សម្រស់​មិន​ធំ​ជាង​របស់ ៣ នេះ​ទេ បើ​ស្រីៗ​ណា​មាន ប្រៀប​ដូច​មេ​ដែក​ឆក់​យក​បេះដូង​បុរស​គ្រប់​រូប

មនុស្ស​ស្រី​ដែល​ស្រស់​ស្អាត​ពិត​ប្រាកដ សម្រាប់​បុរស​ភាគ​ច្រើន​ពុំ​បាន​សម្លឹង​ទៅ​សម្រស់​របស់​នាង​ពេក​នោះ​ទេ ដោយ​វា​ត្រឹម​ជា​របស់​លម្អ​ខាង​ក្រៅ ដែល​ល្អ​គន់​មើល​ឃើញ​ស្អាត​តែ​មួយ​រយៈ​ពេល​ខ្លី ប៉ុន្តែ​បើ​ស្រីៗ មាន​របស់​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នោះ​ប្រៀប​ដូច​ជា​មេដែក​ អាច​ឆក់​យក​បេះដូង​បុរស​គ្រប់​រូប​រយៈ​ពេល​យូរ៖

៣) ស្រី​ដែល​មិន​គម្រិះ​ស្នាម​ញញឹម

Ice_screenshot_20210826 140726

ស្រ្តី​ម្នាក់​ដែល​តែងតែ​ញញឹម​ជាប់​ជានិច្ច នោះ​បង្ហាញ​ថា នាង​ជា​មនុស្ស​ដែល​មើល​ឃើញ​ពិភពលោក​ពោរពេញ​ដោយ​ភាព​រីករាយ និង​ភាព​វិជ្ជមាន។ បុរស​ភាគ​ច្រើន​ចង់​បាន​នារី​បែប​នេះ ដែល​មាន​សុទិដ្ឋិនិយម​ក្នុង​ខ្លួន ចូលចិត្ត​ញញឹម​ច្រើន សើច​ច្រើន គិត​ល្អៗ​ច្រើន ស្តាប់​ដំបូន្មាន​ល្អៗ​ពី​មនុស្ស​ជុំវិញ​ខ្លួន មិន​ចេះ​ក្រអឺតក្រទម​គិត​ថា​មាន​តែ​ឯង​ឡើយ។

២) មនុស្ស​ស្រី​ដែល​ពោរពេញ​ដោយ​ថាមពល

Ice_screenshot_20210826 140732

នាង​មិនមែន​ជា​មនុស្ស​ស្រី​ដែល​ទន់​ខ្សោយ​ពេក​នោះ​ទេ តែងតែ​បង្ហាញ​ភាព​រឹងមាំ និង​ថាមពល​ចេញ​ពី​ខ្លួន​ជានិច្ច។ ការ​រស់នៅ​ដោយ​មិន​ចូលចិ្តត​ពឹងផ្អែក​លើ​បុរស​តែ​ម្ខាង​នេះ​ហើយ ជា​ភាព​ទាក់ទាញ​ដ៏​ល្អឥតខ្ចោះ​របស់​នារី។

ស្រ្តី​ម្នាក់​ដែល​មាន​ទម្លាប់​គិត​ឃើញ​ថា នាង​មិន​រស់នៅ​ដោយ​ចាំ​បាច់​តែ​ពឹងផ្អែក​លើ​ស្វាមី ផ្ទុយ​ទៅ​វិញ​មាន​តែ​គិត​ចង់​ជួយ ចង់​ចូលរួម​ចំណែក​ជួយ​ឲ្យ​គ្រួសារ​មួយ​ឆាប់​សម្រេច​បាន​គោលដៅ នោះ​ជា​អ្វី​ដែល​បុរស​សម័យ​នេះ​ចង់​បាន​បំផុត។ វា​ស្អាត​លើស​ពី​សម្រស់​ខាង​ក្រៅ​របស់​នាង​ទៅ​ទៀត។

១) មនុស្ស​ស្រី​ចិត្ត​ល្អ

Ice_screenshot_20210826 140742

នាង​ជា​មនុស្ស​ដែល​ចេះ​ដឹង​ចាស់​ទុំ ដឹង​ទុក្ខធុរៈ​មនុស្ស​ជុំវិញ​ខ្លួន ចេះ​គោរព​សាច់ញាតិ​ខាង​ប្រុស ទន់​ភ្លន់ តែ​មិន​ទន់​ជ្រាយ រឹងមាំ​តែ​មិន​រឹងរូស នោះ​ជា​ស្រ្តី​ដែល​បុរស​ជា​ច្រើន​កំពុង​ប្រាថ្នា​ចង់​បាន។

នាង​មិន​ត្រឹម​តែ​ស្រលាញ់​អ្នក​ជា​ស្វាមី​ឬ​គូ​ជីវិត​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​ស្រលាញ់​ក្រុម​គ្រួសារ​អ្នក ដូច​ជា​គ្រួសារ​បង្កើត​របស់​នាង​អ៊ីចឹង​ដែរ។ សួរ​ទៅ​បុរសៗ​បន្តិច តើ​អ្នក​បាន​ជួប​នារី​ដែល​មាន ៣ ចំណុច​ខាង​លើ​ហើយ​ឬ​នៅ?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក