បើ​កើត​មក មាន​ប្រជ្រុយ​កំណើត ៣ ទីតាំង​នេះ ជីវិត​អ្នក​ដឹង​តែ​សំណាង​ច្រើន​ជាង​ទុក្ខ​ហើយ

ប្រសិន​អ្នក​កើត​មាន​ប្រជ្រុយ​កំណើត​រំលេច​ឡើង​នៅ​ទីតាំង ៣ លើ​រាងកាយ​ដូច​បង្ហាញ​ខាង​ក្រោម នោះ​ជីវិត​អ្នក​នឹង​ជួប​សំណាង​ល្អ​ច្រើន​ជាង​ទុក្ខ ជាង​បញ្ហា ហើយ​ទៅ​ថ្ងៃ​មុខ​នឹង​មាន​បាន​រស់ស្រួល៖

៣) ប្រជ្រុយ​នៅ​លើ​ចង្កា

1

ប្រសិន​បើ​ចង្កា​របស់​អ្នក​មាន​ប្រជ្រុយ តាម​ជំនឿ​គេ​ជឿ​ថា អ្នក​ជា​មនុស្ស​ឈ្លាសវៃ ហើយ​មាន​ការ​គិត​វិជ្ជមាន​តាំង​ពី​កំណើត។ ជាង​នេះ​អ្នក​ជា​មនុស្ស​ដែល​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ។

ពេល​នៅ​តូច អ្នក​ក៏​ជា​ក្មេង​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ ហើយ​មិន​ចេះ​រំខាន​ឪពុកម្តាយ បង្ក​បញ្ហា​ធំ​ដុំ​ដល់​ពួក​គាត់​តាំង​តែ​ពី​នៅ​ក្មេង។ ជាមួយ​លក្ខណៈសម្បត្តិ​ល្អ​ទាំង​នេះ ទៅ​ថ្ងៃ​ខាង​មុខ​អាច​រុញ​ឲ្យ​អ្នក​ឡើង​ក្លាយ​ជា​អ្នក​មាន​បាន​យ៉ាង​ស្រួល។

២) ប្រជ្រុយ​នៅ​លើ​បាត​ជើង​ខាង​ឆ្វេង

2

មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​បាត​ជើង​ខាង​ឆ្វេង ច្រើន​តែ​មាន​អនាគត​អាច​លោត​ដល់​ចំណុច​កំពូល​ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ពេល​នៅ​ក្មេង​នេះ មិន​សូវ​ជា​មាន​បាន​ខ្លាំង​ណាស់​ណា​ក៏​ដោយ។

មនុស្ស​នេះ​មាន​ការ​ខិតខំ​តាំង​ពី​កំណើត ហើយ​ដូច​ត្រូវ​បាន​គេ​រៀបចំ ឲ្យ​ជីវិត​ជួប​សំណាង​ជា​រឿយៗ។ ​ទៅ​មុខ​ទៀត​ពួក​គេ​នឹង​បង្កើត​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់ ដែល​នាំ​មោទនភាព​ដល់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ។

១) ប្រជ្រុយ​ដុះ​លើ​តំបន់​ចិញ្ចើម

3

មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​ត្របក​ភ្នែក ក្បែរ​ចិញ្ចើម​អី​នោះ គឺ​សុទ្ធ​តែ​ជា​មនុស្ស​មាន​ទេពកោសល្យ​ពី​កំណើត។ ពួក​គេ​លេចធ្លោ​ជាង​មនុស្ស​ដទៃៗ តាំង​តែ​ពី​តូច​មក​ម្ល៉េះ ហើយ​ធំ​ទៅ​មាន​គេ​រាប់​អាន​ច្រើន និង​ស្រលាញ់​ចូលចិត្ត។

មនុស្ស​នេះ​រមែង​នាំ​អំណរគុណ និង​សុភមង្គល​ដល់​ក្រុម​គ្រួសារ ហើយ​បើ​ពេល​មាន​ជីវិត​អាពាហ៍ពិពាហ៍​ក៏​រមែង​នឹង​កាន់​តែ​នាំ​សំណាង​ដល់​ស្វាមី ឬ​ភរិយា​របស់​ពួក​គេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក