អ្នកណា មានប្រអប់ជើង ដូចប្រអប់ជើងទាំង៤ប្រភេទនេះ ជីវិតសំណាងលើសំណាងហើយ

ប្រសិនបើប្រអប់ជើងរបស់អ្នក មានទម្រង់ ឬមានលក្ខណៈដូច៤ប្រភេទខាងក្រោមនេះ នោះច្បាស់ណាស់ថា អ្នកគឺជាមនុស្សដែលមានសំណាងច្រើននៅក្នុងជីវិត មិនថាធ្វើអ្វី គិតអ្វី ក៏ទទួលបានជោគជ័យធំដែរ។ លើសពីនេះ ជីវិតអ្នកនឹងបានជួបអ្នកមានបុណ្យតាមថែរក្សា ការពារ ជីវិតពោរពេញដោយភាពស្រស់បំព្រង មានសុភមង្គលច្រើនថែមទៀតផង។

១. មានប្រជ្រុយនៅលើជើង

ប្រសិនបើអ្នកមានប្រជ្រុយនៅបាតជើង នេះគឺជាសញ្ញាល្អ មនុស្សម្នាក់ដែលមានប្រជ្រុយនៅលើបាតជើង បង្ហាញថា នេះគឺជាមនុស្សដែលមានឱកាសជាច្រើនក្នុងការធ្វើចលនា។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រជ្រុយកាន់តែធំ សំណាងក៏កាន់តែច្រើន មនុស្សម្នាក់នេះនៅពេលអនាគតកាន់តែប្រសើរ និងសម្បូរបែប។

លើសពីនេះ ជីវិតរបស់អ្នក មានសំណាងទាំងការរស់នៅ ហូបចុកបរិបូណ៌ ការស្លៀកពាក់ សមរម្យ ចង់បានអ្វី គឺបានហ្នឹង។ យ៉ាងណាមិញ អ្នកក៏ជាមនុស្សដែលសកម្មច្រើន មិនសូវនៅនឹងកន្លែងទេ ព្រោះអ្នកជាមនុស្សដែលចង់ដឹង ចង់ចេះ ចង់ឈ្វេងយល់ពីអ្វីដែលថ្មីៗ។

Screen Shot 2021 08 01 At 9.29.37 PM

២. បាតជើងមានសភាពទន់ រលោង

នៅក្នុងនរវិទ្យា និងហោរាសាស្ត្រ មនុស្សដែលមានសញ្ញាជើងនេះ ធ្វើឱ្យមនុស្សម្នាក់មានសំណាង និងមានទ្រព្យច្រើនជាងមនុស្សដទៃទៀត។ ជាពិសេសរ៉ាកែតភាគច្រើននៅលើបាតជើង តំណាងឱ្យប្រាក់ និងសំណាង។ លើសពីនេះ បុគ្គលនេះមានទ្រព្យច្រើន ជីវិតពួកគេរឹងមាំ ដូចដើមឈើធំ ដែលអាចធ្វើជាម្លប់ដល់ក្រុមគ្រួសារ ហើយនាពេលអនាគត ជីវិតរឹតតែថ្កើថ្កើងលើសពីអ្វីដែលអ្នកគិតទៅទៀត។

៣. កែងជើងពណ៌ផ្កាឈូក

យោងតាមនរវិទ្យា បើស្ត្រីមានកែងជើងពេញ នោះគឺជាសញ្ញារបស់អ្នកមាន។ ម្យ៉ាងទៀត បើកែងជើងពណ៌ផ្កាឈូក វាបង្ហាញថា អ្នកជាមនុស្សដែលមានសំណាង ទទួលបានការប្រទានពរពីទេវតា ដែលសំណាងទាំងនោះតដល់កូន និងចៅរបស់ថែមទៀតផង។ នេះគឺជាមនុស្សម្នាក់ដែលមានសំណាងល្អ តែងតែទទួលបានជោគជ័យជាច្រើនក្នុងការងារក៏ដូចជាក្នុងអាជីវកម្មគ្រប់បែប។

Screen Shot 2021 08 01 At 9.29.41 PM

៤. ម្រាមជើងវែង ហើយមានរាងតូចស្រឡូន

នៅក្នុងផ្នែកនរវិទ្យាវាត្រូវបានគេនិយាយថា មនុស្សដែលមានម្រាមជើងវែង និងតូចស្រឡូន គឺជាមនុស្សដែលមានភាពស្មោះត្រង់ និងចិត្តល្អ។ មនុស្សម្នាក់ដែលមានម្រាមជើងដូចនេះ គឺជាមនុស្សម្នាក់ដែលមានសំណាងដ៏ឧត្តុង្គឧត្តម មានទ្រព្យសម្បត្តិកាន់តែច្រើន ក្លាយជាអ្នកមាន មានជីវិតរលូនគាប់ប្រសើរ។

មនុស្សទាំងនេះមានបុគ្គលិកលក្ខណៈជាប់លាប់ជាងអ្នកដទៃទៀត ដែលតែងតែព្យាយាមអស់ពីសមត្ថភាពក្នុងអាជីពរបស់ពួកគេ ដូច្នេះពួកគេក្លាយជាអ្នកដឹកនាំដែលមានទេពកោសល្យ អាជីពដែលមានភាពលេចធ្លោលើសពីការរំពឹងទុក៕

(*) ព័ត៌មាននៅក្នុងអត្ថបទគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok