David Alaba ទទួលបាន​ប៉ុន្មានលានអឺរ៉ូ​ពី​ការ​ចុះកុងត្រាជាមួយ Real Madrid ហើយបែងចែកឱ្យនរណាខ្លះ?

David Alaba នឹងទទួលបាន​ប្រាក់​ឈ្នួលប្រចាំ​ឆ្នាំ២៣លានអឺរ៉ូ( €23m)ពេល​ចុះកុងត្រា​ជាមួយ Real Madrid នេះ​បើ​តាម​ការ​បញ្ជាក់​ពី​វេបសាយ Der Spiegel។

Npacemqxzxksysnada6b

ក្នុង​មួយឆ្នាំៗ ខ្សែការពារ​ប្រធាន​ក្រុមជម្រើស​ជាតិ​អូទ្រីសរូបនេះ​ទទួលបាន១២លានអឺរ៉ូ​ហើយ​ក្នុង​ករណីនេះ នៅ​ពេល​ដែលគាត់​ចុះកុងត្រារយៈពេល៥ឆ្នាំនៅ Real Madrid គាត់​នឹង​ទទួលបាន​សរុប​១១៥លាន​អឺរ៉ូ។

D479df41 D032 4c1c B39b 5e264c57fe42

១១៥លានអឺរ៉ូនេះត្រូវ​បែង​ចែកទៅ​ជា ប្រាក់​ចំណាយ​លើ​ការ​ចុះកុងត្រា(signing fee ) ១៧.៧លានអឺរ៉ូ ៥.២លានអឺរ៉ូ​ចំណាយ​ឱ្យ​ទៅ​ភ្នាក់ងាររបស់​គាត់​លោក Pini Zahavi ហើយ​ប្រាក់​ចំនួន៦/៣លានអឺរ៉ូ​ទៀត​ត្រូវ​បង់​ទៅឱ្យ​ក្រុមគ្រួសាររបស់​កីឡាកររូបនេះផង​ដែរ។ កុងត្រារបស់​ Alaba នៅ​ Real Madrid នឹង​ផុត​កំណត់​នៅ​ខែ​មិថុនាឆ្នាំ២០២៦៕

Alaba2

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN