ចូលរួមចំណែកដល់អនាគតទំពាំងស្នងប្ញស្សី ជាមួយនឹងកម្មវិធីសប្បុរសធម៌សមាគមន៍ក្មេងៗក្តាត នៅកំពត 

កម្មវិធីសប្បុរសធម៌សមាគមន៍ក្មេងៗក្តាត នៅកំពត ត្រូវបានធ្វើឡើងជាញឹកញាប់ជារៀងរាល់ឆ្នាំ ដើម្បីយកសំភារៈសប្បុរសធម៌ ដល់ក្មេងៗដែលនៅក្នុងសមាគមន៍ក្តាតឡាតង់ ដែលមានបង្រៀនភាសាខ្មែរ អង់គ្លេស របាំ និងការថែរក្សាបរិស្ថានជាដើម ដោយសមាគមន៍នេះមានទីតាំង ស្ថិតនៅភូមិក្តាត ស្រុកទឹកឈូ ដែលមានចំងាយ 23km ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ៣ ទៅកំពង់សោម។

241757554_377482130593400_286612705218889396_n

នៅថ្មីនេះផងដែរ កម្មវិធីសប្បុរសធម៌សមាគមន៍ក្មេងៗក្តាត បានធ្វើឡើងជាថ្មីម្តងទៀត ដោយមានការផ្តួចផ្តើមតាមរយៈលោក  ឈន ភារម្យ ដោយលោកបានរៀបរាប់ថា ក្មេងៗនៅសមាគមន៍មានចំនួនប្រហែល ៦០នាក់ ដែលកំពុងតែត្រូវការជំនួយនៅក្នុងការសិក្សា និងវិជ្ជាជីវៈបន្ថែមទៀត។ ដោយពេលនេះកំពុងតែត្រូវការជំនួយ និងបរិច្ចាកបន្ថែមទៀត ហើយកម្មវិធីនាំយកសំភារៈទាំងនេះ អាចនឹងធ្វើឡើង នៅក្នុងខែ តុលា ឬវិច្ឆិកា តាមភាពជាក់ស្តែងនៅពេលដែលទទួលបានជំនួយពីសប្បុរសជនបានគ្រប់គ្រាន់។

241983251_4287724401293654_6446782235135722405_n

242001147_4287724437960317_2615820456147433948_n

លើសពីនេះ លោក ឈន ភារម្យ បានបន្ថែមថា សប្បុរសក្រៅពីអាចជួយជាថវិកាតាមសទ្ធាហើយ ក៏អាចជួយជាសំភារៈផ្សេងៗដទៃទៀតក៏បាន ដូចជាកាបូបស្ពាយ សំលៀកបំពាក់ ស្បែកជេីង សំភារៈក្មេងលេង ថ្មី ឬចាស់ ក៏បាន។ សម្រាប់ព័ត៌មានបន្ថែមអាចសាកសួរលោក ឈន ភារម្យ  ផ្ទាល់តាមរយៈគណនីហ្វេសប៊ុក https://web.facebook.com/phearom.iqlick ឬទំនាក់ទំនងមកលេខទូរស័ព្ទ 016 69 42 52 ចំពោះការបរិច្ចាកជាថវិកា អាចធ្វើការផ្ញើមកកាន់គណនី ABA: 000124483 Chhorn Phearom ៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក