តើមនុស្សពិតជាបានទៅដល់និងដើរលើឋានព្រះច័ន្ទពិតមែនកាលពីជាង៥០ឆ្នាំមុន?

នៅក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិមានតែមនុស្ស ២៤នាក់ប៉ុណ្ណោះ ដែលបានហោះទៅជុំវិញព្រះច័ន្ទដោយធ្វើដំណើររាប់រយម៉ៃល៍ពីផែនដី ហើយក្នុងចំណោមមនុស្សទាំងនោះ មានតែ១២នាក់ប៉ុណ្ណោះដែលបានចុះជាន់លើដីព្រះច័ន្ទ ក្នុងបេសកកម្ម៦ ផ្សេងពីគ្នា ដោយបានដោតទង់ជាតិ ថតរូបដីព្រះច័ន្ទ និងយកថ្មពីព្រះច័ន្ទត្រឡប់មកផែនដីវិញ។

គ្រាដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រនៃការចុះចតនៅលើព្រះច័ន្ទនៅចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ បានធ្វើឲ្យមនុស្សមួយចំនួនដែលរស់នៅសព្វថ្ងៃនេះសង្ស័យថាវាជារឿងប្រឌិត ប៉ុន្តែយើងមានភស្ដុតាង ៤ផ្សេងៗគ្នា ដែលអាចបង្ហាញបានថាមនុស្សពិតជាបានទៅដល់ឋានព្រះច័ន្ទពិតមែន។

Https___blogs Images.forbes.com_startswithabang_files_2018_12_Buzz Aldrin And The US Flag 1200x1200

១. ស្នាមដានជើង៖ នៅលើផែនដីស្នាមដានជើងជាទូទៅមិនអាចស្ថិតស្ថេរយូរទេ។ ស្នាមដានជើងនឹងរលុបបាត់ដោយកត្តាបាតុភូតធម្មជាតិនៅលើភពផែនដី ដូចជាខ្យល់ ទឹកភ្លៀង រុក្ខជាតិ និងកត្តាសត្វជាដើម នោះក៏ដោយសារផែនដីមានបរិយាកាស អាកាសធាតុ ទឹករាវនៅលើផ្ទៃរបស់ផែនដី។

តែប្រសិនបើយើងដើរលើឋានព្រះច័ន្ទយើងរំពឹងថាស្នាមជើងរបស់យើងនឹងនៅតែមានវត្តមានយ៉ាងយូរអង្វែង ព្រោះនៅលើឋានព្រះច័ន្ទ គ្មានបរិយាកាសទេ។ បើគ្មានខ្យល់ភ្លៀង ព្រិលទឹកកក ឬអ្វីផ្សេងទៀតដែលនាំឲ្យមានការផ្លាស់ប្តូររបស់ផ្ទៃព្រះច័ន្ទទេ ស្នាមជើងដែលយើងបានបន្សល់ទុកនៅទីនោះ គួរតែនៅមានរយៈពេលយូរអង្វែង។

៤០ឆ្នាំក្រោយមក គឺរវាថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩ យានអវកាសរបស់អង្គការណាសាដែលបានធ្វើដំណើរតាមគន្លងព្រះច័ន្ទ បានថតរូប ហើយបានបញ្ជូនទិន្នន័យមកកាន់ផែនដីវិញ នូវទីតាំងចុះចតអាប៉ូឡូ មានម៉ូឌុល និងវត្ថុតាងមួយចំនួនរបស់អាប៉ូឡូទុកចោល និងស្រមោលរបស់វា។

5619_carousel1

Https___blogs Images.forbes.com_startswithabang_files_2018_12_584398main_M168353795RE_25cm_AP12_area 1200x900

Https___blogs Images.forbes.com_startswithabang_files_2018_12_584395main_M168319885_LR


Https___blogs Images.forbes.com_startswithabang_files_2018_12_apollo 17 Lunar Rover 001 1200x900

Https___blogs Images.forbes.com_startswithabang_files_2018_12_Earth From Apollo 8 1200x749

២. រូបថតជាង ៨០០០ សន្លឹកត្រូវបានថត៖ អង្គការណាសាបានបញ្ចេញនូវរូបថតទាំងអស់នៃបេសកកម្មអាប៉ូឡូ នៅលើគេហទំព័រ flickr (Project Apollo Archive)។

Https___blogs Images.forbes.com_startswithabang_files_2018_12_Apollo 10 Dress Rehearsal 1200x1254

Https___blogs Images.forbes.com_startswithabang_files_2018_12_scientific Equipment Apollo 12 1200x1200

៣. ឧបករណ៍វិទ្យាសាស្ត្រដែលបានតំឡើងនៅលើព្រះច័ន្ទ៖

4rr

៤. យកវត្ថុតាងមួយចំនួនត្រឡប់មកផែនដីវិញ៖ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះគឺគំរូតាមដីនៅលើព្រះច័ន្ទ បង្ហាញថាផែនដី និងព្រះច័ន្ទមានដើមកំណើតក្នុងពេលតែមួយ កាលពីរាប់សិបលានឆ្នាំនៃកំណើតរបស់ប្រព័ន្ធព្រះអាទិត្យ។ បើគ្មានគំរូដោយផ្ទាល់ដែលទទួលបានដោយបេសកកម្មអាប៉ូឡូ ហើយនាំយកមកផែនដីវិញ យើងមិនអាចសន្និដ្ឋានបានទេនូវរឿងរ៉ាវទាំងនេះទេ។

Serve_109082250_960