រវាងអ្នក និងគូស្នេហ៍ តើមានអារម្មណ៍ មនោសញ្ចេតនាជ្រាលជ្រៅកម្រិតណាដែរ?

ជ្រើសរើសប្រភេទទេសភាពដែលស្អាតជាងគេសម្រាប់អ្នក ដើម្បីធ្វើតេស្តអំពីអារម្មណ៍ដ៏ជ្រាលជ្រៅរវាងអ្នក និងគូស្នេហ៍ តើមានចំពោះគ្នាកម្រិតណាទៅ?

Screen Shot 2021 07 21 At 8.40.50 PM

1. ទេសភាពទី 1

អ្នកគឺជាមនុស្សប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់តឹងតែង និងមានពិភពខាងក្នុងជ្រៅខ្លាំងណាស់។ អ្នកគឺជាមនុស្សដែលប្រើអារម្មណ៍ ហើយជារឿយៗត្រូវបានគ្របដណ្ដប់ដោយអារម្មណ៍ទាំងស្រុង។ នៅក្នុងរឿងស្នេហា អ្នកពិតជាងប់ងល់ និងស្មោះត្រង់បំផុត។ ប្រសិនបើមានអ្វីដែលអ្នកមិនចូលចិត្តអ្នកនឹងមិនស្ទាក់ស្ទើរក្នុងការបង្ហាញវាដល់ដៃគូរបស់អ្នកទេ។

អ្នកយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់អ្នកជាមួយមនុស្សនោះយ៉ាងខ្លាំង។ ដៃគូនាំមកនូវឥទ្ធិពលវិជ្ជមាន ដែលធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្តក្នុងជីវិត។ នៅពេលមនុស្សនោះមានការលំបាក អ្នកតែងតែនៅទីនោះដើម្បីលើកទឹកចិត្ត និងចែករំលែកជាមួយពួកគេ ដើម្បីជម្នះព្យុះនៃជីវិត។ អ្នកទាំងពីរមានការយល់ដឹង និងផ្សាភ្ជាប់គ្នាយ៉ាងខ្លាំង។ ដូច្នេះវាសនារវាងមនុស្សពីរនាក់ គឺស៊ីជម្រៅណាស់ វាមិនងាយបែកបាក់ទេ។

2. ទេសភាពទី 2

ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សនោះ ហាក់ដូចជាមិនស៊ីជម្រៅទេ។ អ្នកតែងតែលេចមុខខ្លាំងនៅខាងក្រៅ តែតាមពិតអ្នកពិតជាមនុស្សដែលគួរឱ្យស្រលាញ់ រ៉ូមែនទិក និងចិត្តល្អ។ អ្នកគ្រាន់តែចង់ស្វែងរកនរណាម្នាក់ ដែលយល់ពីអ្នក ស្រឡាញ់ និងផ្គាប់ចិត្តអ្នក។

ទោះយ៉ាងណា ដៃគូរបស់អ្នកពិតជាមិនធម្មតា និងគ្មានបេះដូង។ ពួកគេផ្តោតតែលើទំនាក់ទំនងសង្គម ដោយមិនយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នកសូម្បីតែបន្តិច។ អ្នកទាំងពីរមិនមានការរួបរួមគ្នា មិនចេះចែករំលែកទស្សនៈជាមួយគ្នា អំពីជីវិត ខ្វះការអត់ឱន និងមិនចេះអត់ធ្មត់ជាមួយគ្នា ដូច្នេះស្នេហានេះប្រហែលជាមិនស្ថិតស្ថេរឡើយ។

3. ទេសភាពទី 3

អារម្មណ៍រវាងអ្នក និងមនុស្សម្នាក់នោះ ពិតជាជ្រាលជ្រៅមែន តែផ្លូវនៃសេចក្តីស្នេហាមិនតែងតែរលូនទេ។ អ្នកជាមនុស្សឯករាជ្យ មានទំនុកចិត្ត និងរឹងមាំ អ្នកចូលចិត្តគ្រប់គ្រងទំនាក់ទំនងតាមឆន្ទៈរបស់អ្នក។ សេចក្តីស្រឡាញ់របស់គាត់ចំពោះអ្នក ក៏មានភាពស្មោះត្រង់ផងដែរ។

អ្នកស្រលាញ់មនុស្សម្នាក់នោះខ្លាំងណាស់ ប៉ុន្តែពេលខ្លះអ្នកគ្រប់គ្រងលើដៃគូរបស់អ្នកយ៉ាងតឹងរឹង ធ្វើឱ្យពួកគេបាក់ទឹកចិត្ត និងមិនពេញចិត្តទាល់តែសោះ។ ដូច្នេះកុំតឹងរឹងពេក ហើយកុំព្យាយាមបង្ខំដៃគូឱ្យធ្វើអ្វីតាមតែអំពើចិត្តរបស់អ្នកអី រៀនបើកសិទ្ធសេរីភាព និងភាពឯកជនដល់គ្នាឱ្យបានច្រើន ទើបទំនាក់ទំនងមិនបែកបាក់។

4. ទេសភាពទី 4

អារម្មណ៍ និងមនោសញ្ចេតនារវាងអ្នក និងមនុស្សម្នាក់នោះគឺជ្រាលជ្រៅណាស់។ អ្នកជាមនុស្សដែលមានភាពស្ងាត់ស្ងៀម ហើយពូកែអៀនខ្មាស។ អ្នកមិនល្អក្នុងការបង្ហាញពីអារម្មណ៍របស់អ្នក ដូច្នេះអ្នកកម្រទំនាក់ទំនងជាមួយដៃគូរបស់អ្នកណាស់។ ទោះយ៉ាងនេះ ក្តីអ្នកទាំង ២ មានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ និងចេះយល់ចិត្តគ្នា។ ភាគីម្ខាងទៀតជាមនុស្សដែលយកចិត្តទុកដាក់ខ្ពស់ និងចេះយល់ពីគ្នាបានយ៉ាងច្បាស់។

ពួកគេពិតជាកោតសរសើរ អ្នកហើយចង់ចំណាយពេលពេញមួយជីវិតរបស់ពួកគេជាមួយអ្នក។ មានទំនុកចិត្តក្នុងការបង្ហាញពីអារម្មណ៍របស់អ្នកទៅកាន់ដៃគូរបស់អ្នក ដូច្នេះពួកគេដឹងថា អ្នកពិតជាច្បាស់លាស់ខ្លាំងណាស់ចំពោះទំនាក់ទំនងនេះ។ កុំទប់អារម្មណ៍របស់អ្នក បើកបេះដូង ហើយជឿលើសេចក្ដីស្រឡាញ់របស់អ្នកឱ្យបានច្រើន៕

ប្រភព ៖ Emdep / Knongsrok