ស្រីៗ​ដែល​រវល់​ច្រើន ហើយ​ចង់​បាន​ស្បែកចាំ​ក្មេង​ជាង​វ័យ ត្រូវ​ធ្វើ​រឿង​សាមញ្ញ ៣ ​នេះ​រាល់​ថ្ងៃ

មនុស្ស​ស្រី​មួយ​ចំនួន ដល់​តែ​រវល់​ខ្លាំង​ពេក ភ្លេច​មើល​ថែ​សម្រស់​ខ្លួន​ឯង ហើយ​គិត​ថា បណ្តែតបណ្តោយ​ទៅ​តាម​ហ្នឹង​សិន​ចុះ ព្រោះ​ខ្លាច​ត្រូវ​ចំណាយ​ពេល​ច្រើន​លែង​បាន​ធ្វើការ​រកស៊ី។

យ៉ាង​ណា​ក៏​អ្នក​មិន​ត្រូវ​រំលង ៣ ចំណុច​ខាង​ក្រោម​នេះ​ដែរ ដែល​វា​មិន​ទាមទារ​ពេលវេលា​យូរ​ពេក​នោះ​ទេ ហើយ​អ្នក​គួរ​តែ​អនុវត្ត​ដើម្បី​ជា​ចំណែក​ជួយ​ឲ្យ​ស្បែក​នៅ​ចាំ ក្មេង​ជាង​វ័យ​ និង​មិន​ងាយ​ជ្រីវជ្រួញ៖

៣) ទម្លាប់​នៃ​ការ​ទទួល​ទាន​ទឹក

3

រៀងរាល់​ពេល​ព្រឹក​ព្រលឹម ក្រោយ​ក្រោក​ពី​គេង​មក អ្នក​ត្រូវ​តែ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ១ កែវ​រៀងរាល់​ព្រឹក ដោយ​វា​មិន​ត្រឹម​តែ​ជួយ​ដល់​សរីរាង្គ​ផ្នែក​ខាង​ក្នុង​ប៉ុណ្ណោះ​ទេ ជាមួយ​សុខភាព​ស្បែក​ក៏​ជួយ​បាន​ដូច​គ្នា។

បន្ថែម​ពី​នេះ ត្រូវ​មាន​ទម្លាប់​ទទួល​ទាន​ទឹក​យ៉ាង​ហោច​ណាស់ ១,៥ ទៅ ២ លីត្រ/ថ្ងៃ ដើម្បី​បន្សាប​ជាតិ​ពុល ​និង​ផ្តល់​សារធាតុ​រ៉ែ​ចាំ​បាច់​ដល់​ស្បែក។

២) លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ឲ្យ​បាន​ទៀងទាត់

2


នៅ​រដូវ​ក្តៅ ពេល​កាំរស្មី UV ជះ​មក​លើ​ស្បែក វា​ងាយ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ហើយ​ខូច​គុណភាព​ស្បែក​ពី​ធម្មជាតិ។ ដូច្នេះ​អ្នក​ត្រូវ​ថែរក្សា​វា​ឲ្យ​បាន​ល្អ តាម​រយៈ​ការ​លាបឡេ​ការពារ​កម្តៅ​ថ្ងៃ តាម​ថា​ទោះ​មិន​ចេញ​ទៅ​ក្រៅ​ក៏​ដោយ នៅ​តែ​ក្នុង​ផ្ទះ​អង្គុយ​ធ្វើ​ការ​មុខ​កុំព្យូទ័រ និង​ចុច​ទូរស័ព្ទ​ក៏​គួរ​តែ​ប្រើប្រាស់​វា​ដែរ។

អ្នក​មិន​ទាមទារ​ឲ្យ​ចាយ​ពេល​ប្រើប្រាស់​ផលិតផល​អ្វី​ច្រើន​ឡើយ ត្រឹម​តែ​ឡេ​ការពារ​កម្តៅ​ថ្ងៃ​មួយ​មុខ​គឺ​ជួយ​បាន​ច្រើន​ហើយ។ ចូរ​លាប​វា​មុន​រយៈ​ពេល ៣០ នាទី មុន​ពេល​ចេញ​ទៅ​ក្រៅ នេះ​នឹង​ជួយ​ការពារ​ស្បែក​ពី​ការ​ចាស់​ជាង​វ័យ។

១) លុប​គ្រឿង​សម្អាង​ចេញ ហើយ​លាង​មុខ​មុន​ចូល​គេង

1

ពេល​ទៅ​ធ្វើ​ការ យើង​តែងតែ​មាន​លាប​តុបតែង​មុខ​មាត់​បន្តិច​ហើយ តែ​ពេល​ត្រលប់​មក​ផ្ទះ​វិញ ទោះ​នឿយហត់​អស់​កម្លាំង​ប៉ុណ្ណា ក៏​មិន​ត្រូវ​គេង​ទាំង​អ៊ីចឹង​ដែរ។ អ្នក​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នៅ​ទម្លាប់​សម្អាត​វា​ឲ្យ​បាន​ល្អ​មុន​ចូល​គេង។

យើង​អាច​ប្រើប្រាស់​ទឹក Remove Makeup មក​ដុស​លាង​សម្អាត ហើយ​ទៅ​លាង​មុខ​មួយ​តង់​ទៀត ដើម្បី​ជម្រុះ​ធូលី​ដី ក៏​ដូច​ជា​មេរោគ​ដែល​អាច​ជ្រាត​ចូល​តាម​រន្ធ​ញើស​បង្ក​ឲ្យ​កើត​មុន និង​ការ​កើត​ស្នាម​ជ្រីវជ្រួញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក