នេះ “ម៉ោង​មាស” ដែល​អ្នក​គួរ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ជួយ​មិន​ឲ្យ​ឡើង​ទម្ងន់

Golden Hour ឬ​យើង​និយម​ហៅ​ថា "ម៉ោង​មាស" គឺ​សំដៅ​ទៅ​ពេលវេលា​ដ៏​សក្តិសម​និង​ល្អ​បំផុត ក្នុង​ការ​សម្រេច​ធ្វើ​រឿង​អ្វី​មួយ។ សម្រាប់​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ដែល​ជា​សកម្មភាព​ប្រចាំ​ថ្ងៃ​ក៏​ជា​រឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មួយ​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ខ្វាយខ្វល់​ពី​ទម្ងន់​រាងកាយ។

ប្រសិន​អ្នក​ចង់​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ ឬ​ចង់​សម្រក​ទម្ងន់​ អ្នក​ត្រូវ​អនុវត្ត​របៀប​ទទួល​ទាន​អាហារ​ពេល​ល្ងាច​តាម​ ៣ ចំណុច​ខាង​ក្រោម៖

៣) ពេលវេលា​ល្អ​ដែល​គួរ​ទទួល​ទាន

Ice_screenshot_20210726 112111

មិន​ចេះ​តែ​ទទួល​ទាន​តាម​តែ​ចិត្ត​ចង់​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​នឹង​ចង្វាក់​នៃ​ការ​គេង​របស់​អ្នក។ លើស​ពី​នេះ​បើ​អ្នក​បរិភោគ​យប់​ពេក ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​មិន​បាន​ល្អ ទៅ​ជា​ស្តុក​ខ្លាញ់​លើស​នៅ​ក្នុង​ខ្លួន។

យោង​ទៅ​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ចន្លោះ​ពី​ម៉ោង ៦ ល្ងាច​ទៅ ម៉ោង ៩ យប់។ ម៉ោង​ល្អ​បំផុត (Golden Hour) គឺ ៦:៣០ នាទី​ល្ងាច។ ក្បួន​នេះ​គេ​ជឿ​ថា អាច​សម្រក់​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ពោល​ជៀសវាង​ទទួល​ទាន​នៅ​ក្រោយ​ម៉ោង ១០ យប់។

២) គម្លាត​ពេល​រវាង​បាយ​ថ្ងៃ​និង​ល្ងាច

Ice_screenshot_20210726 112134

អាហារ​ថ្ងៃ​ត្រង់​និង​អាហារ​ពេល​ល្ងាច អ្នក​ក៏​គួរ​តែ​ខណ្ឌ​ពេល​វា​ឲ្យ​ឆ្ងាយ​ពី​គ្នា​ដែរ យ៉ាង​ហោច​ណាស់​ក៏ ៤-៥ ម៉ោង​ដើម្បី​ឲ្យ​មាន​ការ​រំលាយ​អាហារ​បាន​ល្អ មុន​ពេល​អ្នក​បំពេញ​ក្រពះ​សារ​ជា​ថ្មី។

មនុស្ស​ភាគ​ច្រើន​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់​នៅ​ម៉ោង ១២ រសៀល ហើយ​បាយ​ល្ងាច​នៅ​ម៉ោង ៧-៨ យប់ នោះ​ហើយ​គឺ​ល្អ​បំផុត រី​ឯ​ពេល​ចន្លោះ​ម៉ោង ៣ ទៅ ៤ ត្រឹម​តែ​អាហារ​សម្រន់​បន្តិចបន្តួច​បាន​ហើយ។

១) ពេលវេលា​ទទួល​ទាន​អាហារ​ពេល​ព្រឹក និង​ល្ងាច

Ice_screenshot_20210726 112208

អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​ម៉ោង ៧-៨ ព្រឹក ព្រោះ​ក្រោយ​រាងកាយ​គេង​លក់​យូរ​ហើយ គឺ​ត្រូវ​បំពេញ​ថាមពល​ត្រលប់​មក​វិញ។

ប្រសិន​ជា​អ្នក​ភ្ញាក់​ក្រោយ​ម៉ោង ៨ នោះ​អាច​ថា​ទទួល​ទាន​ម៉ោង ១០ ក៏​ល្អ​ដែរ ព្រោះ​វា​នឹង​ក្លាយ​ទៅ​ជា​អាហារ​ពេល​ព្រឹក​លាយ​ពេល​ថ្ងៃ ដូច្នេះ​បាយ​ថ្ងៃ​គួរ​តែ​ធ្វើ​ឲ្យ​បាន​មុន​ម៉ោង ៤ រសៀល ដើម្បី​ធានា​ថា​សល់​ពេល ៤-៥ ម៉ោង​មុន​ទទួល​ទាន​បាយ​ល្ងាច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក