ឈាមថ្លៃណាស់! សត្វនេះ ថែមទាំងបានជួយជីវិតមនុស្សជាច្រើន លើផែនដីទៀត

សត្វប្រឡាំងកាស ជាភាសាបរទេសមានឈ្មោះថា Horseshoe crab ត្រូវបានគេស្គាល់ថាជាសត្វដែលបានជួយអាយុជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ដោយប្រើឈាមពណ៌ខៀវចម្លែករបស់វា ជាពិសេសវាក៏បានរួមចំណែកយ៉ាងធំធេងនៅក្នុងការផលិតវ៉ាក់សាំងការពារ Covid-19 ផងដែរនៅក្នុងសម័យជំងឺរាតត្បាតមួយនេះ។

6DLE4645CFFHHJLQ7IP4G2VFJI

ប្រឡាំងកាស ត្រូវគេដឹងថាមានអាយុកាលចាស់ជាង សម័យកាលសត្វដាយណូស័រ ទៅទៀត គឺពួកវាមានអាយុកាលប្រហែល ៤៥០ លានឆ្នាំមកហើយ ដែលមានន័យថាពពួកសត្វប្រឡាំងកាសនេះ នៅតែមានអាយុជីវិតរស់នៅក្នុងពេលដែលពិភពលោកបំផ្លាញសត្វពិសេសៗរាប់លានប្រភេទផ្សេងទៀត និងអាចរស់រានមានជីវិតពីសម័យកាលយុគ្គទឹកកកទៀតផង។

ឈាមសត្វប្រឡាំងកាស គ្មានអេម៉ូក្លូប៊ីន ដែលប្រើធាតុដែក (Fe) ក្នុងការដឹកជញ្ជូនអុកស៉ីសែន តែវាមាន អេម៉ូស្យានីនដែលប្រើធាតុប្រាក់ (Ag) ជាតួដឹកជញ្ជូនជំនួសវិញ។ បន្ថែមពីនេះ ឈាមរបស់វា មានផ្ទុកនូវ លីមុយលូស អាមីតអុកស៉ីត លីសាដ (Limulus Amet-ocyte Lysate) ឬហៅកាត់ថា អ៉ិលអាអ៉ិល (LAL) ត្រូវបានគេនាំយកមកប្រើនៅក្នុងឧស្សាហកម្មផលិតឱសថ។

EwEB81lWQAEcHk1

សត្វប្រឡាំងកាសគ្មានប្រព័ន្ធអង់ទីគ័រ និងពុំអាចបង្កើតអង់ទីប៊ីយ៉ូទិក ដើម្បីប្រឆាំងនឹងការឆ្លងមេរោគបាននោះទេ ប៉ុន្តែនៅក្នុងឈាមរបស់វាមានសារធាតុផ្សំដ៏អស្ចារ្យ ដែលអាចបញ្ឈប់ការរាតត្បាតរបស់បាក់តេរី និងវីរុស តាមរយៈការបង្កកមេរោគបាក់តេរីជាដុំនៅជុំវិញខ្លួនពួកវា ដែលសារធាតុនេះត្រូវបានគេនាំយកមកផលិតជា LAL។ ប្រសិនបើចង់ពិនិត្យភាពកង្វក់នៅក្នុងវត្ថុណាមួយដែលប្រើក្នុងផ្នែកវេជ្ជសាស្ត្រ គឺគ្រាន់តែពិនិត្យដោយ LAL ប៉ុណ្ណោះ ហើយប្រសិនបើវាមិនកកខ្លួនជាដុំទេ មានន័យថាគ្មានមេរោគនោះឡើយ។

ចំពោះនៅក្នុងការពិសោធន៍នៃការផលិតវ៉ាក់សាំងនោះ ឈាមប្រឡាំងកាស អាចយកមកពិសោធន៍ថា វ៉ាក់សាំងការពារមេរោគដែលកំពុងតែផលិតមិនមានផ្ទុកបាក់តេរីបង្ករោគដូចជា endotoxins ដែលអាចបង្កគ្រោះថ្នាក់ ឬសម្លាប់អ្នកជំងឺផងដែរ។

Horseshoe Crab Shutterstock Two Width.jpg.thumb_.768.768

ដោយសារតែគុណសម្បត្តិ នៃឈាមរបស់ប្រឡាំងកាសបែបនេះហើយ ទើបឈាមដែលមានពណ៌ខៀវរបស់វាមានលក់ក្នុងតម្លៃ ១៥,០០០ ដុល្លារឯណោះក្នុងមួយលីត្រ។ ហើយដើម្បីបានឈាមប្រឡាំងកាស គេត្រូវចាប់វាទាំងរស់ក្នុងមួយសប្ដាហ៍រាប់ពាន់ក្បាល ហើយនាំយកទៅកាន់មន្ទីរពិសោធន៍ទាំងរស់។ នៅក្នុងទីពិសោធន៍នោះ វាត្រូវគេបូមឈាមអស់ជាង ៣០% តែវាអាចស្ដារឈាមក្នុងខ្លួនវាបានមកវិញយ៉ាងឆាប់រហ័ស នៅពេលគេព្រលែងវាចូលក្នុងទឹកសមុទ្រវិញ៕

Horse Shoe Crab Fact 2

Crab Blood 1566225438

ប្រភព៖ បរទេស

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក