មនុស្ស​តិច​ណាស់​ដែល​ដឹង! ឃើញ​ជើង​មាន់​តម្លៃ​ថោក តាម​ពិត​អាច​ជួយ​សុខភាព ៥ ​ចំណុច​នេះ

ជើង​មាន់​ត្រូវ​បាន​គេ​ច្នៃ​ទៅ​ធ្វើ​ជា​ម្ហូបអាហារ​ជា​ច្រើន​ប្រភេទ ហើយ​វា​ក៏​បាន​ក្លាយ​ជា​អាហារ​សម្រន់​ដ៏​ពេញ​និយម​មួយ​ផង​ដែរ។ ដ្បិត​ឃើញ​តម្លៃ​ថោកៗ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា ជើង​មាន់​មាន​បង្កប់​នូវ​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ជា​ច្រើន៖

៥) មាន​ផ្ទុក​នូវ​កូឡាជែន

Chân Gà 1

ជើង​មាន់​មាន​ផ្ទុក​នូវ​កូឡាជែន​ពី​ធម្មជាតិ ប្រហាក់ប្រហែល​នឹង​បន្លែ​បៃតង ក៏​ដូច​ជា​ផ្លែឈើ​មួយ​ចំនួន​អ៊ីចឹង​ដែរ។ នៅ​ពេល​បន្ថែម​កូឡាជែន​ចូល​ដល់​រាងកាយ វា​ក៏​ចូលរួម​ចំណែក​ជួយ​បង្កើត​កោសិកា​ថ្មី ជំនួស​ឲ្យ​កោសិកា​ចាស់​ដែល​ងាប់​នៅ​លើ​ស្បែក។

ទន្ទឹម​នេះ វា​ក៏​ជួយ​ឲ្យ​រាងកាយ​ផលិត​ឈាម​ក្រហម​បាន​ច្រើន និង​បង្កើន​អត្រា​មេតាប៉ូលីស​ខ្លាញ់​ក្នុង​រាងកាយ ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៤) ជួយ​បំបាត់​ការ​ឈឺចាប់​សន្លាក់

20200720_chan Doan Cac Can Benh Ve Xuong Nhu Gay Xuong 2

កូឡាជែន​នៅ​ក្នុង​ជើង​មាន់​នេះ​សោត ក៏​អាច​ជំរុញ​ក្នុង​ការ​បង្កើត​ជាលិកា​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​ការ​រលាក​សន្លឹក​ឆ្អឹង​ផ្សេងៗ។ ជា​ទូទៅ​នៅ​ពេល​ឈឺ​សន្លាក់ វា​ដោយសារ​ឆ្អឹង​របស់​អ្នក​ទ្រុឌទ្រោម​ហើយ​ពេល​វា​ត្រដុស​គ្នា​ទៅ ធ្វើ​ឲ្យ​ហើម និង​ឈឺចាប់​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា។

តាម​ការ​សិក្សា​សាកល្បង​ទៅ​លើ​មនុស្ស ១៩១ នាក់ ដែល​មាន​ជំងឺ​រលាក​សន្លាក់​ជង្គង់ ក្នុង​កំឡុង​ពេល ៣ ខែ ពេល​ពួក​គេ​ទទួល​កូឡាជែន​ដែល​ចេញ​ពី​ជើង​មាន់​ជា​ប្រចាំ ក៏​ឃើញ​ថា​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ត្រលប់​មក​វិញ​បាន។

៣) កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង

Nguoi Benh Loang Xuong Nen Lam Gi De Giam Nguy Co Gay Xuong11544078627

ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់ ដែល​មាន​បញ្ហា​ឆ្អឹង​ចុះ​ខ្សោយ ពួក​គាត់​អាច​ទទួល​ទាន​ជើង​មាន់​ដើម្បី​ស្រូប​យក​ប្រូតេអ៊ីន​និង​កាល់ស្យូម​ចេញ​ពី​នោះ ហើយ​ជួយ​ការពារ​ជំងឺ​ពុក​ឆ្អឹង​នៅ​ដំណាក់​កាល​ដំបូង។

២) ជួយ​ដល់​ការ​ព្យាបាល​របួស

Ngam Chan Ga

ពេល​អ្នក​មាន​បួស វា​នឹង​ជួយ​បណ្តុះ​កោសិកា​ថ្មី ជួយ​ឲ្យ​របួស​នោះ​ជា​សះស្បើយ​លឿន ហើយ​ក៏​ជួយ​ពង្រឹង​ដល់​សាច់ដុំ​ឆ្អឹង​បាន​យ៉ាង​ល្អ​ផង​ដែរ។

១) ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

Healthy Digestive Track

សារធាតុ​នៅ​ក្នុង​ជើង​មាន់​ មាន​ដូច​ជា Glucosamine, Chondroitin, Collagen និង Protein សុទ្ធ​តែ​ចូលរួម​ចំណែក​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ដល់​ក្រពះ ពោះវៀន​ឲ្យ​ដំណើរការ​បាន​ល្អ​ជាង​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក