៥ យ៉ាង ​កុំ​ធ្វើ​ឲ្យ​សោះ​មុន​ចូល​គេង ព្រោះ​ដូច​កំពុង​បន្ថយ​អាយុ​ខ្លួន​ឯង

មនុស្ស​ជា​ច្រើន​មិន​យល់​ច្បាស់​នោះ​ទេ អំពី​សារៈសំខាន់​នៃ​ការ​គេង។ ជា​ការ​ពិត​រឿង​ទាំង ៥ ខាង​ក្រោម ដាច់​ខាត​អ្នក​មិន​ត្រូវ​ធ្វើ​នោះ​ទេ​មុន​ពេល​ចូល​គេង ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង ហើយ​យូរ​ទៅ​មិន​ខុស​ពី​កំពុង​បន្ថយ​អាយុ​ជីវិត​ខ្លួន​ឯង​ទេ៖

៥) ចូល​គេង​ភ្លាមៗ​បន្ទាប់​ពី​ទទួល​ទាន​អាហារ

1

បន្ទាប់​ពី​ទទួល​អាន​អាហារ​ឆ្អែត មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ងងុយ​គេង ហើយ​ក៏​ដាក់​ខ្លួន​គេង​ភ្លាមៗ ដែល​នេះ​វា​បាន​ធ្វើ​ឲ្យ​ល្បឿន​ចលនា​រំលាយ​អាហារ​មាន​ការ​ធ្លាក់​ចុះ ហើយ​ការ​ស្រូប​យក​អាហារូបត្ថម្ភ​សំខាន់ៗ​ក៏​បាត់បង់​ផង​ដែរ។

ជាង​នេះ​ការ​គេង​ផ្អៀង​ចំហៀង​ខ្លួន ក៏​អាច​បណ្តាល​ឲ្យ​ក្រពះ​ច្រាល នាំ​ឲ្យ​ក្អួត​ថែម​ទៀត​ផង។ យក​ល្អ​អ្នក​មិន​គួរ​ចូល​គេង​ភ្លាមៗ​ទេ ពោល​ពេល​ទទួល​ទាន​អាហារ​រួច​គួរ​មាន​សកម្មភាព​ក្រោក​ឈរ ដើរ​ថ្នមៗ ដើម្បី​ជំរុញ​ឲ្យ​ចលនា​ពោះវៀន​ដំណើរការ​បាន​ល្អ។

៤) ចូល​គេង​យឺត

2

ដោយសារ​មូលហេតុ​មួយ​ចំនួន នាំ​ឲ្យ​មនុស្ស​ចូល​គេង​យឺត តែ​យ៉ាង​ណា​ការ​បន្ត​បញ្ឈរ​ភ្នែក​ដល់​ម៉ោង ២-៣ ព្រឹក​ជា​ប្រចាំ​នោះ គឺ​មិន​ល្អ​ឡើយ។ យូរ​ទៅ​​វា​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​សុខភាព​ថ្លើម និង​សរសៃឈាម​បេះដូង។

ជាង​នេះ​ត្រូវ​ចាំ​ថា ការ​គេង​មិន​គ្រប់គ្រាន់​នៅ​ពេល​យប់ ​មិន​អាច​យក​មក​សង​គ្នា​ពេល​ព្រឹក​វិញ​បាន​នោះ​ទេ ដូច្នេះ​អ្នក​គួរ​តែ​បញ្ឈប់​ទម្លាប់​មិន​ល្អ​នេះ​ជា​បន្ទាន់។

៣) ផឹក​ស្រា​មុន​ចូល​គេង


3

បន្ទាប់​ពី​ជាតិ​ស្រា​ចូល​ខ្លួន មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ងងុយ​គេង ហើយ​អ្នក​ខ្លះ​ទៀត​ដោយសារ​ហេតុផល​ហ្នឹង ទើប​ដាក់​ស្រា​មួយ​កែវ ពីរ​កែវ​ជួយ​ឲ្យ​គេង​លក់​ស្រួល។ យ៉ាង​ណា​ក៏​ដោយ​ប្រសិន​អ្នក​ផឹក​ស្រា ហើយ​ចូល​គេង​ភ្លាម វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដូច​ជា៖

ការ​គេង​ផ្ងារ​ធម្មតា: អាច​បណ្តាល​ឲ្យ​ក្អួត​បញ្ច្រាស​ចូល​ផ្លូវ​ដង្ហើម នាំ​ឲ្យ​ថប់​ដង្ហើម​មួយ​រំពេច​បាន

ការ​គេង​ផ្កាប់: អាច​បង្ហាប់​ផ្លូវ​ដង្ហើម នាំ​ឲ្យ​ស្ទះ​ដង្ហើម

២) ការ​ជក់​បារី

4

វា​ដូច​ជាតិ​កាហ្វេអ៊ីន ដែល​មាន​ឥទ្ធិពល​រំញោច​រាងកាយ ហើយ​ការ​ជក់​បារី នាំ​ឲ្យ​បង្កើន​អត្រា​បេះដូង និង​សម្ពាធ​ឈាម ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​មាន។ អ្នក​ជក់​បារី​មុន​ពេល​គេង ច្រើន​តែ​គេង​មិន​លក់ ជាង​អ្នក​មិន​ជក់​បារី។

១) ធ្វើ​លំហាត់ប្រាណ

5

ការ​ធ្វើ​លំហាត់ប្រាណ​អាច​ជួយ​ឲ្យ​អ្នក​ងងុយ​គេង​លឿន និង​បំបាត់​ស្រ្តេស តែ​យ៉ាង​ណា​ក្រោយ​ត្រលប់​ពី​ហាត់ប្រាណ​ភ្លាម អ្នក​មិន​គួរ​ឡើង​មក​លើ​គ្រែ​គេង​ភ្លាម​ទេ។ យក​ល្អ​គួរ​ដាក់​គម្លាត​គ្នា​ ៣-៤ ម៉ោង ឬ ៦ ម៉ោង​មុន​ចូល​គេង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក