ជួបជាមួយក្មេងស្រីដ៏ស្រស់ស្អាត ដែលមានរូបរាងដូចកុក្កតា Barbie ហើយមិនដែលមានស្នេហា មិនដែលចេញក្រៅផ្ទះម្នាក់ឯង!

Angelica ជាក្មេងស្រីដែលមើលទៅដូចតុក្កតា Barbie មានជីវិតអញ្ចឹង។ នាងមានទំហំដងខ្លួនប្រហាក់ប្រហែលនឹងកុក្កតា Barbie ដែលមានទ្រូងទំហំ ៣៩អុីង ចង្កេះ ១៨អុីង និង ត្រគាក ៣៣អុីង។ នាងមិនត្រឹមតែមានរូបរាងដូចជាតុក្កតា Barbie ប៉ុណ្ណោះទេ តែថែមទាំងមើលទៅដូចជាតុក្កតា Barbie មានជីវិតអញ្ចឹងដែរ។

Angelica មានអាយុ ២៦ឆ្នាំមកពីទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ហើយនាងនៅតែរស់នៅជាមួយឪពុកម្តាយរបស់នាង។ នាងមិនដែលមានមិត្តប្រុសទេ។ នាងមិនដែលត្រូវបានអនុញ្ញាតឱ្យចេញក្រៅផ្ទះតែម្នាក់ឯងនោះទេ បើចេញទៅក្រៅគឺទៅជាមួយម្តាយរបស់នាងតែប៉ុណ្ណោះ។

04c81d0aa588961c21c3a7a9500f944f Barbie Girl Barbie Dolls 545x545

 

នាងគឺជាតារាម៉ូដែល ជាអ្នករាំរបាំបាឡេ និងជាអ្នកចិត្តសាស្ត្រកុមារ។ នាងចូលចិត្តថតរូបភាពស៊ិចស៊ី ដែលឪពុកម្តាយរបស់នាងយល់ព្រម។ រាងកាយរបស់នាងស្រឡូនស្អាត និងលក្ខណៈពិសេសគឺភ្នែកធំទូលាយដូចជាតុក្កតា Barbie

29133F1E00000578 3097126 Image M 11_1432630067238 E1503403922733 545x652

 

នាងបានអះអាងថា នាងមិនដែលវះកាត់កែសម្ផស្សទេ ហើយអ្វីៗទាំងអស់ដែលរាងកាយនាងមាននេះ វាជាធម្មជាតិសុទ្ធសាធ។ នាងត្រូវបានគេស្លៀកពាក់ឲ្យដូចតុក្កតា Barbie ចាប់តាំងពីនាងកើតមកម្ល៉េះ។ Angelica និយាយថា "ចាប់តាំងពីតូចដល់ធំ ឪពុកម្តាយរបស់ខ្ញុំបានទុកខ្ញុំដូចជាព្រះនាង ហើយមិនដែលឱ្យខ្ញុំចេញក្រៅ ជួបជាមួយមនុស្សប្រុសឡើយ"

Anzhelika_Kenova_tekken_mihanblog_com_7_ 545x775

 

នាងបានបន្តទៀតថា "ជីវិតខ្ញុំខុសពីមនុស្សធម្មតា ខ្ញុំដូចជាតុក្កតា អញ្ចឹង។ ម្ដាយ និងឪពុករបស់ខ្ញុំ បានថែរក្សាការពារខ្ញុំពេញមួយជីវិត។ ឪពុកម្តាយខ្លះបានអនុញ្ញាតឲ្យកូនរបស់ពួកគេចេញពីផ្ទះ នៅពេលពួកគេមានអាយុ ១៨ឆ្នាំ"

នាងបានបន្ថែមទៀតថា "ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំមានមោទនភាពចំពោះខ្ញុំ ហើយពួកគាត់បាន លើកទឹកចិត្តដល់ការងារធ្វើជាគំរូរបស់ខ្ញុំ។ តាំងពីខ្ញុំនៅក្មេងមក ឪពុកម្តាយរបស់ខ្ញុំតែងហៅខ្ញុំថា Barbie ដូច្នេះខ្ញុំសប្បាយចិត្តដែលខ្ញុំដូចគ្នាទៅនឹងតុក្កតា Barbie"

Img Thing

 

នាងជាមនុស្សដែលមានការអប់រំល្អបំផុត និងអ្វីៗគ្រប់យ៉ាងដែលកូនៗត្រូវការ។ នាងនិយាយថា "ឪពុកម្តាយរបស់ខ្ញុំហៅខ្ញុំថា ព្រះនាង។ គាត់តែងតែទិញសំភារៈលេងល្អបំផុតសម្រាប់ខ្ញុំ"

គាត់បានបញ្ជូនខ្ញុំទៅសិក្សានៅគ្រឹះស្ថានអប់រំដ៏ល្បីបំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីការពារខ្ញុំពីបញ្ហាណាមួយ។ អ្នកអាចនិយាយបានថាឪពុកម្តាយរបស់ខ្ញុំបានយកចិត្តទុកដាក់ខ្លាំងណាស់។ ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យធ្វើអ្វីដោយគ្មានការពិភាក្សាជាមួយគាត់ទេ។

1048238744 545x295

 

Angelica ក៏បានពន្យល់ផងដែរថា ឪពុកម្តាយរបស់នាងកំពុងព្យាយាមរៀបចំរូបរាងរបស់នាង ដើម្បីធ្វើតាមរូបរាងរបស់ តុក្កតា Barbie តាំងពីនាងរៀននៅវិទ្យាល័យ។ នាងបានប្រាប់សារពត៌មាន Metro ថា "នៅពេលខ្ញុំក្លាយជាក្មេងជំទង់ ឪពុកម្តាយរបស់ខ្ញុំបានជួលគ្រូហាត់ប្រាណផ្ទាល់ខ្លួនម្នាក់ ដែលបង្កើតកម្មវិធីបណ្តុះបណ្តាលផ្ទាល់ខ្លួនសម្រាប់ខ្ញុំ។

ខ្ញុំធ្វើការជាមួយគាត់ ២ទៅ៣ម៉ោង ប្រាំដងក្នុងមួយសប្តាហ៍ ដើម្បីរក្សារូបរាង ដ៏ស្រស់ស្អាតរបស់ខ្ញុំ។ គាត់ឱ្យខ្ញុំធ្វើការរក្សាទម្ងន់។ គ្រូបង្ហាត់ផ្ទាល់របស់ខ្ញុំ ក៏ណែនាំខ្ញុំអំពីអាហាររូបបត្ថមដល់ខ្ញុំផងដែរ"

0afcfb145256651701d29c60f1b5a8ec 545x545

 

បើទោះបីជាច្បាប់ដ៏តឹងរឹង នៃការចិញ្ចឹមបីបាច់របស់នាង ក៏នាងនៅតែស្រឡាញ់ឪពុកម្តាយរបស់នាងខ្លាំងណាស់ ហើយត្រូវបានលើកទឹកចិត្តដោយបំណងប្រាថ្នា ដើម្បីរក្សាពួកគេសប្បាយរីករាយ។

នាងបាននិយាយថា "ខ្ញុំពិតជាស្រឡាញ់គ្រួសាររបស់ខ្ញុំ ហើយខ្ញុំមិនចង់ធ្វើឱ្យពួកគាត់មិនសប្បាយចិត្តនោះទេ។ ប្រសិនបើខ្ញុំសម្រេចចិត្តរស់នៅដាច់ពីគ្នា ឬធ្វើអ្វីមួយប្រឆាំងនឹងឆន្ទៈរបស់ពួកគាត់ វានឹងក្លាយជារឿងអាស្រូវមួយ"

237a43ce86a96e445c519134fe0bbd08

 

សេចក្ដីស្រឡាញ់នេះ មានការគោរពចំពោះគ្រួសាររបស់នាង មិនមានន័យថា Angelica មិនចង់ចេញពីការគ្រប់គ្រង់របស់គ្រួសារនោះទេ។ យោងតាមនាងថា "ឪពុកម្តាយរបស់ខ្ញុំបានរក្សាទុកខ្ញុំនៅក្នុងវិមានកញ្ចក់អស់មួយជីវិតរបស់ខ្ញុំ ប៉ុន្តែថ្ងៃណាមួយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបំបែកចេញ។ វាមិនដែលយឺតពេលទេ ក្នុងការចាប់ផ្តើមជីវិតឯករាជ្យ!"

9c50cf3a7c42ae8cd6fc5a8c88ccf34c

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ

ផ្តល់សិទ្ធដោយ៖  Khmerline