ចែករំលែក​គ្រឿង​ផ្សំ​ធម្មជាតិ​ ៥ អាច​ផ្តល់​សំណើម​ដល់​ស្បែក ត្រូវ​ម៉ាច់​នរណា​មាន​ជើង​ស្ងួត

មនុស្ស​ស្រី​ពេល​ខ្លះ​មិន​ហ៊ាន​នឹង​ស្លៀក​ខ្លី​ទៅ​ខាង​ក្រៅ​នោះ​ទេ ព្រោះ​ជើង​របស់​ពួក​គេ​មើល​ទៅ​គ្មាន​សំណើម ស្ងួត​ប្រេះ ដែល​មើល​ទៅ​មិន​រលោង​ទាល់​តែ​សោះ។ ​ថ្ងៃ​នេះ Knongsrok សូម​ណែនាំ​នៅ​គ្រឿង​ផ្សំ​ធម្មជាតិ ៥ ដែល​អាច​កែខៃ​បញ្ហា​ខាង​លើ​បាន ហើយ​កុំ​ភ្លេច​ចែករំលែក​ឲ្យ​គ្នា​យើង​បាន​ដឹង​ផង៖

៥) ប្រេង​ដូង

Coconut Oil

ប្រេងដូង​ជា​ថ្នាំ​លើក​សម្រស់​ស្រ្តី ​ពី​ក្បាល​ដល់​ចុង​ជើង​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។ អ្នក​គ្រាន់​តែ​យក​វា​មក​លាប​លើ​ផ្នែក​ជង្គង់ កែង​ជើង ក​ជើង នោះ​គឺ​អាច​ផ្តល់​សំណើម​ជា​ប្រចាំ​បាន​ហើយ តែ​មិន​ចាំ​បាច់​លាភ​វា​ច្រើន​ពេក​ទេ។

៤) ប្រេងល្ហុង

Intro 1572641316 1572853433567356901250

ប្រេងល្ហុង​មាន​សារធាតុ​ល្អៗ​ជា​ច្រើន ដែល​អាច​យក​ឈ្នះ​ស្បែក​ស្ងួត ហើយ​វា​ក៏​ជា​អាថ៌កំបាំង​ក្នុង​ការ​ការពារ​ស្បែក​ប្រេះ និង​ស្ងួត មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​បាន​ដឹង​ផង​ដែរ។ អ្នក​អាច​បន្តក់​វា​មក​លាប​ដូច​ជា​ប្រេង​ដូង​អ៊ីចឹង​ដែរ ទៅ​លើ​ផ្នែក​ដែល​ធ្លាប់​ទទួល​រង​សភាព​ស្ងួត។

៣) ប្រេង​អាល់ម៉ុង

វា​ជួយ​ឲ្យ​ស្បែក​រាប​ស្មើ ហើយ​ក៏​មាន​ឥទ្ធិពល​ផ្តល់​សំណើម​ដល់​ស្បែក​ជើង​បាន​យ៉ាង​ល្អ​ផង​ដែរ។ ការ​លាប​វា​ទៅ​លើ​ជើង នោះ​នឹង​ជួយ​ឲ្យ​ជើង​មើល​ទៅ​កាន់​តែ​រលោង ភ្លឺ​ចែងចាំង​បែប​ធម្មជាតិ​ពិតៗ។

២) ប្រេង​អូលីវ

Dau Hanh Nhan Cham Soc Da

ប្រេង​អូលីវ​សម្បូរ​ទៅ​ដោយ​វីតាមីន E ដែល​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត មាន​សុខភាព ល្អ និង​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង។ លាង​ប្រេង​អូលីវ​ទៅ​លើ​ផ្ទៃ​រាប​ស្មើ ជា​រៀងរាល់​ថ្ងៃ នោះ​អ្នក​នឹង​អាច​ទទួល​បាន​ជើង​រលោង​ដ៏​ស្រស់​ស្អាត​ដូច​ការ​រំពឹង​ទុក។

១) បឺ​កាកាវ

5 Cach Tu Nhien Giup Duong Am Cho Doi Chan11474447566

វា​អាច​ផ្តល់​ជីវជាតិ​ល្អៗ​ជា​ច្រើន​សម្រាប់​រាងកាយ​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​វា​ក៏​ជួយ​សម្រស់​បាន​ច្រើន​ផង​ដែរ។ វា​សម្បូរ​ទៅ​ដោយ​វីតាមីន E មាន​ឥទ្ធិពល​ផ្តល់​សំណើម​ដល់​ស្បែក ការពារ​ការ​កើត​មាន​ស្នាម​សង្វារ​ជា​ដើម​ថែម​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក