Supercomputer ព្យាករណ៍ថា Bayern ឈ្នះ DFC Barcerlona បន្ទាប់ពីលទ្ធផល ៨-២ កាល​ពី​ឆ្នាំមុន

បន្ទាប់​ពី​ចាប់​ឆ្នោត​ចូល​ក្នុង​ពូល​តែ​មួយ ក្រុម Bayern Munich និង Barcelona នឹងត្រូវប្រឈមមុខដាក់គ្នានៅវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ។

89a554da Dc49 482d Bda9 205c040c0b7b

នេះនឹងជាការជួបគ្នាលើកដំបូងសម្រាប់អ្នកទាំងពីរចាប់តាំងពី Bayern បានកោសរោមក្លិប​មានមូលដ្ឋាន​នៅ​ទឹក​ដី​កាតាឡាន់ក្នុងលទ្ធផល ៨-២ នៅវគ្គ ៨ ក្រុមចុងក្រោយ Champions League នៅខែសីហាឆ្នាំ ២០២០។

6a9b8c9b 9872 43a7 B7e8 76c48a3bed01

ស្ថានភាពនៅពេលនេះគឺខុសគ្នាបន្តិចដោយ Lionel Messi លែងជាចំណែករបស់ Barcelona ហើយ Philippe Coutinho ដែលរកបានពីរគ្រាប់ឱ្យ Bayern កាលពីលើកមុន ក៏បានត្រលប់ទៅក្លឹបមេរបស់គាត់វិញ។

Unnamed

យោងតាមគំរូទស្សន៍ទាយរបស់គេហទំព័រ FiveThirtyEight.com មិនមានការបែងចែកក្រុមទាំងពីរច្រើនទេ ដោយ Barca ផ្តល់ឱកាសឈ្នះ ៣៨% ហើយ Bayern ដែលមានឱកាស​ឈ្នះ ៤១% ។

ប្រូបាប៊ីលីតេនៃលទ្ធោលស្មើរវាងក្រុមទាំងពីរគឺ ២១%ដោយការប្រកួតនឹងត្រូវធ្វើឡើងនៅឯ Camp Nou ក្នុងទីក្រុងបាសេឡូណានៅថ្ងៃទី ១៤ ខែកញ្ញាយប់នេះ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN