ចំណង​ស្នេហ៍​ប្ដី​ប្រពន្ធ​នឹង​ដាច់​ដូច​គេ​កាត់ បើ​មិន​ព្រម​ដក​របស់ ៣ នេះ​ចេញ​ពី​បន្ទប់​គេង

តាម​ក្បួន​ហុងស៊ុយ​តែងតែ​ដំណាល​តាំង​ពី​ដើម​មក​ថា ក្នុង​បន្ទប់​គេង​របស់​គូ​ស្វាមី​ភរិយា​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​ក្បួន​ខ្នាត​មួយ​ចំនួន ជៀសវាង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ ជួប​រឿង​មិន​ល្អ និង​ងាយ​បែកបាក់​ទៅ​ថ្ងៃ​មុខ។

បើ​ចង់​រឹតបន្តឹង​ចំណង​ស្នេហ៍​គូ​ស្វាមី​ភរិយា​ឲ្យ​ជាប់​បាន​យូរ​អង្វែង អ្នក​ត្រូវ​ចាំ​ថា ហាម​ផ្តាច់​ដាក់​របស់​ ៣ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ក្នុង​បន្ទប់​គេង៖

៣) វត្ថុ​អនុស្សាវរីយ​សល់​ពី​គូ​ស្នេហ៍​ចាស់

Vo Chong 15472157636061424573154

មនុស្ស​ជា​ច្រើន​បន្ទាប់​ពី​បែកបាក់​គ្នា​ហើយ ក៏​បាន​រក្សា​និង​ស្ពាយ​នៅ​របស់​ដែល​ធ្លាប់​មាន​ទាក់ទង​នឹង​រឿងរ៉ាវ​អតីត មក​ជាមួយ។ យ៉ាង​ណា​តាម​ក្បួន​ហុងស៊ុយ ការ​រក្សា​ទុក​របស់​ទាំង​អស់​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ។

វា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ ងាយ​បែកបាក់ មាន​ភាព​មិន​ចុះ​សម្រុង ហើយ​ធ្វើ​ឲ្យ​ប្តី ឬ​ប្រពន្ធ​នៅ​តែ​មាន​អារម្មណ៍​រវើរវាយ​នឹក​ដល់​អ្នក​ចាស់ នាំ​ឲ្យ​រារាំង​សុភមង្គល​ដែល​អាច​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន​បាន។ ដូច្នេះ​បើ​អ្នក​ចង់​រក្សា​ទុក គួរ​ទុក​ឲ្យ​ឆ្ងាយ​ពី​បន្ទប់​គេង។

២)​ រូបថត​អ្នក​ស្លាប់

Cach Trung Bay Ban Tho Gia Tien

នៅ​ក្នុង​បន្ទប់​គេង គួរ​តែ​ស្វាន​ដាក់​រូបថត​គូស្នេហ៍ ឬ​រូបភាព​បែប​ធម្មជាតិ​ណា​មួយ​ដែល​ទាក់ទង​នឹង​ស្នេហា។ អ្នក​មិន​គួរ​ដាក់​រូប​ថត​បុគ្គល​ដែល​បាន​ចែកឋាន​ទៅ​ក្នុង​បន្ទប់​គេង​នោះ​ទេ ព្រោះ​វា​អាច​រំខាន​ដល់​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ។

មួយ​ផ្សេង​ទៀត​វា​ក៏​បង្ហាញ​ពី​ការ​មិន​គោរព​ផង​ដែរ ដែល​នាំ​ឲ្យ​អ្នក​អាច​ជួប​សំណាង​មិន​ល្អ​ក្នុង​ជីវិត។ ល្អ​បំផុត​គួរ​រៀបចំ​អាសនៈ​ដាក់​នៅ​ទីតាំង​សមរម្យ​ណាមួយ ក្រៅ​ពី​បន្ទប់​គេង។

១) វត្ថុ​មុត​ស្រួច

Dinh Bieu Tet Bo Me Chong 5 Trieu Toi Nhan Lay Cu Tat Nhu Troi Giang Qua Tet Bo Me Chong 1517657607 15 Width500height360

ដូច​ជា​កាំបិត ពូថៅ ឬ​របស់របរ​មួយ​ចំនួន​ដែល​មុត​ស្រួច ក៏​អ្នក​មិន​គួរ​រក្សា​ទុក​ក្នុង​បន្ទប់​គេង​ដូច​គ្នា។ ព្រោះ​វា​ងាយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​កើត​មាន​ការ​មិន​ចុះ​សម្រុង​រវាង​ប្តីប្រពន្ធ។

ទន្ទឹម​នឹង​នេះ​ដែរ តាម​ក្បួន​គេ​ជឿ​ថា បើ​ហ៊ាន​តែ​ដាក់​របស់​ទាំង​ហ្នឹង​ក្នុង​បន្ទប់ គឺ​អាច​រំខាន​ឲ្យ​អ្នក​គេង​មិន​លក់​ស្កប់ស្កល់​ឡើយ ហើយ​ឧស្សាហ៍​ឈឺក្បាល កើត​ស្រ្តេស​ជារឿយៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក