ចង់​ស្គាល់​ចរិត​មនុស្ស​ពិត គេ​ឲ្យ​សង្កេត​មើល​ ៤ លើក​នេះ អាក្រក់​ល្អ​ស​ខ្មៅ​នឹង​បង្ហាញ​មក​អស់ហើយ

មាន​តែ​ពេលវេលា ៤ លើក​ខាង​ក្រោម​នេះ​ទេ ដែល​អ្នក​អាច​ដឹង​ពី​ចរិត​មនុស្ស​ពិត​ប្រាកដ ថា​គេ​ជា​មនុស្ស​ល្អ​នឹង​អ្នក​ពិត​ប្រាកដ​មែន ឬ​គ្រាន់​តែ​ល្អ​ជា​ការ​សម្តែង៖

៤) ពេល​អ្នក​ជួប​បញ្ហា

A19df16b9d2874762d39

នៅ​ពេល​អ្នក​បាន ​មាន​រឿង​សប្បាយ​រីករាយ​ ក៏​រមែង​មិត្តភក្តិ សាច់ញាតិ​ជា​ច្រើន​មក​អ៊ូអរ​សាទរ​នៅ​ជុំវិញ​ខ្លួន ប៉ុន្តែ​ពេល​អ្នក​ជួប​បញ្ហា​លំបាក​ក្នុង​ជីវិត តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ដែល​ចាំ​គាំទ្រ​ ចាំ​ជួយ​ស្រោចស្រង់​យើង​ចេញ​ពី​រណ្តៅ​នៃ​បញ្ហា?

ពេល​នោះ​ហើយ​អ្នក​នឹង​ដឹង​ថា នរណា​ល្អ​ចំពោះ​អ្នក​ពិត​ប្រាកដ ហើយ​ចូរ​កត់​ឈ្មោះ​គេ​ទុក​ចិត្ត​ផង ព្រោះ​គេ​ជា​មនុស្ស​ដែល​អ្នក​គួរ​តែ​រក្សា​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ជីវិត។

៣) ពេល​អ្នក​ធ្លាក់​ខ្លួន​ឈឺ

20180201132007251_2 9

រាងកាយ​យើង​មិន​រឹងមាំ​រហូត​ទេ ដល់​ថ្ងៃ​ណា​មួយ​ដែល​វា​ចុះ​ទ្រុឌទ្រោម ខ្លួន​ទម្រេត​ទៅ​នឹង​គ្រែ ក៏​ជា​ថ្ងៃ​ដែល​យើង​អាច​ដឹង​ច្បាស់​ថា នរណា​ខ្លះ​បារម្ភ​ពី​យើង ​និង​ដឹងទុក្ខដឹងសុខ​យើង​ពិត​ប្រាកដ។ ពេលវេលា​នោះ​ហើយ​ នឹង​បង្រៀន​អ្នក​ឲ្យ​អាច​វែក​មុខ​ពិត​របស់​មនុស្ស។


២) នៅ​ពេល​អ្នក​ចូល​និវត្ត

Conhan 0825 1211

ពេល​បម្រើ​ការងារ មាន​មុខ​តំណែង មាន​តួនាទី​ អ្នក​ក្រោម​បង្គាប់ តែងតែ​មក​នៅ​តាម​ក្បែរ តាម​និយាយ​ល្អ​ឥត​ឈប់​ពី​អ្នក ចុះ​ក្រោយ​ពេល​អ្នក​ចូល​និវត្ត​ លែង​មាន​ការងារ​ទាំង​នោះ​ទៅ តើ​ពួក​គេ​នៅ​ក្បែរ​អ្នក​ទៀត​ដែរ​ឬ​ទេ?

ទោះ​មិន​បាន​នៅ​ក្បែរ​ជិត​ដូច​មុន ក៏​គួរ​តែ​ដឹង​ថា​គេ នៅ​រាប់​អាន​យើង នៅ​មាន​ភាព​ស្មោះត្រង់​នឹង​យើង​ទៀត​ដែរ​ឬ​យ៉ាង​ណា។ មនុស្ស​ខ្លះ​សម្លឹង​ឃើញ​តែ​ប្រយោជន៍​ពី​អ្នក នៅ​ក្បែរ​អ្នក​តែ​ពេល​អ្នក​អាច​ផ្តល់​ប្រយោជន៍​សម្រាប់​គេ​តែ​ប៉ុណ្ណោះ។ មនុស្ស​ប្រភេទ​នេះ​មិន​គួរ​យក​ខ្លួន​បៀត​ឡើយ។

១) នៅ​ដង្ហើម​ចុង​ក្រោយ​របស់​អ្នក

មុន​បិទ​ភ្នែក​ ចេញ​ពី​ពិភព​មួយ​នេះ​ទៅ តើ​នរណា​ខ្លះ​ដែល​នៅ​ជុំវិញ​យើង។ នៅ​ពេល​វេលា​នេះ យើង​ក៏​អាច​ដឹង​ច្បាស់​បាន​ដែរ តើ​តាំង​ពី​ដើម​មក នរណា​ជា​អ្នក​មើល​ថែ យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ពិត​ប្រាកដ រហូត​មក​ដល់​ដង្ហើម​ចុង​ក្រោយ​នៃ​ជីវិត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក