ស្រ្តី​មេ​ផ្ទះ ៩០ ភាគរយ​មិន​បាន​ដឹង! ពេល​ទៅ​ផ្សារ​កុំ​ទិញ​ផ្នែក​ទាំង ៥ ​នៃ​ជ្រូក​មក​បរិភោគ​ឲ្យ​សោះ

សាច់​ជ្រូក​ជា​ប្រភេទ​អាហារ​ដ៏​ពេញ​និយម និង​ងាយស្រួល​ចម្អិន​មួយ ហើយ​ស្រ្តី​មេ​ផ្ទះ​ភាគ​ច្រើន​មិន​ងាយ​រំលង​នោះ​ទេ ព្រោះ​វា​ក្រៅ​ពី​មាន​ឱជារស​ក៏​អាច​ច្នៃ​ទៅ​ជា​អាហារ​ច្រើន​បែប​ផង​ដែរ។ យ៉ាង​ណា​ផ្នែក​ទាំង ៥ នៃ​សត្វ​ជ្រូក អ្នក​មិន​គួរ​ទិញ​វា​យក​មក​ទទួល​ទាន​ឡើយ​ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ពុល​ខ្ពស់​ណាស់​ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​សមាជិក​គ្រួសារ​បាន៖

) ខួរ​ជ្រូក

1

អ្នក​ខ្លះ​និយាយ​ថា ខួរជ្រូក​ជា​អាហារ​បំប៉ន ដែល​វា​មាន​ផ្ទុក​នូវ​ជាតិ​ផូស្វ័រ ជាតិ​ដែក និង​សមាសធាតុ​ល្អ​មួយ​ចំនួន។ យ៉ាង​ណា​ដោយសារ​វា​មាន​កូលេស្តេរ៉ុល​ខ្ពស់​ពេក ជា​ធម្មតា​ខួរ​ជ្រូក​ ១០០ ក្រាម មាន​កូលេស្តេរ៉ុល​ប្រហែល ៣ ០០០ មិល្លីក្រាម ដែល​វា​គ្រប់គ្រាន់​សម្រាប់​រាងកាយ​ដល់​រយៈ​ពេល ១០ ​ថ្ងៃ​ឯ​ណោះ។ ដូច្នេះ​បើ​អ្នក​ទទួល​ទាន​វា​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​លើស​កូលេស្តេរ៉ុល ប្រែ​ទៅ​ជា​ការ​កើត​ជំងឺ​វិញ។

) ពោះវៀន​ជ្រូក

2

ពោះវៀន​ជ្រូក ជា​សរីរាង្គ​ដែល​មាន​ផ្ទុក​ប៉ារ៉ាស៊ីត និង​បាក់តេរី​បង្ក​ជំងឺ​ជា​ច្រើន​ដែល​យើង​មើល​មិន​ឃើញ។ ដូច្នេះ​បើ​អ្នក​ទទួល​ទាន​ច្រើន អាច​នាំ​ឲ្យ​រាងកាយ​ឡើង​ទម្ងន់​លឿន និង​លើស​ជាតិ​ខ្លាញ់​ ហើយ​បង្ក​ឲ្យ​កើត​ជំងឺ​បេះដូង។

) សួត​ជ្រូក

ផ្នែក​សួត​ក៏​ដូច្នោះ​ដែរ ដោយ​ជ្រូក​វា​ដូច​តែ​មនុស្ស វា​ប្រើ​សួត​ដើម្បី​ស្រូប​យក​អុកស៊ីហ្សែន តែ​ទន្ទឹម​នោះ​វា​ក៏​ស្រូប​ចូល​នូវ​បាក់តេរី​ជា​ច្រើន​ផង​ដែរ។ បាក់តេរី​ដែល​មាន​ជាប់​នៅ​សួត គឺ​ពិបាក​នឹង​រលាយ​ខ្លាំង​ណាស់។ បើ​អ្នក​ទទួល​ទាន​ប៉ះ​សួត​ដែល​មាន​មេរោគ​មើល​មិន​ឃើញ គឺ​អាច​នាំ​ឲ្យ​អ្នក​ឆ្លង​មេរោគ ទៅ​ជា​រលាក​ក្រពះ ពោះវៀន និង​បញ្ហា​ជា​ច្រើន​ទៀត។

) ថ្លើម​ជ្រូក

4

ថ្លើម​ជា​សរីរាង្គ​ដែល​កម្ចាត់​ជាតិ​ពុល ហើយ​ជា​លទ្ធផល​វា​ក៏​រមែង​នៅ​សល់​សំណល់​ជាតិ​ពុល​មួយ​ចំនួន​ផង​ដែរ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន​បាន។

) ឈាម​ជ្រូក

5

ឈាម​ជ្រូក​បើ​យើង​ចម្អិន​ល្អ​យក​មក​ទទួល​ទាន​មិន​សូវ​អី​ទេ តែ​បើ​នៅ​ឆៅ គឺ​ហានិភ័យ​ខ្លាំង​ណាស់។ ព្រោះ​វា​អាច​ឆ្លង​មេរោគ Streptococcus ដូច្នេះ​ពេល​ទទួល​ទាន​បបរ ឬ​ស៊ុប អ្នក​មិន​ចាំ​បាច់​ឲ្យ​គេ​ដាក់​ឈាម​ជ្រូក​មក​ជាមួយ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក