ជ្រើសរើសទេវតាស្រី​មួយ ដើម្បី​ដឹង​ថា​តើ​មនុស្ស​ប្រភេទ​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

ក្នុង​ទំនាក់ទំនង​ស្នេហា មិន​មែន​គ្រាន់​តែ​ហា​មាត់​ស្រលាញ់ ហើយ​អាច​ចាប់ផ្តើម​ជាមួយ​គ្នា​បាន​នោះ​ទេ ដោយ​ស្នេហា​ដ៏​ជាក់លាក់​មួយ គឺ​ទាមទារ​ការ​មើល​ចិត្ត​គ្នា និង​ស្វែងយល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន។

ក្នុង​អត្ថបទ​នេះ យើង​មក​សាកល្បង​តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​គ្រាន់​តែ​អ្នក​ជ្រើសរើស​នូវ​រូបភាព​ទេវតាស្រី​មួយ ដើម្បី​ដឹង​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែល​សក្ដិសម​នឹង​អ្នក​បំផុត​ក្នុង​ន័យ​ស្នេហា?

រូបភាព​ទី ១

1

អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ទ្រ​គេ​នោះ​ទេ សកម្មភាព​ខ្លះ​អ្នក​ធ្វើ​បាន តែ​អ្នក​ដទៃ​ធ្វើ​មិន​បាន ស្តាប់​ទៅ​វា​រាង​អាត្មានិយម​បន្តិច តែ​អ្នក​ជា​មនុស្ស​មាន​បេះដូង​ធំ ចិត្ត​ទូលាយ មិន​ចេះ​តែ​ដើរ​ធ្វើ​បាប​នរណា​នោះ​ទេ។

បើ​និយាយ​ពី​មនុស្ស​ដែល​អាច​សម្រប​នឹង​អ្នក​បាន គឺ​លុះត្រា​តែ​គេ​ជា​មនុស្ស​មាន​ភាព​ឆ្លាតវៃ ចេះ​បត់បែន​តាម​សភាពការណ៍ ហើយ​ដឹង​ពី​វិធី​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ មនុស្ស​ដែល​ស្ងាត់ស្ងៀម​ពេក ហើយ​ធ្វើ​អ្វី​រៀង​យឺតយ៉ាវ​នោះ គឺ​មិនមែន​ជា​គូ​ស្នេហ៍​ដែល​ត្រូវ​នឹង​អ្នក​ឡើយ។

រូបភាពទី ២

2


អ្នក​នឹង​ជួប​នូវ​គូស្នេហ៍​ដែល​អាច​ផ្តល់​ភាព​រីករាយ និង​សំណើច​ជា​ប្រចាំ​ដល់​អ្នក។ គេ​ជា​មនុស្ស​រួសរាយ​ម្នាក់ ហើយ​ចូលចិត្ត​នូវ​បទពិសោធន៍​ថ្មី ជា​ពិសេស​គឺ​ការ​ធ្វើ​ដំណើរ​កម្សាន្ត។

និយាយ​ទៅ​គូស្នេហ៍​របស់​អ្នក នឹង​ពុំ​មែន​ជា​មនុស្ស​ដែល​ស្ងប់ស្ងៀម ឬ​មិន​សូវ​ចេះ​និយាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គេ​ជា​មនុស្ស​និយាយ​ស្តី​ច្រើន ហើយ​ប្រើ​អារម្មណ៍​ខ្ពស់ និង​ពូកែ​ខាង​បង្កើត​រឿង​រ៉ូមែនទិក​ខ្លាំង​ណាស់។

រូបភាព​ទី ៣

3

គូស្នេហ៍​ដែល​សក្ដិសម​នឹង​អ្នក​បំផុត គឺ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​សុវត្ថិភាព និង​កក់ក្តៅ​បំផុត​ពេល​នៅ​ក្បែរ​គេ។

ម្នាក់​នោះ​គេ​ជា​មនុស្ស​ដែល​អ្នក​អាច​ចែករំលែក​បាន​នូវ​គ្រប់​រឿង មិន​ថា​តែ​បញ្ហា​ផ្ទាល់​ខ្លួន បញ្ហា​គ្រួសារ ឬ​ផែនការណ៍​អនាគត​នានា គេ​អាច​ផ្តល់​យោបល់ ឬ​ជា​អ្នក​ពិគ្រោះ​បាន​គ្រប់​ស្ថានភាព​ទាំង​អស់។ បើ​បាន​ជួប​គេ​ហើយ អ្នក​គួរ​តែ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ផង ព្រោះ​ម្នាក់​ហ្នឹង​ហើយ​គេ​អាច​ក្លាយ​ជា​ដៃ​គូ​ជីវិត​របស់​អ្នក​ទៅ​ថ្ងៃ​ខាង​មុខ​ដ៏​យូរ​អង្វែង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក