មកជួបនារីវ័យក្មេងស្រស់ស្អាត ក្លាយជាមហាសេដ្ឋិនី​ក្មេង​បំផុត​របស់​ប្រទេស​ចិន

នារីវ័យក្មេងស្រស់ស្អាតឈ្មោះ Zetian Zhang ត្រូវបានគេស្គាល់ថាជា “Milk Tea Sister” ដែលត្រូវបានគេដាក់ឈ្មោះមហាសេដ្ឋីនារីវ័យក្មេងបំផុតរបស់ប្រទេសចិននៅក្នុងខែឧសភាដោយទស្សនាវដ្តីញូវធីហ្វ្រេនញ៉ូដែលមានអាយុទើបតែ ២៤ឆ្នាំ។

Zhang Zetian 4_large

Zhang បានរៀបការជាមួយលោក Richard Liu Qiangdong ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន JD.com កាលពីឆ្នាំ២០១៥ ហើយបានជួយជំរុញកំណើនក្រុមហ៊ុនតាមរយៈការលើកកម្ពស់ផលិតផលម៉ូដ និងប្រណិតរបស់ខ្លួនយ៉ាងសកម្ម។

ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ១១,៦ពាន់លានដុល្លារ លោក Liu ក៏ជាប់ចំណាត់ថ្នាក់លេខ ១៦នៅក្នុងបញ្ជីទ្រព្យសម្បត្តិចិន របស់ទស្សនាវដ្តី Forbes ផងដែរនេះ បើយោងតាមកាសែត South China Morning Post។

Zhang Zetian 9_large

ជាផ្នែកមួយនៃផលប័ត្រមូលនិធិគ្រួសាររបស់ Liu អ្នកស្រី Zhang បានវិនិយោគនៅក្នុងក្រុមហ៊ុនដំបូងចំនួន៦ នៅក្នុងប្រទេសចិនដែលក្នុងនោះមាន ក្រុមហ៊ុន Uber ផងដែរ។

នៅក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់មួយ សម្រាប់ការចាប់ផ្តើមទំនិញសាធារណៈរបស់ JD នៅខែមីនានាង បានជួបជាមួយសហស្ថាបនិកនិងមហាសេដ្ឋីលោក Bill Gates ។ Zhang ធ្លាប់បានចូលបម្រើការងារជាក្រុមទីផ្សារនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាស្រាវជ្រាវរបស់ Microsoft (STC) ជាអ្នកហាត់ការនៅក្នុងខែមេសាឆ្នាំ២០១៤។

Zhang Zetian 2_large

កាលពីដើមឆ្នាំនេះ នាងបានតំណាងឱ្យ JD ចូលរួមព្រឹត្តិការណ៍ American Apparel and Footwear Association Galaហើយថ្មីៗនេះបានចូលរួមព្រឹត្តិការណ៍កំរាលព្រំក្រហមនៅមហោស្រពភាពយន្តអន្តរជាតិ Cannes។

ស្ថានភាពល្បីល្បាញរបស់នាងបានចាប់ផ្តើមជាមួយនឹងរូបថត ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងឆ្នាំ២០០៩ ដោយបង្ហាញថា Zhang កាន់តែទឹកដោះគោមួយពែងដែលជាលទ្ធផលមានឈ្មោះហៅក្រៅថា “Milk Tea Sister”។

Zhang Zetian 3_large

ក្នុងឆ្នាំ២០១១ Zhang ត្រូវបានគេអនុញ្ញាតឲ្យចូលរៀននៅមហាវិទ្យាល័យជាន់ខ្ពស់ចិននៅសកលវិទ្យាល័យស៊ីងហួ ហើយបានសិក្សានៅបរទេសនៅមហាវិទ្យាល័យ Barnard នៅញូវយ៉កជាទីកន្លែងដែលនាងបានជួបជាមួយលោក Liu។

Zhang Zetian 7_large

គូស្នេហ៍ទាំងពីរបានស្រលាញ់គ្នាអស់រយៈពេល៣ឆ្នាំ មុនពេលរៀបអាពាហ៍ពិពាហ៍នៅទីក្រុងប៉េកាំងនៅខែសីហាឆ្នាំ២០១៥ ហើយបានប្រារព្ធពិធីដ៏ប្រណិតមួយនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅខែតុលាខាងមុខនេះ។

ពួកគេក៏បានផ្តល់កំណើតកូនស្រីដំបូងរបស់ពួកគេនៅក្នុងខែមីនា ឆ្នាំ២០១៦។

Zhang Zetian 8_large

Zhang Zetian 6_large

Zhang Zetian 5_large

 

ប្រែ​សម្រួល៖ សុខ សុវណ្ណនិត្យ

ប្រភព៖ nextshark.com