តើនឹងមានអ្វីកើតឡើងចំពោះរូបរាងកាយមនុស្ស ប្រសិនបើមិនមានការរួមភេទ?

តម្រូវការគឺជា អ្វីមួយដែលមិនអាចជៀសវាងបាននោះទេ អ្វីដែលសំខាន់គឺរបៀបដែលអ្នកនឹងបំពេញវា។ ហើយនៅពេលដែលវាមកដល់ តម្រូវការនៃរាងកាយរបស់មនុស្សយើង មិនអាចជៀសវាងបាន។ ការរួមភេទគឺជាអ្វីមួយ ដែលជាតម្រូវការដ៏សំខាន់នៃរាងកាយរបស់មនុស្ស។

វាអាស្រ័យលើខ្លួនរបស់អ្នក ថារបៀបដែលអ្នកនឹងបំពេញនូវចំណង់ផ្លូវភេទរបស់អ្នកទាំងអស់នោះ ការរួមភេទក្នុងប្រទេសមួយចំនួនមិនមែនជាបញ្ហាបើកចំហរទេ ហើយមានការរឹតបន្តឹងជាច្រើន ប៉ុន្តែរាងកាយរបស់អ្នកត្រូវការវា វាសំខាន់ដូចជារឿងផ្សេងទៀត។ ប៉ុន្តែដោយសារតែការខ្វះការយល់ដឹង ជួនកាលវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រាងកាយរបស់មនុស្សតាមវិធីជាច្រើន។

១. កង្វះការរួមភេទ បន្ថយសមត្ថភាពផ្លូវចិត្តរបស់អ្នក ៖ ការរួមភេទ គឺជារឿងមួយដែលជួយបំបាត់ជំងឺបាក់ទឹកចិត្ត ដូច្នេះអ្នកអាចផ្តោតលើគោលបំណងរបស់អ្នក ដោយសុចរិតភាពពេញលេញ។ នៅពេលដែលអ្នករួមភេទដល់ចំណុចកំពូល នោះវានឹងចញ្ចេញសារធាតុ Serotonin គឺជាសារធាតុគីមីប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ដែលជួយធ្វើឱ្យសប្បាយរីករាយ ហើយនឹងជួយផ្លាស់ប្តូរ រាប់ចាប់ពី អារម្មណ៍ ដល់បំបាត់ការឈឺក្បាល។

Couple 768x384

 

២. កង្វះការរួមភេទ នឹងធ្វើឲ្យអ្នកខ្វះទំនុកចិត្តលើខ្លួនឯង ៖ ការរួមភេទនឹងជួយអ្នកឱ្យបើកចំហច្បាស់លាស់ខាងរាងកាយ ឬបញ្ញាស្មារតី ហើយអ្នកមិនសូវមានអាកប្បកិរិយាផ្ទុយ។ វាពិតជាបង្កើនទំនុកចិត្តលើខ្លួនឯងរបស់អ្នក។

Confident 768x384

 

៣. កង្វះការរួមភេទ នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្សោយ​ ៖ ការសិក្សាបានបង្ហាញថា អ្នកដែលនៅឆ្ងាយពីការរួមភេទ មានប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំជាងអ្នកដែលរួមភេទញឹកញាប់។ ការរួមភេទជួយដុតកាឡូរី និងខ្លាញ់ចេញពីរាងកាយ។ វាដូចជាការហាត់ប្រាណសម្រាប់រាងកាយរបស់អ្នក។ ការរួមភេទនឹងធ្វើឲ្យកើនឡើង IgA ដែលអាចការពារជំងឺ ដូចជាជំងឺផ្តាសាយ និងបង្កើន ៣០% នៃ IgA របស់អ្នក។

Sick 768x512

 

៤. កង្វះការរួមភេទ នឹងធ្វើឲ្យអ្នកចាស់ជាងវ័យ ៖​ ការរួមភេទ នឹងបង្កើនថាមពល និងធ្វើឲ្យឱ្យមានអារម្មណ៍ល្អ និងមើលទៅក្មេងជាងវ័យជាងអ្នកដែលមិនរួមភេទញឹកញាប់។ យោងតាមការសិក្សាអ្នកដែលរួមភេទញឹកញាប់នឹងក្មេងជាងវ័យជិត ៧ឆ្នាំ។

Young Couple 768x384

 

៥. កង្វះការរួមភេទ នឹងធ្វើឲ្យស្រ្តីមានបញ្ហាជាច្រើន ៖ បើសិនជាអ្នកមិនរួមភេទទេនោះ វានឹងធ្វើឲ្យជញ្ជាំងទ្វារមាសរបស់អ្នកចុះខ្សោយ។ នៅពេលដែលស្ត្រីឈានចូលអស់រដូវដោយគ្មានការរួមភេទ អ្នកនឹងមានបញ្ហាទ្វារមាសចុះខ្សោយនៅពេលអស់រដូវ។ វាអាចជួយកាត់បន្ថយការឈឺចាប់ពេលមានរដូវ ប្រសិនបើអ្នករួមភេទពេលមករដូវ។ ដូច្នេះ, ការរួមភេទជាធម្មតាព្យាបាលបញ្ហារាងកាយជាច្រើនរបស់ស្ត្រី។

Lady 3 768x384

 

៦. កង្វះការរួមភេទ នឹងធ្វើឲ្យបុរសមានហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត ៖ ប្រសិនបើបុរសមិនបានរួមភេទរយៈពេលយូរ នោះអាចជាមូលហេតុនៃជំងឺមហារីកក្រពេញប្រូស្តាត។ ការរួមភេទជាញឹកញាប់កាត់បន្ថយជំងឺមហារីកក្រពេញប្រូស្តាត។ ហើយប្រសិនបើអ្នកមានការរួមភេទជាទៀងទាត់ នោះកម្រិតតេស្តូស្តេរ៉ូននៅតែច្បាស់ ដើម្បីជួយអ្នកពីជំងឺមហារីកក្រពេញប្រូស្តាត។

O PROSTATE CANCER Facebook 768x384

 

៧. កង្វះការរួមភេទ នឹងធ្វើឲ្យប៉ះពាល់ដល់អំណាចនៃការចងចាំ ៖ ការរួមភេទជាទៀងទាត់បង្កើនការចងចាំរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនបានរួមភេទញឹកញាប់ វាអាចប៉ះពាល់ដល់ការចងចាំរបស់អ្នក។

Human Brain 2

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល