តោះមកមើលមហាសេដ្ឋីលុយវាល់លានទាំង១០លើពិភពលោកប្រចាំឆ្នាំ២០២១! តើមហាសេដ្ឋីរូបណាមានជាងគេ?

ថ្ងៃនេះយើងខ្ញុំសូមបង្ហាញឈ្មោះមហាសេដ្ឋីលុយវាល់លានទាំង១០លើពិភពលោក យោងទៅតាមទិន្នន័យស្រាវជ្រាវរបស់ទស្សនារដ្តី Forbes គិតត្រឹមខែកក្តដា ឆ្នាំ២០២១។ អ្វីគួរឲ្យកត់សម្គាល់នោះគឺលោក Jeff Bezos ដែលបានកាន់កាប់លេខ១កាលពីឆ្នាំទៅ នៅតែកាន់តំណែងលេខរៀងទី១ដដែល។

១. Jeff Bezos ជាជនជាតិអាមេរិក និងជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអនឡាញន៍យក្ស Amazon ដែលបង្កើតឡើងកាលពីឆ្នាំ ១៩៩៤ នៅក្នុងទីក្រុង Seattle​ ហើយលោកបានក្លាយជាប្រធានប្រតិបត្តិនៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២១។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ១៧៧ ពាន់លានដុល្លារ។

2021 07 27_212625

២. Elon Musk ជាជនជាតិអាមេរិក ជានាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla  និងក្រុមហ៊ុនអវកាស SpaceX។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១៥១ពាន់លានដុល្លារ។

2021 07 28_002109

៣. Bernard Arnault និងគ្រួសាររបស់គាត់ ជាជនជាតិបារាំង។ លោកជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន សម្លៀកបំពាក់ LVMH។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១៥០ពាន់លានដុល្លារ។

2021 07 28_003425

៤. Bill Gates ជាជនជាតិអាមេរិក។ លោកជាសហស្ថាបនិកនៃសាជីវកម្ម Microsoft និងជាប្រធានមូលនិធិ Bill & Melinda Gates Foundation ដែលជាមូលនិធិសប្បុរសធម៌ធំជាងគេបំផុតនៅលើពិភពលោក។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១២៤ពាន់លានដុល្លារ។

2021 07 28_003844

៥. Mark Zuckerberg ជាជនជាតិអាមេរិក។ លោកជាសហស្ថាបនិក ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្វេសប៊ុក។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៩៧ពាន់លានដុល្លារ។

2021 07 28_004248

៦. Warren Buffett គឺជាមហាសេដ្ឋីជំនួញ អ្នកវិនិយោគ និងជាសប្បុរសជនជនជាតិអាមេរិក។ បច្ចុប្បន្នលោកជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៩៦ពាន់លានដុល្លារ។

2021 07 28_004930

៧. Lawrence Joseph Ellison គឺជាពាណិជ្ជករ និងវិនិយោគិនជនជាតិអាមេរិក ដែលជាសហស្ថាបនិក ជានាយកប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនបច្ចេកវិទ្យា Oracle Corporation។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៩៣ពាន់លានដុល្លារ។

2021 07 28_005229

៨. Lawrence Edward Page គឺជាមហាសេដ្ឋីជំនួញជនជាតិអាមេរិក ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងជាសហគ្រិនអ៊ិនធឺរណែតដ៏ពូកែម្នាក់។ លោកជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Google ហើយបច្ចុប្បន្នជានាយកប្រតិបត្តិរបស់ក្រមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៩១,៥ពាន់លានដុល្លារ។

2021 07 28_005859

៩. Sergey Mikhaylovich Brin គឺជាអ្នកជំនួញជនជាតិអាមេរិក អ្នកវិទ្យាសាស្រ្តកុំព្យួទ័រ និងសហគ្រិនអ៊ិនធឺរណែត។ លោកជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Google ជាមួយលោក Lawrence Edward Page។ លោក Sergey Mikhaylovich Brin ធ្លាប់ជាប្រធានក្រុមហ៊ុនមេរបស់ Google គឺ Alphabet រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៨៩ពាន់លានដុល្លារ។

2021 07 28_010344

១០. Mukesh Dhirubhai Ambani គឺជាពាណិជ្ជករមហាសេដ្ឋីឥណ្ឌា និងជាប្រធាននាយកគ្រប់គ្រង និងជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន Reliance Industries Ltd និងក្រុមហ៊ុន Fortune Global 500។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៨៤,៥ពាន់លានដុល្លារ។

2021 07 28_010630