ពណ៌រថយន្តដែលអ្នកចូលចិត្ត ឬពណ៌កំពុងតែជិះ អាចប្រាប់បានថាម្ចាស់មានបុគ្គលិកលក្ខណៈបែបណា?

តើបងប្អូនប្រិយមិត្តធ្លាប់ដឹងទេថា ពណ៌រថយន្តដែលអ្នកចូលចិត្ត ឬពណ៌ឡានដែលអ្នកកំពុងជិះ អាចបញ្ជាក់ពីនិស័យរបស់អ្នកបានច្រើនជាងរសនិយមទៅទៀត ពណ៌រថយន្តអាចឲ្យអ្នកស្គាល់ពីចរិតលក្ខណៈរបស់អ្នកបានកាន់តែច្បាស់ ។

PicsArt_09 12 04.50.09

វិធីលេង

១. រើសពណ៌រថយន្តមួយដែលអ្នកចូលចិត្ត ឬពណ៌ដែលអ្នកកំពុងជិះ ។

២. អានចម្លើយរបស់អ្នកខាងក្រោម ។

សូមឲ្យអ្នកជួបតែសំណាងល្អ

ពណ៌ទឹកប្រាក់

PicsArt_09 12 04.47.09

ជាមនុស្សដែលក្លាហាន ហ៊ានស៊ីហ៊ានសង ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ រហូតដល់ថ្នាក់មានអ្នកខ្លះកើតអារម្មណ៍ច្រណែននឹងអ្នកទៀតផង ។

តែអ្នកមិនខ្វល់ពីការគិតរបស់អ្នកដទៃទេ អ្នកតែងតែចូលចិត្តធ្វើអ្វីដែលអ្នកដទៃមិនអាចគិតដល់ អ្នកមានចិត្តសប្បុរស និងមានទំនាក់ទំនងល្អជាមួយមិត្តភក្តិជានិច្ច ។

ពណ៌ទឹកមាស

PicsArt_09 12 04.47.54

មនុស្សម្នាក់ដែលមិនខ្វល់ពីសម្តីអ្នកដទៃ មិនខ្វល់ថាជាអ្នកណាគិតអ្វីទេ អ្នកនឹងធ្វើតាមបេះដូងខ្លួនឯង។ ចូលចិត្តពឹងផ្អែកលើខ្លួនឯងជាជាងពឹងផ្អែកលើអ្នកដទៃ មិនពឹងដង្ហើមអ្នកដទៃដើម្បីរស់ឡើយ អ្នក​ថែមទាំងស្រឡាញ់ភាពឯកជន មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយក៏មិនចូលចិត្តភាពវឹកវរដែរ ។

ពណ៌ខ្មៅ


Rr Overfinch Tune And Wrap 1

វាគឺជាពណ៌ដែលមិនចេះសាបសូន្យ ជាពណ៌ដែលមនុស្សភាគច្រើនចូលចិត្ត ប្រសិនបើអ្នកជ្រើសរើសពណ៌នេះ វាបង្ហាញថាអ្នកហាក់ដូចជាមានទំនុកចិត្តលើបុគ្គលិកលក្ខណៈ និងភាពទាក់ទាញរបស់អ្នក។ អ្នកជាមនុស្សចូលចិត្តភាពប្រណីត ភាពឆើតឆាយ ចូលចិត្តធ្វើសកម្មភាពអាថ៌កំបាំង និងស្មុគស្មាញ។ អ្នកមិនចូលចិត្តបង្ហាញចរិតពិតឲ្យអ្នកដទៃឃើញទេ ដូច្នេះមនុស្សដែលនឹងចូលមកក្បែរអ្នកបាន ពួកគេត្រូវតែចេះស្វែងយក់ពីអ្នក ។

ពណ៌ស

PicsArt_09 12 04.45.39

ពណ៌ដ៏ពេញនិយមមួយទៀតដែលមនុស្សភាគច្រើនជ្រើសរើស ពណ៌នេះបញ្ជាក់ថាអ្នកជាមនុស្សមានវិធីសាស្រ្ត គ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់អ្នកឱ្យល្អឥតខ្ចោះ ។ ជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការងារ ជាមនុស្សចេះផ្តល់ឱកាសឱ្យអ្នកដទៃ និងចូលចិត្តធ្វើឱ្យរឿងពិបាកក្លាយជារឿងងាយស្រួល ថែមទាំងដំណើរការទៅយ៉ាងរលូនទៀតផង ។

ពណ៌ក្រហម

PicsArt_09 12 04.46.43

ជាប្រភេទមនុស្សនៅមិននៅស្ងៀម ជាមនុស្សសកម្មគ្រប់ពេល និងស្វាហាប់ ចូលចិត្តអភិវឌ្ឍខ្លួនឯង ចូលចិត្តភាពរីករាយ មិនចម្លែកទេដែលអ្នកមានមិត្តច្រើនដូច្នេះ។

ពណ៌ទឹកប៊ិច

PicsArt_09 12 04.46.02

ជាមនុស្សទន់ភ្លន់ ផ្អែកលើគោលការណ៍និងហេតុផលខ្ពស់ ដូច្នេះហើយអ្នកតែងតែមានមិត្តភក្តិដែលមកសុំយោបល់ ក៏ដូចជាការណែនាំ ហើយពួកគេច្បាស់ជាមិនខកចិត្តទេ ព្រោះអ្នកតែងតែផ្តល់ដំបូន្មានល្អៗ ពេលមិត្តមានទុក្ខពេលណា អ្នកត្រៀមខ្លួនជាអ្នកប្រឹក្សាជានិច្ច ៕

ប្រភព៖ Knongsrok