ក្លឹប Man Utd ចុច​ឈ្មោះ​កីឡាករ ៣ រូប​ហើយ​ស្រេច ទុក​គ្រោង​ជំនួស Paul Pogba

ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​របស់​កីឡាករ Paul Pogba ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ វា​ក៏​ជា​ហេតុផល​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ក្លឹប ក្នុង​ការ​បាត់បង់​ខ្សែ​បម្រើ​ឆ្នើម​ដ៏​សកម្ម​មួយ​រូប។ ដូច្នេះ​ក៏​ដល់​ពេល​ហើយ​ដែល Man Utd ត្រូវ​រៀបចំ​ជា​បណ្តើរៗ​លើ​ការ​នាំ​យក​ចំណូល​ថ្មី​ទុក​មក​ជំនួស។

GettyImages 1232597416

បើ​តាម​របាយការណ៍​ពី ESPN ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer បាន​មើល​ឃើញ​គោលដៅ ៣ រូប​ហើយ​ស្រេច ដោយ​រួម​មាន Eudardo Camavinga របស់​ក្លឹប Rennes, Saul Niguez របស់​ក្លឹប Atletico Madrid និង Ruben Neves របស់​ក្លឹប​ Wolverhampton Wanderers។

យ៉ាង​ណា​ United មិន​មក​ចរចា​តែ​ឯង​នោះ​ទេ ដោយ​ពួក​គេ​សុទ្ធ​តែ​កំពុង​លេង​បាន​ល្អ ហើយ​មាន​ទាំង​ក្លឹប​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ចង់​បាន​ពួក​គេ​ដូច​គ្នា តួ​យ៉ាង​ដូច Saul ក៏​លឺ​ថា Liverpool ធ្លាប់​ដាក់​សំណើ​ទឹកប្រាក់ ៤១ លាន​ផោន​ម្តង​ដែរ។

Saul 2

0_GettyImages 1330423197

​ចំណែក​ឯ​អនាគត​របស់ Paul Pogba អាច​ជា​ផ្ទេរ​ទៅ​ក្លឹប Paris Saint-Germain នៅ​ឯ​បារាំង ឬ​មួយ​ផ្សេង​ទៀត​ជាមួយ​ក្លឹប Real Madrid ​ព្រោះ​បុរស​វ័យ ២៨ ឆ្នាំ​រូប​នេះ ទទួល​បាន​ការ​កោតសរសើរ​ច្រើន​សារ​មក​ហើយ​ពី​សំណាក់​ប្រធាន​ក្លឹប​លោក Florentino Perez៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក