គ្មានរឿងអ្វីដែលមិនអាចកើតឡើងបាននោះទេ! មកមើលកម្រងរូបភាព ស្រីស្រលាញ់ស្រីដូចគ្នា ដ៏ស្រស់ស្អាត ជុំវិញពិភពលោក!!

Dancing With Her គឺជាទស្សនាវដ្ដីអាពាហ៍ពិពាហ៍សម័យទំនើបដំបូងគេបង្អស់ របស់ពិភពលោកសម្រាប់មនុស្សស្រីស្រលាញ់ស្រី។ ការពិចារណាថា "ជាង ១០០ឆ្នាំមុន ម្ចាស់ក្សត្រី Victoria បាននិយាយថា ស្ត្រីស្រឡាញ់ស្ត្រីដូចគ្នាមិនមានពិតប្រាកដទេ ហើយវានឹងគ្មានទេនៅលើលោកនេះ។"

077

អ្វីដែលប្រសើរជាងនេះទៀតនោះ គឺថាទស្សនាវដ្តីនេះមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដែលជាប្រទេសជិតស្និទ្ធនឹងការបោះឆ្នោត សម្រាប់អាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នា (ការស្ទង់មតិចុងក្រោយបំផុតបានបង្ហាញថាជិត ៦០% នៃប្រជាជនចង់ឱ្យវាស្របច្បាប់)។

Dancing With Her គឺជាបុត្រសម្ព័ន្ធរបស់ Tara Baker និង Arlia Hassell ដែលជាគូស្វាមីភរិយាអូស្រ្តាលី​ ដែលបានចូលរួមពិធីអបអរសាទរកាលពីឆ្នាំមុន។

066

នៅពេលពួកគេព្យាយាមរៀបគម្រោងរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ពួកគេបានរកឃើញថាការបោះពុម្ពផ្សាយអាពាហ៍ពិពាហ៍ទាំងអស់នៅទីនោះ បានលក់ទៅឱ្យគូស្នេហ៍ខុសគ្នា។ ហើយដូច្នេះពួកគេបានសម្រេចចិត្តបំពេញចន្លោះខ្លួនឯង។

055

ទស្សនាវដ្តីនេះឧទ្ទិសដល់ការប្រារព្ធនិង អបអរសាទររបស់ស្ត្រី ដែលបានបំពេញដោយរឿងពិត។

ពួកគេនិយាយថា ទោះបីជាប្រទេសអូស្រ្តាលីមិនទាន់មានភាពស្មើគ្នាខាងអាពាហ៍ពិពាហ៍ក៏ដោយ យើងដឹងថាស្ត្រីដែលមានទំនាក់ទំនងភេទដូចគ្នា កំពុងតែជ្រើសរើសដើម្បីអបអរសាទរសេចក្តីស្រឡាញ់របស់ពួកគេ និងប្តេជ្ញាចិត្តយូរអង្វែងចំពោះគ្នាទៅវិញទៅមក ហើយសមនឹងទទួលបានការអបអរសាទរ។

044

ទស្សនាវដ្តីនេះបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃអង្គារ ប៉ុន្ដែក្នុងពេលតំណាលគ្នានេះគឺជាការថតរូបដ៏ស្រស់ស្អាត និងរឿងមួយចំនួនដែលពួកគេបានទទួលនៅលើអ៊ីនធើណែត៖

033

022

011

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ

ប្រភព៖ metro