របស់ ៣ ​ដែល​អ្នក​ក្រ​ចូលចិត្ត​ចំណាយ តែ​អ្នក​មាន​គេ​ទម្លាប់​ជៀស​ឆ្ងាយ​មិន​លូក​ទេ

របៀប​នៃ​ការ​ចំណាយ និង​ការ​ដែល​មិន​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ខ្លួន​ឯង នោះ​ហើយ​ជា​រណ្តៅ​មរណៈ​ដែល​ទាញ​ឲ្យ​អ្នក​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រខ្សត់ និង​ពិបាក​នឹង​មាន​បាន​ដូច​ជា​គេ​ខ្លាំង​ណាស់។ អ្នក​មាន​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ដោយ​ខ្លួន​ឯង ពួក​គេ​មាន​ការ​ចាយវាយ​ត្បិតត្បៀត​ខ្លាំង​ណាស់ ហើយ​មាន​របៀប​នៃ​ការ​ចំណាយ​ដ៏​ត្រឹមត្រូវ។

ខាង​ក្រោម Knongsrok បង្ហាញ​របស់ ៣ យ៉ាង​ដែល​អ្នក​ក្រ​ចូលចិត្ត​ចំណាយ តែ​អ្នក​មាន​គេ​មិន​សូវ​លូក​នោះ​ទេ៖

៣) ការ​ដេញ​ម៉ូដ​ទាន់​សម័យ

Hj

សំលៀកបំពាក់​ គ្រឿង​តុបតែង​លម្អ​ខ្លួន សុទ្ធ​តែ​ជា​របស់​លម្អ​ក្រៅ​ខ្លួន ហើយ​អ្នក​មាន​ពិត គេ​មិន​សូវ​ខ្វល់​ពី​រឿង​ហ្នឹង​នោះ​ទេ។ បើ​ទោះ​បី​គេ​ស្លៀក​ឬ​ប្រើប្រាស់​របស់​ធូរ​ថ្លៃ តែ​គេ​សម្លឹង​មើល​គុណភាព​របស់​វា ថា​អាច​ប្រើ​បាន​យូរ​ឬ​អត់។

ខុស​ពី​អ្នក​ក្រ គឺ​នឹង​កាន់​តែ​ក្រ ប្រសិន​ពួក​គេ តាម​ដេញ​សេរ៊ី ដេញ​ម៉ូដ​ទាន់​សម័យ​ចេញ​ថ្មី​ឥត​ឈប់ ហើយ​ពុំ​បាន​សម្លឹង​ពី​គុណភាព​របស់​វា​នោះ​ទេ។ ឧទាហរណ៍៖ ទូរស័ព្ទ​មួយ​គ្រឿង​តម្លៃ ១ ពាន់​ដុល្លារ អ្នក​មាន​គេ​ប្រើប្រាស់​វា ៣-៤ ឆ្នាំ រហូត​ដល់​វា​ប្រើ​លែង​ដើរ​ក៏​មាន តែ​អ្នក​ក្រ​ខិតខំ​សន្សំ​ពី​មួយ​ខែ​ទៅ​មួយ​ខែ ឲ្យ​តែ​ដល់​ឆ្នាំ​គឺ​ព្យាយាម​ឡើង​សេរ៊ី​នឹង​គេ ហើយ​ចាយ​ខ្ទង់​ពាន់។

២) ការ​ទិញ​របស់​ដែល​ស្ទើរ​តែ​ដូច​គ្នា

Ice_screenshot_20210913 115452


អ្នក​មាន​គេ​គិត​ណាស់ គេ​សន្សំសំចៃ​ណាស់ បើ​របស់​នោះ​មាន​គុណសម្បត្តិ​ដូច​គ្នា ឬ​ប្រហាក់ប្រហែល​គ្នា ហើយ​មិន​ចាំ​បាច់​សម្រាប់​ពួក​គេ គឺ​ពួក​គេ​មិន​ទិញ​ថ្មី​ឡើយ ពោល​បន្ត​ប្រើ​របស់​ដែល​មាន​ស្រាប់​នោះ​ដដែល។

ខុស​ពី​អ្នក​ក្រ វិធី​ល្ងង់​នៃ​ការ​ចំណាយ គឺ​ឲ្យ​តែ​ត្រូវ​ចាយ គឺ​ចាយ គិត​ថា​រក​បាន​មួយ​ខែ ចាយ​មួយ​ខែ​ហ្នឹង​សិន​ទៅ ពេល​អស់​ចាំ​គិត​ទៀត។ របស់​ខ្លះ​មិន​ចាំ​បាច់​ទេ តែ​បើ​យើង​តាម​ចំណាយ​ដាក់​ខែ នោះ​គ្មាន​ថ្ងៃ​ដែល​អ្នក​អាច​មាន​បាន​នឹង​គេ​ឡើយ។

១) ទិញ​អ្វី​មួយ ទិញ​ឲ្យ​ត្រូវ​ចិត្ត

Photo1591489870478 1591489870773 Crop 15914898751911133121195

អ្នក​មាន​គឺ​ឲ្យ​តម្លៃ​ទៅ​លើ​របស់​ដែល​ពួក​គេ​បាន​ទិញ​ខ្លាំង​ណាស់ មិន​គិត​ថា ទិញ​ខុស​ហើយ​ចាំ​ទិញ​ទៀត​នោះ​ទេ។ មួយ​កាក់​មួយ​សេន្ត​ដែល​ពួក​គេ​រក​បាន ក៏​ជា​លុយ​ចេញ​ពី​កម្លាំង​ញើស​ឈាម​របស់​ពួក​គេ​ដែរ ដូច្នេះ​ហើយ​មុន​ទិញ​របស់​ណា​មួយ ពួក​គេ​សម្លឹង​មើល​គុណភាព​ជា​ធំ ចំណូលចិត្ត​ឬ​តម្រូវ​ការ​ជា​ការ​គិត​បន្ទាប់ ហើយ​ទៅ​មើល​តម្លៃ ពេល​ខ្លះ​ដ្បិត​បើ​តម្លៃ​វា​រាង​ខ្ពស់​បន្តិច​មែន តែ​បើ​ប្រើប្រាស់​បាន​រយៈ​ពេល​យូរ គឺ​ពួក​គេ​ទិញ​របស់​ហ្នឹង​តែ​ម្តង គឺ​ទិញ​ឲ្យ​ហើយ មិន​ចង់​ទិញ​ខុស​ពីរ​បី​ដង​ឡើយ។

ខុស​ពី​អ្នក​ដែល​មាន​គំនិត​ក្រ គឺ​មិន​សូវ​បាន​សម្លឹង​គុណភាព​ជា​ធំ​ទេ តែ​ឲ្យ​តម្លៃ​លើ​យីហោ ឲ្យ​តម្លៃ​លើ​សំបក​ខាង​ក្រៅ បើ​ស្អាត គឺ​ដឹង​តែ​ល្អ​ហើយ បើ​ថ្លៃ​គឺ​ដឹង​តែ​ល្អ​ហើយ មួយ​ទៀត​របស់​ខ្លះ​យក​មក​មិន​សូវ​ជា​ពេញ​ចិត្ត​ទេ តែ​ចេះ​តែ​បង្ខំ​ទិញ​មួយ​ពេល​សិន ហើយ​សឹម​ទៅ​ទិញ​ពេល​ក្រោយ​ទៀត​បើ​ថា​មិន​ត្រូវ​ចិត្ត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក