បុគ្គល​ដែល​​​មានឈ្មោះ​បោះសំឡេង​នៅ​កម្ពុជា ប្រើ​ផតខាសត៍សំឡេងដើម្បី​បង្កើន​អ្នកគាំទ្រ

បុគ្គល​ដែល​​​មានឈ្មោះ​បោះសំឡេងខ្លាំង​បំផុត​មួយ​ចំនួននៅ​កម្ពុជា​ កំពុង​បន្ថែម​ផតខាសត៍​សំឡេង​ទៅ​ក្នុង​​​​ឧបករណ៍ធ្វើ​ទីផ្សារ​របស់​ពួកគេ ដើម្បី​បង្កើននិង​រក្សា​អ្នកគាំទ្រ​​របស់ខ្លួន។

យោងតាមក្រុមហ៊ុន Httpool ដែល​ទទួលបាន​សិទ្ធិ​​ជា​ដៃគូលក់​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន Spotify ក្នុង​ប្រទេស​កម្ពុជា​បាន​ឱ្យដឹង​ថា បុគ្គល​ដែល​​​មានឈ្មោះ​បោះសំឡេងកម្ពុជា​កំពុង​ប្រើប្រាស់​ផ្លែតហ្វម​និង​​ផតខាសត៍​​​​​សំឡេង ដើម្បី​ចាប់​យក​អ្នកគាំទ្រ​ក្នុង​ស្រុក​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង។ សិល្បករ និង​សិល្បការនី​​ទាំង​នោះ​​ដែលបច្ចុប្បន្នលេច​ធ្លោរ​ក្នុង​​ការ​ផ្តល់ជូន​ផតខាសត៍របស់ពួកគេ​នៅលើផ្លែតហ្វម Spotify រួមមាន អ្នក​ប្រយុទ្ធ​វ័យក្មេង  (https://www.facebook.com/youngbruisers), ឡាយ ប៊ុនឡេង (https://www.facebook.com/BunlengLayOfficial) និង Mi Leb Do couple (https://www.facebook.com/miLEBdoCouplePodcast)។

លោក Shuhel Pistawala នាយកដៃគូប្រចាំ​តំបន់​ឥណ្ឌូចិន​របស់ក្រុមហ៊ុន Httpool បានថ្លែងថា៖ “យុវជន​កម្ពុជា​​​​ដែល​យល់ដឹង​​បច្ចេកវិទ្យា​​ ឥឡូវ​ចាប់ផ្តើម​មើលឃើញ និង​ប្រើប្រាស់​សក្ដានុពល​ផតខាសត៍​សំឡេង ដែល​​​ផ្តល់ជូនដោយ​ផ្លែតហ្វម​តន្ត្រី​របស់​ក្រុមហ៊ុន Spotify។ បច្ចុប្បន្ន នៅពេល​តាម​ដាន​បុគ្គល​ដែល​​​​មានឈ្មោះ​បោះសំឡេង និង​ជន​ល្បី​ឈ្មោះ អ្នកគាំទ្រ​​​រំពឹង​ថា​នឹង​អាច​ភ្ជាប់ខ្លួន​ទៅ​នឹង​មធ្យោបាយ​ទាំង​អស់ រួមទាំង​សំឡេង វីដេអូ និង​បណ្តាញទំនាក់ទំនង​សង្គម​ផងដែរ”។

ការ​ពិតគឺ​ថា បុគ្គល​ដែល​​​​មានឈ្មោះ​បោះសំឡេង បច្ចុប្បន្ន​កំពុង​ងាក​ទៅរក​សំឡេង និង​ផតខាសត៍ ដើម្បី​ផ្តល់ជូន​ការ​កម្សាន្ត​ដល់អ្នកគាំទ្រ​​​របស់​ខ្លួន ដែល​សព្វថ្ងៃ​និន្នាការ​ដែល​ជំរុញ​ដោយ​សំឡេង គឺ​ជា​​ឱកាស​មួយ​​សម្រាប់​ក្រុមហ៊ុននានា​ចាប់​យក​ផងដែរ។ និន្នាការ​ចុងក្រោយបំផុត​នេះ ទំនងជា​ត្រូវ​បាន​ជំរុញ​ដោយ​ការពិត​ដែលថា ទស្សនិកជន​ឥឡូវ​នេះ​ចង់​កម្សាន្តអារម្មណ៍​​តាមរយៈ​មធ្យោបាយ​ជា​ច្រើន​នៅ​លើ​ឧបករណ៍​​ផ្សេងៗ។

ក្រុមហ៊ុន Spotify គឺជា​ទីកន្លែង​ដ៏​អស្ចារ្យ​ដែល​នាំមុខ​គេ​ក្នុងការ​ធ្វើ​បច្ចុប្បន្នភាព និង​ពង្រឹង​ការ​ផ្សាយ​ពាណិជ្ជកម្មតាម​ផតខាសត៍​ឱ្យ​ទទួលបានលទ្ធផល​ល្អ។

យោងតាម​ក្រុមហ៊ុន Httpool ក្រុមហ៊ុន Spotify មានទិន្នន័យ​ជាច្រើន​អំពី​អ្នក​ស្តាប់​ ដោយសារ​នីតិវិធី​ចុះ​ឈ្មោះ​របស់​ខ្លួន និង​អ្វី​ដែលក្រុមហ៊ុនដឹង​អំពី​ចំណូល​ចិត្ត​​តន្ត្រីរបស់អ្នកប្រើប្រាស់។ ដោយសារ​ក្រុមហ៊ុន Spotify គឺ​ជា​ផ្លែត​ហ្វម​ចាក់​ផ្សាយបន្តផ្ទាល់​​តន្រ្តី ក្រុមហ៊ុន​​អាច​ចាក់​ការផ្សាយ​ពាណិជ្ជកម្ម និង​ឃ្លាំ​មើល​ថាតើ​អ្នកប្រើប្រាស់​មាន​ទំនាក់ទំនង​យ៉ាង​ដូចម្តេច​ជាមួយ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្មទាំង​នោះ។


GiC   Spotify Podcasts

លោក Shuhel Pistawala បាន​បន្ថែមថា៖ “ទោះជា​​ការ​ផ្សាយ​ពាណិជ្ជកម្មតាម​ផតខាសត៍​​ស្ថិត​​ក្នុង​ដំណាក់កាល​ក្មេង​ខ្ចី​នៅឡើយ​ក្តី​បើ​ធៀប​នឹង​ប្រព័ន្ធអេកូឡេស៊ី​ឌីជីថល​ផ្សេង​ទៀត ក៏ការ​ផ្សាយ​ពាណិជ្ជកម្មតាម​ផតខាសត៍​របស់​ក្រុមហ៊ុន Spotify រួម​ផ្សំ​ភាព​ស្និទ្ធស្នាល​​និង​គុណភាព​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាមផតខាសត៍​បែប​ប្រពៃណី ជាមួយ​ភាពជាក់លាក់​និង​តម្លាភាព​នៃ​ការ​ធ្វើទីផ្សារ​ឌីជីថល​បែប​សម័យទំនើប”។

ក្រុមហ៊ុន Spotify បានរួមបញ្ចូល​ការ​ផ្សាយ​ពាណិជ្ជកម្មរួច​ហើយ​ទៅក្នុង​ការ​ចាក់ផ្សាយ​បន្ត​ផ្ទាល់តន្រ្តី​របស់ខ្លួន ដោយ​ផ្សាយ​ពាណិជ្ជកម្ម​ខុសគ្នា​​ទៅកាន់អ្នកប្រើប្រាស់​ខុសគ្នា​ដោយផ្អែកលើ​ទិន្នន័យ​អាយុ ឧបករណ៍ និង​ចំណូលចិត្ត​របស់​ពួកគេ។

បច្ចេកវិទ្យា​នេះកំពុង​ត្រូវបានធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​អនុវត្ត​ចំពោះ​ផតខាសត៍ ដែលមានន័យថា មនុស្ស​ពីរ​នាក់អាច​ស្តាប់​វគ្គ​ផតខាសត៍​ដូចគ្នា​ ហើយ​ទទួលការ​ផ្សាយ​ពាណិជ្ជកម្ម​ខុស​គ្នា​ជា​លើកដំបូង។

វា​មាន​សារៈសំខាន់ខ្លាំង​សម្រាប់​ម៉ាក​យីហោ​នានា​ដែលមានវត្តមាននៅទីកន្លែង​ដែល​អតិថិជន​របស់​ពួក​គេ​​ស្ថិត​នៅ និង​ដើម្បីស្វែង​រក​វិធីប្រកបដោយ​ប្រសិទ្ធភាព​ដើម្បីផ្សារ​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន។ សព្វថ្ងៃ​នេះ សំឡេង​គឺជា​មធ្យោបាយឌីជីថល​មួយ​ដែល​អ្នកស្តាប់​អាច​ចូលរួម​ដោយ​មិន​ចាំបាច់​ចុច​​ឬ​អូស​ម្រាមដៃ​លើ​អេក្រង់ ប្រសិន​បើ​ពួកគេចង់។ ភាព​ជោគជ័យ​នឹង​ត្រូវ​បាន​កំណត់​ដោយ​ការ​កំណត់​ទិសដៅ​​អ្នកស្តាប់​ត្រឹមត្រូវ​ជាមួយ​សារ​ត្រឹមត្រូវ និង​ប្រភេទ​ផ្សាយ​ពាណិជ្ជកម្មណាមួយ។ ក្រុមហ៊ុន​​ដែល​​ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​និន្នាការ​ចុងក្រោយ​បំផុត​នេះ​ គឺ​ជា​សេវា​តន្រ្តី​ឌីជីថល​លំដាប់ពិភព​លោក​របស់​​ក្រុមហ៊ុន Spotify ដែល​ផ្តល់​ជូន​ជម្រើស​ផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន។ ក្រុមហ៊ុន Httpool គឺ​ជា​ដៃគូ​លក់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ទទួលបាន​សិទ្ធិ​​​សម្រាប់​ក្រុមហ៊ុន Spotify ក្នុង​ប្រទេស​កម្ពុជា៕