គ្មានកីឡាករ Man Utd ណាម្នាក់ស្ថិត​ក្នុងតារាងហាងឆេង១០​នាក់​លើក្នុង​ឈ្នះពាន Ballon d’Or ឆ្នាំនេះទេ

Lionel Messi ឈរនៅលើកំពូលតារាងហាងឆេង Ballon d'Or បន្ទាប់ពីឈ្នះពានរង្វាន់អន្តរជាតិដំបូងរបស់គាត់ជាមួយជម្រើស​ជាតិអាហ្សង់ទីនគឺ Copa America ឆ្នាំ ២០២១ ។

60a03f55 F329 40ff A46a C84c8042278e

បុរសវ័យ ៣៤ ឆ្នាំដែលជិតនឹងចុះកុងត្រារយៈពេលវែងថ្មីជាមួយក្រុម Barcelona ត្រូវ​តាមពីក្រោយដោយកីឡាករ Cristiano Ronaldo នៅ​លេខ​២ ខណៈដែល Robert Lewandowski ឈរ​នៅ​ចំណាត់ថ្នាក់លេខ ៣ ។

650

មិនមានកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ឈរនៅកំពូលទាំង ១០ ឡើយ ដោយក្រុមបិសាចក្រហមមិនបានឈ្នះពានរង្វាន់ណាមួយក្នុងរដូវកាល ២០២០/២១ ។ ខ្សែការពារ Luke Shaw មិន​មានឈ្មោះនោះ​ទេ ទោះបីគាត់បង្ហាញទម្រង់​លេង​ល្អ​ក្នុង​ព្រឹត្តិការណ៍ Euro 2020 ក៏​ដោយ។

009742d2 D303 4192 8a33 4799ebb6c218

ខាងក្រោមជាហាងឆេងឈ្នះពាន Ballon d'Or ក្នុង​វេបសាយភ្នាល់ (លេខកាន់តែតិច ឱកាសឈ្នះកាន់តែខ្ពស់)៖

1. Lionel Messi -250

2. Cristiano Ronaldo +700

3. Robert Lewandowski +700

4. N'Golo Kante +800

5. Harry Kane +900

6. Raheem Sterling +1100

7. Jorginho +1400

8. Kevin De Bruyne +1600

9. Neymar +2000

10. Ciro Immobile +2500

សម្គាល់ៈនេះគឺជាចំណាត់ថ្នាក់ដែលរៀបចំឡើងដោយវេបសាយ Tribuna.com ។ វាមិនមានជាប់ទាក់ទងទៅនឹងវេបសាយ France Football ដែលជាអ្នក​ចាប់​ផ្ដើមនិង​ប្រគលល់ពានរង្វាន់ Ballon d'Orនោះ​ទេ ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN