ពិសេសមែន! សណ្ឋាននៃជើងបែបរ៉ូម៉ាំង បង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និង​បុគ្គលិកលក្ខណៈ!

មនុស្ស​គ្រប់​រូប​រមែងតែងតែ​មានសណ្ឋាន​មេជើងមិនដូចគ្នានោះទេ ហើយភាពខុសគ្នានោះឯង​វា​នឹង​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​ផ្សេងៗគ្នាទៅតាមនៃសណ្ឋានរបស់ជើងនីមួយៗ។ បើ​យោង​តាម​ការ​ទស្សន៍​ទាយរបស់ រ៉ូម៉ាំង (​Roman FengShui) បាន​ប្រាប់​អោយដឹង​ថា សណ្ឋាន​នៃជើង មាន​ដល់​ទៅ​ ៨ ប្រភេទ ដែល​នឹង​បង្ហាញអំពី​ អ្វី​ដែល​អស្ចារ្យ ហើយ​អ្នក​មិន​ដែល​នឹក​ស្មាន​ដល់​ពី​មុន​មក។ ដើម្បី​អោយ​កាន់​តែ​ច្បាស់​សូម​តាម​ដាន​ដូច​ខាង​ក្រោម៖

១. សណ្ឋាន​ទី១៖ ប្រសិន​បើ​លោក​អ្នក​មាន​ទំរង់​ជើង ក្នុង​សណ្ឋាន​ទី១ នេះ មិន​ថា អ្នក​កើត​នៅ​ក្នុង​ឆ្នាំ​អ្វី​ទេ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ពរ​សំណាង​ពី​ទេវត្តា និង រុក្ខ​ជាតិ​នៅ​ជុំ​វិញ គ្រប់​ទិស​ទី ដែល​ជា​កត្តានាំ​អ្នក​អោយ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ជា​ច្រើន​នា​ថ្ងៃ​មុខ ក្រោម​រូប​ភាព​ប្រើ​ប្រាស់​បញ្ហា និង ការ​ចេះ​ដឹង ។

បើ​អ្នក​មាន​សណ្ឋាន​មេជើង​ប្រភេទនេះ អ្នកគឺ​ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។

មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។

1

២. សណ្ឋាន​ទី២៖ ប្រសិន​បើ​លោក​អ្នក​មាន​ទំរង់​ជើង ក្នុង​សណ្ឋាន​ទី២ នេះ មិន​ថា អ្នក​កើត​នៅ​ក្នុង​ឆ្នាំ​អ្វី​ទេ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ពរ​សំណាង​ពី​សត្វជុំ​វិញ​ខ្លួន និង ពី​បុព្វការីជន​ដែល​មាន​ខ្សែ​ស្រឡាយ​ខាង​អ្នក គ្រប់​ទិស​ទី ដែល​ជា​កត្តានាំ​អ្នក​អោយ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ជា​ច្រើន​នា​ថ្ងៃ​មុខ ក្រោម​រូប​ភាព​ប្រើ​ប្រាស់​កំលាំង សីលធម៌ និង មិត្តភាព ។

បើ​អ្នក​មាន​សណ្ឋាន​មេជើង​ប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សចូលចិត្តកំប្លែង ហើយគេជាមនុស្សដែលគួរឲ្យទាក់ទាញ ពូកែប្រុងប្រយ័ត្ន ក្លាហាន ពូកែដឹកនាំ ពូកែដោះស្រាយបញ្ហា សប្បុរធម៌ មានអំនួត ងាយខឹង ពូកែសងសឹក ច្រណែនប្រច័ន្នច្រើន មានគំនិតឯករាជ្យ មិនចូលចិត្តរឿងនឿយហត់ និង ចូលចិត្តសង្កេត ពីមនុស្សនៅជុំវិញខ្លួន ។

តែទោះជាយ៉ាងណា គេជាមនុស្សរ៉ូមែនទិច ចូលចិត្ត និងខ្វល់ខ្វាយ អំពីក្តីស្នេហា និងចូលចិត្តសាងមិត្តជាងសត្រូវ ។

1 1 1

៣. សណ្ឋាន​ទី៣៖ ប្រសិន​បើ​លោក​អ្នក​មាន​ទំរង់​ជើង ក្នុង​សណ្ឋាន​ទី៣ នេះ មិន​ថា អ្នក​កើត​នៅ​ក្នុង​ឆ្នាំ​អ្វី​ទេ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ពរ​សំណាង​ពី​វត្ថុស័ក្ត​សិទ្ធិ អ្នក​តា និង រុក្ខ​ជាតិ​នៅ​ជុំ​វិញ គ្រប់​ទិស​ទី ដែល​ជា​កត្តានាំ​អ្នក​អោយ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ជា​ច្រើន​នា​ថ្ងៃ​មុខ ក្រោម​រូប​ភាព​ប្រើ​ប្រាស់​​ការ​យល់​ដឹង ជំនាញ និង វោហា​ស័ព្ទ ។

បើ​អ្នក​មាន​សណ្ឋាន​មេជើង​ប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សគួរឲ្យចង់សើច និងធ្វើឲ្យគេមិនងាយយល់ពីចិត្ត តាំងពីកំណើត ។ គេជាមនុស្សស្ងប់ស្ងាត់ លុះត្រាតែមានការរំភើបអ្វីមួយកើតឡើងដល់គេ ។ គេចូលចិត្តចំណាយពេលមោទនភាពទៅលើខ្លួនឯង ជាជាងអ្នកដទៃ ។ គេមនុស្សមានកេរ្តិ៍ឈ្មោះ ប៉ុន្តែងាយស្រួលឲ្យគេលួងលោមប្រើមែនទែន ។

ពីធម្មជាតិគេមានភាពស្មោះត្រង់ ការព្រួយបារម្ភអំពីអារម្មណ៍អ្នកដទៃ ព្រោះខ្លាចថាធ្វើឱ្យគេទាស់ចិត្ដ ។ មនុស្សនេះមានជំនាញពិសេសខាងដឹក នាំមនុស្ស បង្ហាត់បង្រៀនមនុស្ស ដោយប្រុងប្រយ័ត្ន ។ គេស្រលាញ់មនុស្សស្មើៗគ្នា មិនលម្អៀងចិត្តឡើយ ។

1 1 2

៤. សណ្ឋាន​ទី៤៖ ប្រសិន​បើ​លោក​អ្នក​មាន​ទំរង់​ជើង ក្នុង​សណ្ឋាន​ទី៤ នេះ មិន​ថា អ្នក​កើត​នៅ​ក្នុង​ឆ្នាំ​អ្វី​ទេ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ពរ​សំណាង​ពី​ធាតុសំខាន់ពីរ គឺ ដី និង ខ្យល់ ជាមួយ​គ្នា​នេះដែរ​ ជំនាងផ្ទះ នឹងតាម​ជួយ​ប្រោស​ព្រំ​អ្នក​អោយ មាន​សំណាង​គ្រប់​​ទីកន្លែង​ ដែល​ជា​កត្តានាំ​អ្នក​អោយ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ជា​ច្រើន​នា​ថ្ងៃ​មុខ ក្រោម​រូប​ភាព​ប្រើ​ប្រាស់​ការ​ជួយ​ជ្រោម​ជ្រែង សុច្ចរិតភាព និង តម្លាភាព ។

បើ​អ្នក​មាន​សណ្ឋាន​មេជើង​ប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សគិតគូរវែងឆ្ងាយ ជាមួយនឹងទស្សនៈត្រឹមត្រូវមួយ ងាយនឹងទទួលផលអាក្រក់ចេញពីអំពើល្អរបស់ខ្លួន តែទោះយ៉ាងណា គេនៅតែជាមនុស្សម្នាក់ដែល មិនក្រអឺតក្រទម និយាយសើៗ មានគំនិតច្រើន មានគំនិតរស់រវើក ស្អប់ការយឺតយ៉ាវ កំប្លុកកំប្លែង និយាយច្រើន រួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ ចូលចិត្តស្លៀកពាក់ស្អាតបាត ងាយនឹងធុញ ងាយនឹងអផ្សុក រឹងរូសម្តងម្កាល ចូលចិត្តគិតពីអ្វីដែលថ្មីហើយទំនើប សុបិន្តច្រើន និង មានជំនាញពិសេសខាងតស៊ូមតិ។

1 1 3

៥. សណ្ឋាន​ទី៥៖ ប្រសិន​បើ​លោក​អ្នក​មាន​ទំរង់​ជើង ក្នុង​សណ្ឋាន​ទី៥ នេះ មិន​ថា អ្នក​កើត​នៅ​ក្នុង​ឆ្នាំ​អ្វី​ទេ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ពរ​សំណាង​ពី​​ជី​ដូន​ជីតា វត្ថុ​ប្រើ​ប្រាស់ និង ដី​លំនៅ​ដ្ឋាន ដែល​ខ្លួន​កំពុង​រស់​នៅ ដែល​ជា​កត្តានាំ​អ្នក​អោយ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ជា​ច្រើន​នា​ថ្ងៃ​មុខ ក្រោម​រូប​ភាព​ស្មារតី​ទទួល​ខុស​ត្រូវ សីលធម៌ និង ការ​បន់​ស្រន់​ ។

បើ​អ្នក​មាន​សណ្ឋាន​មេជើង​ប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សចិត្តល្អ តែរឹងរូស និងមិនងាយចុះញ៉ម ។ មនុស្ស​នេះ មានឆន្ទះមួសមុត គំនិតល្អិតល្អន់ និងងាយខឹងជាទីបំផុត ។ គេជាមនុស្សគួរជាទីទាក់ទាញ និងជាទីស្រលាញ់ ចំពោះអ្នកដទៃ ព្រោះគេមានគំនិតជ្រៅជ្រះ ។

ហេតុនេះគេជាមនុស្សម្នាក់ដែលប្រកាន់ជំហរ របស់ខ្លួនជានិច្ច ។ ទន្ទឹមនឹងនេះផងដែរ គេមនុស្សស្រលាញ់ក្តីសុបិន្ត មានការយល់ដឹងច្រើន ស្រលាញ់សិល្បះ និងអក្សរសាស្រ្ត ចូលចិត្តការធ្វើដំណើរកំសាន្តជាជាងនៅតែផ្ទះ ។ ម៉្យាងទៀតនោះ គេក៏ជាប្រភេទមនុស្សតស៊ូ អង់អាច និងឧស្សាហ៍ព្យាយាមក្នុងជីវិតណាស់ ។

1 1 4

៦. សណ្ឋាន​ទី៦៖ ប្រសិន​បើ​លោក​អ្នក​មាន​ទំរង់​ជើង ក្នុង​សណ្ឋាន​ទី៦ នេះ មិន​ថា អ្នក​កើត​នៅ​ក្នុង​ឆ្នាំ​អ្វី​ទេ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ពរ​សំណាង​ពី​ទេវត្តា ពី​ធាតុ​ទឹក និង ពី​ដួង​ប្រលឹង​មេ​បា​ ​នៅ​ជុំ​វិញខ្លួន​អ្នក​ ដែល​ជា​កត្តានាំ​អ្នក​អោយ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ជា​ច្រើន​នា​ថ្ងៃ​មុខ ក្រោម​រូប​ភាព​សុបិន្តនិមិត្ត​ ភាព​បត់​បែន និង សេចក្តី​ដឹង​គុណ ។

បើ​អ្នក​មាន​សណ្ឋាន​មេជើង​ប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សសកម្ម និងក្លៀវក្លា ចូលចិត្តសម្រេចចិត្តលឿន ប៉ុន្តែស្តាយក្រោយក៏លឿន ។ គេជាមនុស្សដែលស្រលាញ់ខ្លួនឯង ហើយសម្លឹងមើលគេថាមិនដល់ខ្លួន ។

មនុស្សនេះ មានប្រាជ្ញាខ្លាំង រួសរាយរាក់ទាក់ ពូកែដោះស្រាយបញ្ហា និងពូកែភាសាការទូត ។ គេចូលចិត្តជួយសម្រាលទុក្ខរបស់មិត្តភ័ក្ត និងមនុស្សជុំវិញខ្លួនគេ ដោយសេចក្តីក្លាហាន និងមិនភ័យខ្លាចឡើយ។ គេនិយមការផ្សងព្រេង និងការអភិរក្ស ។

1 1 5

៧. សណ្ឋាន​ទី៧៖ ប្រសិន​បើ​លោក​អ្នក​មាន​ទំរង់​ជើង ក្នុង​សណ្ឋាន​ទី៧ នេះ មិន​ថា អ្នក​កើត​នៅ​ក្នុង​ឆ្នាំ​អ្វី​ទេ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ពរ​សំណាង​ពី​​សត្វ​ក្នុង​ផ្ទះ និង ទេវត្តា​សីរី​ក្នុង​ទឹក​ដីរស់​នៅ  ដែល​ជា​កត្តានាំ​អ្នក​អោយ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ជា​ច្រើន​នា​ថ្ងៃ​មុខ ក្រោម​រូប​ភាព​សេចក្តី​ថ្លៃ​ថ្នូរ និង គតិប​ណ្ឌិត ។

បើ​អ្នក​មាន​សណ្ឋាន​មេជើង​ប្រភេទនេះ អ្នកគឺជាប្រភេទមនុស្ស ស្អាត សង្ហារ សិចស៊ី គួរឱ្យទាក់ទាញ ពូកែអៀនខ្មាស់ ពូកែស្រគត់ស្រគុំមានអាថ៌កំបាំងច្រើន ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សនេះមានភាពស្មោះត្រង់ និងសប្បុរស ធម៌តាំងពីកំណើតមកម្ល៉េះ ហើយគេជាមនុស្សស្រឡាញ់សន្តិភាព និងភាពស្ងប់ស្ងាត់ និង មិនចេះប្រកាន់ខ្លួនតូច ឬធំទេ ។

គ្រប់ពេលគេជាមនុស្សចូលចិត្តយកអាសារអ្នកដទៃ ប៉ុន្តែ ឆាប់ខឹងបន្តិច ទោះជាបែបនេះ គេនៅតែជាប្រភេទមនុស្សជំពូកលើ ដែលគួរឲ្យទុកចិត្តបាន ។ ចំពោះគ្រួសារ បងប្អូន សាច់ញាតិវិញ គេជាមនុស្ស កតញ្ញូ និងគួរឲ្យរាប់អានបំផុត។ គេចូលចិត្តសង្កេត និងវាយតម្លៃអ្នកដទៃ ហើយបើអ្នកណាធ្វើអាក្រក់ដាក់គេ គេក៏ពូកែសងសឹក ទៅវិញភ្លាមៗដែរ ប៉ុន្តែមនុស្សនេះមិនចេះគុំយូរទេ ។

1 1 6

៨. សណ្ឋាន​ទី៨៖ ប្រសិន​បើ​លោក​អ្នក​មាន​ទំរង់​ជើង ក្នុង​សណ្ឋាន​ទី៨ នេះ មិន​ថា អ្នក​កើត​នៅ​ក្នុង​ឆ្នាំ​អ្វី​ទេ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ពរ​សំណាង​ពី​មុំ​ចង្រ្កាន្តផ្ទះ​បាយ រុក្ខ​ជាតិធំ​ក្បែរ​ផ្ទះ និងអរុក្ខ អរក្ស អ្នក​តា គ្រប់​ទិស​ទី ដែល​ជា​កត្តានាំ​អ្នក​អោយ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ជា​ច្រើន​នា​ថ្ងៃ​មុខ ក្រោម​រូប​ភាព​ការ​ចេះ​ដឹង ការ​គោរព ការដឹង​គុណ និង សច្ច​ធម៌ ។

បើ​អ្នក​មាន​សណ្ឋាន​មេជើង​ប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។

មនុស្សនេះ មានភាពស្មោះត្រង់ជាដើមទុនតាំងពីកំណើត និងមានការប្តេជ្ញាចិត្តដើម្បីសម្រេចគោលដៅរបស់ខ្លួនជានិច្ច ។ គេជាមនុស្សស្រឡាញ់សេរីភាព និងស្អប់ការរឹតត្បិតសេរីភាព ហើយថែមទាំង មិនចូលចិត្តរឿងអ្វីដែលឥតប្រយោជន៍។

2

ក្នុង​សណ្ឋាន​នៃ​មេដៃ​ទាំង ៨ ខាង​លើ​នេះ ប្រសិន​បើ​អ្នក​អនុវត្ត​នៅ​ចំនុច​ មួយ​ចំនួន​ខាង​ក្រោម​នេះ​បាន​អ្នក​នឹង​ឃើញ​ស្តែង​នូវ ភាព​ជោគ​ជ័យ លាភ​សក្ការៈ និង ទ្រព្យ​សំណាង​រប​ស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​ជាក់​ជា​មិន​ខាន ។

សូមស៊ែរឲ្យអ្នកផ្សេងបានដឹងផង សូមអរគុណ!