មេហ្វេសប៊ុក Mark Zuckerberg ចង់ប្រែក្លាយហ្វេសប៊ុកពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទៅជា ក្រុមហ៊ុនទំនាក់ទំនង ធំជាងគេបំផុត

នៅចុងខែមិថុនានេះលោក Mark Zuckerberg បានប្រាប់បុគ្គលិកហ្វេសប៊ុកថា បណ្តាញសង្គមនេះនឹងចាប់ផ្តើមបេសកកម្មប្រកបដោយមហិច្ឆតាប្រែក្លាយហ្វេសប៊ុកពី ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទៅជា ក្រុមហ៊ុនទំនាក់ទំនង ធំជាងគេបំផុត។

ពាក្យថា ក្រុមហ៊ុនទំនាក់ទំនង ឬ Metaverse Company តំណាងឱ្យអ៊ិនធឺរណែត 3D ដែលលាតសន្ធឹងទាំងរូបវន្ត និងពិភពជាក់ស្តែង។ មនុស្សប្រើវាយោងទៅតាមវីដេអូហ្គេម ឬតថភាពជាក់ស្តែង(virtual reality) ហើយក្រុមហ៊ុនបច្ចេកវិទ្យាភាគច្រើនគិតថាវាជារឿងធំដែលនឹងទទួលជោគជ័យលើសង្គមអ៊ីនធឺណិត។

លោក Zuckerberg បានប្រាប់ Casey Newton នៅ The Verge ថាហ្វេសប៊ុកនឹងផ្លាស់ប្តូរពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទៅជា ក្រុមហ៊ុនទំនាក់ទំនង ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះនិយតកម្មលើ Big Tech ។

លោក Zuckerberg បានប្រាប់ The Verge ថា“ ហ្វេសប៊ុកបានវិនិយោគយ៉ាងច្រើនរួចទៅហើយនៅក្នុងតថភាពជាក់ស្តែង(virtual reality) ពីព្រោះវាជាបច្ចេកវិទ្យាដែលបង្ហាញពីជីវិតរស់នៅបែបទំនើបបំផុតរបស់មនុស្សជាតិពេលបច្ចុប្បន្ន” ។

នាយកប្រតិបត្តិរូបនេះបាននិយាយថាក្រុមហ៊ុនកំពុងអភិវឌ្ឍនូវអ្វីដែលគេហៅថា“ ការិយាល័យគ្មានកំណត់” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀបចំកន្លែងធ្វើការដ៏ល្អរបស់ពួកគេតាមរយៈ VR/AR ហើយ ក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំប្រហែលជាពាក់កណ្តាលក្រុមហ៊ុនជាច្រើននឹងប្តូរមកប្រើបច្ចេកវិទ្យានេះ។