ក្នុងជីវិតពិត! ស្រ្តីត្រូវចេះរៀន ៤ ចំណុច ដើម្បីដឹងពីវិធីដោះលែងបញ្ហា ធ្វើឲ្យជីវិតសុខសាន្ត

នៅលើលោកនេះគ្មានមនុស្សណាម្នាក់ដែលមានលក្ខណៈសម្បិត្តិល្អឥតខ្ចោះនោះទេ យើងម្នាក់ៗប្រាកដជាធ្វើឲ្យមានបញ្ហានឹងបង្កើតកំហុសនៅក្នុងជីវិតនេះជានិច្ច។ ដូច្នេះអ្នកត្រូវរៀនរស់នៅដោយភាពស្កប់ស្កល់ មិនលោភលន់ នឹងមិនបណ្ដោយឲ្យមានការស្តីបន្ទោសខ្លួនឯងច្រើនពេកដោយគ្រាន់តែទទួលយកថា "ពេលខ្លះមនុស្សក៏បានធ្វើខុសដែរ"។

រៀនមិនខ្វល់

ដើម្បីមានសុភមង្គលក្នុងជីវិត ស្ត្រីត្រូវរៀនមិនខ្វល់ពីអ្វីដែលអ្នកដទៃគិត ត្រូវមានអារម្មណ៍សេរីក្នុងការធ្វើអ្វីដែលអ្នកចូលចិត្ត។ ប្រសិនបើអ្នកខ្វល់ខ្វាយច្រើនពេកអំពីអ្វីដែលអ្នកដទៃនិយាយនៅក្នុងជីវិតនេះនឹងមានតែភាពនឿយហត់និងតានតឹងខ្លាំង។ សូមចងចាំថា ការវិនិច្ឆ័យរបស់អ្នកដទៃនៅក្នុងជីវិតរបស់អ្នកមិនសំខាន់ដូចអារម្មណ៍របស់អ្នកទេ។

កុំខឹងដោយគ្មានហេតុផល

ការខឹងប្រាកដជាធ្វើឱ្យជីវិតអ្នកនឿយហត់ ការមានទំនាក់ទំនងក៏កាន់តែតានតឹង។ ក្រៅពីនេះស្ត្រីដែលមានកំហឹង នៅលើផ្ទៃមុខច្បាស់ជាលេចចេញស្នាមជ្រួញថែមទៀត ដែលធ្វើឱ្យអ្នកកាន់តែឆាប់ចាស់។ យ៉ាងណា ស្ត្រីមិនត្រូវធ្វើចិត្តឲ្យក្តៅក្រហាយពេកតេ សូមបណ្ដោយឱ្យវាកើតឡើងដោយថ្នមៗ ហើយរីករាយជាមួយជីវិតដែលល្អបំផុតសម្រាប់អ្នក។


រៀនអភ័យទោសឱ្យខ្លួនឯង

ជារឿងធម្មតា គ្មានមនុស្សណាម្នាក់ដែលល្អឥតខ្ចោះនោះទេ យើងម្នាក់ៗប្រាកដជាមានកំហុសនិងបញ្ហានៅក្នុងជីវិតទាំងស្រុងរៀងៗខ្លួន។ ដូច្នេះកុំបន្ទោសខ្លួនឯងច្រើនពេកគ្រាន់តែទទួលយកថាមនុស្សពេលខ្លះតែងតែធ្វើខុស ហើយត្រូវរៀនអភ័យទោសឱ្យខ្លួនឯងបន្ថែមទៀត។

ទទួលយកអ្វីដែលអ្នកមាន

នៅពេលអ្នកឈានចូលអាយុ ៤០ ឆ្នាំ អ្នកនឹងដឹងថាមានមនុស្សប៉ុន្មាននាក់ ដែលតែងនៅមានភាពស្រស់ស្អាតប្រណិតនិងសម្បូរបែប។ តាមធម្មជាតិមនុស្សចូលចិត្តពាក្យកោតសរសើរអ្វីដែលពួកគេមិនមាន។ ដូច្នេះអ្នកគួរតែរៀនស្កប់ស្កល់នឹងអ្វីដែលអ្នកមានហើយកុំឈរនៅលើភ្នំដោយសម្លឹងមើលភ្នំនោះ៕

ប្រភព៖ បរទេស

ដោយ៖ សុភាព