តើមើមខ្ញីអាចព្យាបាលជំងឺអ្វីខ្លះ? សូមស៊ែរ និងអានអត្ថបទនេះ អ្នកនឹងដឹងពីផលប្រយោជន៍របស់វា

ខ្ញីគឺជាគ្រឿងទេសដ៏ពេញនិយម ហើយត្រូវបានគេប្រើសម្រាប់លក្ខណៈសម្បត្តិឱសថរបស់វា អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ អ្នកខ្លះប្រហែលជាពិបាកក្នុងការគ្រប់គ្រងរសជាតិ និងក្លិនរបស់ខ្ញី។ ទោះជាយ៉ាងណាក៏ដោយ វាអាចការពាររាងកាយរបស់អ្នកពីស្ថានភាពសុខភាពមួយចំនួន ដែលអ្នកអាចប្រឈមមុខជាទៀងទាត់។

ដូច្នេះប្រសិនបើអ្នកមិនចង់លេបថ្នាំគ្រប់ពេល ដែលអ្នកមានក្រពះតិចតួច ឬអ្នកមានជំងឺផ្តាសាយ សូមព្យាយាមប្រើខ្ញីដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។ ប្រសិនបើអ្នកមានការពិបាកទំពាខ្ញីឆៅ អ្នកសាកល្បងវាជាមួយទឹកតែ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនរបស់តែខ្ញី ដែលអាចព្យាបាលជំងឺមួយចំនួនឲ្យជាសះស្បើយ ប្រសិនបើអ្នកមានលក្ខខណ្ឌជំងឺស្រាល ហើយសូមជួយស៊ែរ ឲ្យអ្នកមានជំងឺបានដឹងផង

១. បំបាត់បញ្ហាក្អួតចង្អោរ ៖ ខ្ញីត្រូវបានគេចាត់ទុកថាជាឱសថ ក្នុងការព្យាបាលការក្អួតចង្អោរប្រកបដោយសុវត្ថិភាព បើទោះបីជាក្នុងពេលមានផ្ទៃពោះក៏ដោយ។ ខ្ញីក៏ល្អផងដែរ សម្រាប់ការទទួលទានពេលព្រឹក ឬសំរាប់បំបាត់ជំងឺ និងសម្រាប់កែលំអឈាមរត់។

វាក៏អាចព្យាបាលការចង្អោរ។ វាតែងតែល្អបំផុតដោយឆុងតែខ្ញីដោយខ្លួនឯង ជាមួយទឹកក្តៅ។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះក៏អាចប្រើម្សៅខ្ញី ឬស៊ីរ៉ូខ្ញីផងដែរ។ ទាំងនេះអាចមិនមានប្រសិទ្ធភាពដូចខ្ញីស្រស់នោះទេ។

Treats Cold And Cough

២. ព្យាបាលជំងឺផ្តាសាយ និងក្អក ៖ តែខ្ញីក៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺផ្តាសាយ និងក្អកផងដែរ។ ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងនឹងវីរុស និងបាក់តេរី ដែលអាចការពាររាងកាយពីការឆ្លង ដោយបង្កើនកម្រិតភាពស៊ាំ។

ប្រសិនបើអ្នកមានជំងឺក្អកធ្ងន់ធ្ងរ រលាកផ្លូវដង្ហើម ដោយសារធាតុប្រឆាំងនឹងការរលាករបស់វា អាចបន្ថយការរលាកនៅក្នុងប្រព័ន្ធដកដង្ហើមរបស់អ្នក។ ដូចគ្នានេះដែរ សកម្មភាពប្រូតេអ៊ីន និងទឹកខ្ញីក្តៅ អាចព្យបាលជំងឺនេះបានយ៉ាងមានប្រសិទ្ធភាព។ ការទទួលទានតែខ្ញីក៏មានប្រសិទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយការក្អកដែលទាក់ទងនឹងការក្អកធ្ងន់ធ្ងរ។

Eases Muscle Pain And Soreness

៣. កាត់បន្ថយការឈឺចាប់សាច់ដុំ⁣ និងឈឺចាប់ ៖ ខ្ញីល្អសម្រាប់បំបាត់ការឈឺចាប់សាច់ដុំ និងការឈឺចាប់បន្ទាប់ពីការហាត់ប្រាណខ្លាំង។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃខ្ញី រួមចំណែកដល់អត្ថប្រយោជន៍នៃសុខភាពនេះ។ ជាការពិតបន្ទាប់ពីការហាត់ប្រាណយ៉ាងខ្លាំងនោះ ការផឹកទឹកខ្ញីក៏នឹងជួយអ្នកបំពេញមកវិញនូវសារធាតុទឹកក្នុងខ្លួនរបស់អ្នកផងដែរ។

ខ្ញីក៏អាចមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺធ្ងន់ធ្ងរ ដូចជាជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ នេះដោយសារតែខ្ញីអាចទប់ស្កាត់ម៉ូលេគុលរលាក ដែលបន្ថយការឈឺចាប់ និងការរលាកដែលទាក់ទងទៅនឹងលក្ខខណ្ឌ។ ការទទួលទានខ្ញី ៤ពែង ជារៀងរាល់ថ្ងៃអាចបន្ថយការឈឺចាប់។

ទោះជាយ៉ាងណាក៏ដោយ វាតែងតែប្រសើរជាងមុន ដើម្បីពិគ្រោះជាមួយគ្រូពេទ្យមុនពេលអ្នកប្រើប្រាស់វា ព្រោះវាអាចបង្អាក់ថ្នាំ។

Controls Menstrual Pain

៤. គ្រប់គ្រង់ការឈឺចាប់ពេលមករដូវ ៖ ប្រសិនបើអ្នកមានការឈឺចាប់ធ្ងន់ធ្ងរអំឡុងពេលមានរដូវ តែខ្ញីអាចកាត់បន្ថយការឈឺចាប់បាន។ ការសិក្សាបានបង្ហាញថា ខ្ញីមានប្រសិទ្ធភាពដូចជាថ្នាំប្រឆាំងនឹងការរលាក ដែលមិនមែនជាអុកស៊ីដង់ (NSAIDs) ដែលធ្វើការដោយបន្ថយអ័រម៉ូន ដែលបណ្តាលអោយមានការរលាក និងឈឺចាប់។

ដូច្នេះប្រសិនបើអ្នកចង់បន្ថយការឈឺចាប់ពេលមានរដូវ ដោយវិធីធម្មជាតិដោយមិនប្រើថ្នាំ អ្នកត្រូវមានខ្ញី និងទឺកក្តៅតែប៉ុណ្ណោះ។

Lowers Cholesterol Levels

៥. ជួយបន្ថយកម្រិតកូឡេស្តេរ៉ុល ៖ ខ្ញីអាចជួយបញ្ចុះកូឡេស្តេរ៉ូលមិនល្អនៅក្នុងខ្លួនរបស់អ្នក។ វាជួយបន្ថយកូឡេស្តេរ៉ូល និងទ្រីគ្លីសេរី ដដែលមានក្នុងឈាម។ នេះអាចជួយបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ ប្រសិនបើអ្នកមានកូលេស្តេរ៉ុលខ្ពស់ ហើយកំពុងប្រើឱសថសូមនិយាយជាមួយគ្រូពេទ្យ មុនពេលអ្នកចាប់ផ្តើមផឹកទឹកខ្ញី។

Lowers Cholesterol Levels 1

៦. ធ្វើឱ្យប្រសើរឡើងនូវមុខងាររំលាយអាហារ ៖ ខ្ញីមានប្រសិទ្ធភាពខ្លាំងចំពោះបញ្ហាក្រពះពោះវៀន ដូចជាជំងឺរាគរូសការបាត់បង់ចំណង់អាហារជាដើម។ តែខ្ញីក៏អាចធ្វើដូចគ្នានេះដែរដើម្បីជួយឱ្យប្រព័ន្ធរំលាយអាហារ មានមុខងារប្រសើរជាងមុន។

វាក៏អាចជួយដល់ការរំលាយអាហាររ៉ាំរ៉ៃផងដែរ។ ការស្រាវជ្រាវបានបង្ហាញថា វាក៏អាចបន្ថយការរលាកនៅក្នុងពោះវៀនធំបានដែរ ប្រសិនបើវាជាមូលហេតុនៃបញ្ហានៃការរំលាយអាហាររបស់អ្នក។

ប្រសិនបើអ្នកមានក្រពះស្រាល និងមិនចង់ប្រើថ្នាំទេ ខ្ញីគឺជាវិធីព្យាបាលដ៏មានប្រសិទ្ធភាពមួយ ដែលអាចជួយអ្នកបាន។

Improves Digestive Functions

៧. អាចជួយការពារជំងឺមហារីក ៖​ ខ្ញីគឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្ម មានសមត្ថភាពប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលអាចធ្វើឱ្យខូចកោសិការនិងអាចបង្កឱ្យមានជម្ងឺមហារីក។

ដូច្នេះនេះមានន័យថាការទទួលទានទឹកខ្ញី នឹងផ្តល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ឱ្យបានគ្រប់គ្រាន់ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបង្កឱ្យមានជំងឺ ហើយអាចរារាំងការលូតលាស់នៃកោសិកាមហារីក។ ខ្ញីអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺមហារីកសុដន់មហារីក អូវែ និងមហារីកលំពែង។

ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ ខ្ញីអាចមានប្រសិទ្ធភាពក្នុងការបន្ថយកម្រិតជាតិស្ករនៅក្នុងឈាម បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមរួចហើយ វាអាចជួយគ្រប់គ្រងកម្រិតជាតិស្កររបស់អ្នកផងដែរ។ ខ្ញីក៏អាចការពាររាងកាយពីការធ្លាក់ចុះនៃមុខងារខួរក្បាល ដែលទាក់ទងនឹងអាយុ។

ដូច្នេះការបន្ថែមខ្ញីទៅក្នុងរបបអាហាររបស់អ្នក អាចជាការសម្រេចចិត្តដ៏ល្អ។ ខ្ញីស្រស់អាចមានប្រសិទ្ធភាពច្រើនជាងម្សៅខ្ញី។ អ្វីដែលអ្នកត្រូវធ្វើ គឺយកមើមខ្ញីស្រស់មួយចំនួនហើយស្ងោរវាឱ្យឆ្អិន។ ប្រសិនបើអ្នកមិនអាចទទួលយករសជាតិឆៅទេ អ្នកអាចបន្ថែមទឹកឃ្មុំ ទឹកដោះគោ ឬសូម្បីតែក្រូចឆ្មារក៏បានដែរ។

May Help Prevent Cancer

មុនពេលអ្នកចាប់ផ្តើមទទួលទានខ្ញីជាប្រចាំ សូមសាកល្បងវាមួយពែងក្នុងពេលតែមួយ។ វាកម្រមានផលប៉ះពាល់ណាស់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចមានផលប៉ះពាល់តិចតួច ដូចជាអារម្មណ៍ក្តៅ ហិរ⁣ ឬក្រហាយទ្រូង។

កម្រិតខ្ញីខ្ពស់អាចបណ្ដាលឱ្យមានការចង្អោរ និងជំងឺក្រពះ។ ស្ត្រីដែលមានផ្ទៃពោះនិងបំបៅដោះកូន អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងអ្នកដែលមានគ្រួសក្នុងថង់ទឹកប្រមាត់ មិនគួរប្រើខ្ញីដោយមិននិយាយទៅកាន់អ្នកជំនាញខាងសុខភាពទេ។

ប្រសិនបើអ្នកកំពុងប្រើថ្នាំពេទ្យ ខ្ញីអាចរំខានដល់ថ្នាំដែលអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង៕

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ

ប្រភព៖ curejoy