់​ឡើយ ចំណុច​ខ្លះ​អ្នក​ខ្លាំង តែ​គេ​ក៏​មាន​ចំណុច​ខ្លាំង​របស់​គេ​ដូច​គ្នា។ បែប​នេះ​មិន​ត្រូវ​មើល​ស្រាល​គេ​ឡើយ ហើយ​ត្រូវ​ព្យាយាម​មើល​ឲ្យ​ឃើញ​ពី​ចំណុច​វិជ្ជមាន​របស់​ដៃ​គូ ជា​ជាង​តាម​ចាប់​ចំណុច​មិន​ល្អ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក