Ajax ក្លឹប​ពូកែ​ខាង​បណ្ដុះ​យុវជន ទុក​កើប​លុយ​ធំ នេះ​បង្ហាញ​ការ​ផ្ទេរ​ចេញ​ថ្លៃ​បំផុត​ទាំង ៥

ក្លឹប Ajax នៅ​ឯ​ហូឡង់ ប្រហែល​នឹង​ក្លឹប Borussia Dortmund ​នៅ​ឯ​អាល្លឺម៉ង់​ដែរ ដោយ​ក្លឹប​ទាំង​ពីរ​នេះ​ជំនាញ​ខ្លាំង​ណាស់ ក្នុង​ការ​អភិវឌ្ឍ​យុវជន​ដែល​ចេញ​ពី​ថ្នាល និង​ខ្លះ​ចេញ​ពី​ក្លឹប​ដែល​គេ​មិន​សូវ​ស្គាល់ ហើយ​មក​លេង​តែ​ប៉ុន្មាន​រដូវ​កាល ក៏​ឡើង​ជើង ហើយ​វ៉ៃ​ចេញ​ទៅ​វិញ​នៅ​តម្លៃ​ចំណេញ​កប់​ពពក។

តួ​យ៉ាង​ដូច​ជា Frenkie de Jong ជា​អតីត​យុវជន U21 នៅ Ajax ដែល​ក្លឹប​ទិញ​នៅ​តម្លៃ​ជាង ១០ លាន​អឺរ៉ូ តែ​ដល់​លក់​ឲ្យ Barcelona ​ចំណេញ​ជិត​ទ្វេ​ជា ៩ បាន ៨៦ លាន​អឺរ៉ូ ត្រឹម​តែ​រយៈ​ពេល​ជាង ៤ ឆ្នាំ។ តាម​របាយការណ៍​ពី TransferMarkt យើង​បង្ហាញ​ការ​ផ្ទេរ​ចេញ​ថ្លៃ​បំផុត​ទាំង ៥ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប​ Ajax៖

៥) Donny van de Beek ​ផ្ទេរ​ទៅ​ក្លឹប Manchester United ​តម្លៃ ៣៩ លាន​អឺរ៉ូ

5

៤) Hakim Ziyech ​ផ្ទេរ​ទៅ​ក្លឹប Chelsea ​តម្លៃ ៤០ លាន​អឺរ៉ូ

4

៣) Davinson Sanchez ​ផ្ទេរ​ទៅ​ក្លឹប Tottenham Hotspur ​តម្លៃ ៤២ លាន​អឺរ៉ូ

3

២) Matthijs de Light ផ្ទេរ​ទៅ​ក្លឹប Juventus ​តម្លៃ ៨៥,៥ លាន​អឺរ៉ូ

2

១) Frenkie de Jong ផ្ទេរ​ទៅ​ក្លឹប Barcelona ​តម្លៃ ៨៦ លាន​អឺរ៉ូ

1

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក