ដើមឈើទាំងនេះមានអ្វីចង់ប្រាប់អ្នក? ជ្រើសរើសមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីអាថ៌កំបាំងនោះ

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលអ្វីនិស្ស័យដែលជាចំណុចខ្លាំងរបស់អ្នក តាមរយៈការជ្រើសរើសដើមឈើមួយដើម ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។

PicsArt_09 14 08.51.54

ដើមឈើលេខ ១

Tree1

អ្នករើសដើមឈើទីមួយ មានន័យថាអ្នកមានទ្រព្យសម្បត្តិ និងរឹងប៉ឹង អ្នកនឹងព្យាយាមរក្សាសេចក្ដីសុខឱ្យបានច្រើនបំផុតក្នុងជីវិតរបស់អ្នកតាមដែលអាចធ្វើទៅបាន។ អ្នកចង់រស់នៅក្នុងជីវិតដែលមានន័យ មិនចង់ធ្វើអ្វីដែលឥតប្រយោជន៍ទេ។  ម្យ៉ាងវិញទៀតបើទោះបីអ្នកមានវិន័យច្រើនជាមួយអ្វីដែលអ្នកធ្វើក៏ដោយ ប៉ុន្តែអ្នកដឹងពីដែនកំណត់របស់ខ្លួន អ្នកនឹងមិនធ្វើបាបខ្លួនឯងរហូតដល់អ្នកធ្លាក់ខ្លួនឈឺទេ អ្នកគឺជាអ្នកដែលជឿលើការពិត ជឿលើអ្វីដែលខ្លួនបានឃើញ ។

ដើមឈើលេខ ២

Tree2

អ្នករើសដើមឈើទីពីរ មានន័យថាអ្នករស់នៅក្នុងជីវិតសប្បាយរីករាយ ភ្លក់រសជាតិជីវិតបានយ៉ាងពេញលេញ ជាមនុស្សចេះជួយអ្នកដទៃ និងសប្បុរស ព្រោះអ្នកគិតថាការផ្តល់ឱ្យវាមានន័យ ។ ម្យ៉ាងទៀតអ្នកមិនចង់ក្លាយជាមេដឹកនាំ ឬអ្នកធ្វើតាមបញ្ជាទេ ព្រោះមនុស្សគ្រប់គ្នាតែងតែមានឆន្ទៈចង់រួមដំណើរជាមួយអ្នក ខណៈពេលដែលអ្នកអាចធ្វើកិច្ចការតែម្នាក់ឯងប្រកបដោយប្រសិទ្ធភាព ។

ដើមឈើលេខ ៣

Tree3

អ្នករើសដើមឈើទីបី មានន័យថាអ្នកគឺជាមនុស្សប្រាកដប្រជានិងស្មោះត្រង់ អ្នកតែងតែមានចិត្តសប្បុរស និងប្តេជ្ញាបង្កើតទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន ។ អ្នកជឿថា មិត្តភាពគឺជារឿងដ៏ស្រស់បំព្រង ម្ល៉ោះហើយទើបអ្នកមិនដែលញញើតនឹងផ្តល់ជំនួយទៅកាន់មិត្តរួមក្រុម ឬសូម្បីគ្រួសារឡើយ ។

ដើមឈើលេខ ៤

Tree4

អ្នកជាមនុស្សមានមន្តស្នេហ៍ ដែលមនុស្សគ្រប់គ្នាតែងតែលង់ស្រឡាញ់ ដោយសារតែអ្នកមានភាពកក់ក្ដៅ រួសរាយរាក់ទាក់ មានចិត្តអាណិតអាសូរ មនុស្សជាច្រើនមានទំនោរគិតថា អ្នកជាមនុស្សកំប្លុកកំប្លែង និងមានសុជីវធម៌។

ដើមឈើលេខ ៥

Tree5

អ្នកគឺជាមនុស្សម្នាក់ដែលមិនគៀបសង្កត់ជីវិតខ្លួនឯងទេ អ្នកមានទំនួលខុសត្រូវចំពោះអារម្មណ៍ខ្លួនឯង ប្រសិនបើពេលណាអ្នកមានអារម្មណ៍មិនសប្បាយចិត្ត អ្នកនឹងផ្លាស់ប្តូរស្ថានភាពនៅក្នុងជីវិតរបស់អ្នកភ្លាម ។ លើសពីនេះអ្នកក៏ជាមនុស្សមិនចេះលាក់ពុតទៀតផង ប្រសិនបើមានអ្វីដែលធ្វើឲ្យអ្នកសង្ស័យ អ្នកនឹងក្រោកឈរតវ៉ាភ្លាម។ ក្រៅពីនេះអ្នកក៏ជាមនុស្សចេះបត់បែន និងពូកែស្រមើស្រមៃ អ្នកតែងតែព្យាយាមប្រែក្លាយការបរាជ័យឲ្យទៅជាឱកាស។

ដើមឈើលេខ ៦

Tree6

អ្នកគឺជាមនុស្សដែលមិនវិនិច្ឆ័យអ្នកដទៃ និយាយឲ្យស្រួលស្តាប់គឺមិនវាយតម្លៃអ្នកដទៃ អ្នកទទួលបាននូវអ្វីដែលពួកគេមាន ហើយអ្នកក៏សង្ឃឹមថា នឹងមិនត្រូវនរណាម្នាក់វាយតម្លៃវិញដែរ។ ម្យ៉ាងទៀតមិនថាធ្វើអ្វីទេ អ្នកតែងតែចូលចិត្តរៀបចំផែនការ មានពេលខ្លះរៀបចំគម្រោងមុនរាប់ខែ រាប់ឆ្នាំទុកមុនទៀតផង ព្រោះអ្នកចូលចិត្តភាពល្អឥតខ្ចោះ ហើយអ្វីគ្រប់យ៉ាងត្រូវរៀបចំយ៉ាងល្អឥតខ្ចោះតាមដែលអ្នកចង់បាន។ ម្យ៉ាងទៀត អ្នកជាមនុស្សឆ្លាតនិងរឹងមាំណាស់ ច្រើនតែធ្វើអ្វីដោយខ្លួនឯង ហើយនៅពេលអ្នកមានអារម្មណ៍មិនល្អ អ្នកមិនដែលបន្ទោសខ្លួនឯងឡើយ ។

ដើមឈើលេខ ៧

Tree7

នៅពេលអ្នករកឃើញអ្វីដែលអ្នកអាចធ្វើបានអ្នកមានទំនោរធ្វើវាសន្សឹមៗ ដោយប្រយ័ត្នប្រយែង អ្នកមិនចូលចិត្តអ្វីដែលប្រញាប់ពេកទេ អ្នកមានគោលដៅក្នុងការសម្រេចចិត្ត ផ្តោតលើអ្វីដែលត្រូវធ្វើ ព្យាយាមបំបាត់រាល់ការរំខានដែលនៅជុំវិញខ្លួន ហើយនេះគឺគុណសម្បត្តិរបស់អ្នកដឹកនាំនៅក្នុងខ្លួនរបស់អ្នក ដោយសារតែអ្នកពូកែក្នុងការដាក់ភារកិច្ច មើលមនុស្ស ហើយអាចធ្វើការសម្រេចចិត្តក្នុងគ្រាលំបាក ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលចេះស្រឡាញ់គ្រួសារ មិនថាមានអ្វីកើតឡើង គ្រួសារគឺជារឿងទីមួយដែលអ្នកគិតមុនគេ ។

ដើមឈើលេខ ៨

Tree8

អ្នកគឺជាមនុស្សម្នាក់ដែលគួរឲ្យចង់នៅក្បែរ នៅក្បែរហើយតែងតែមានក្តីសុខ មិនថានរណាក៏ដោយឲ្យតែមានត្រូវការ​ជំនួយ អ្នកតែងតែនៅក្បែរពួកគេជានិច្ច ព្រោះអ្នកដឹងថាទម្លាប់ដ៏ល្អបង្កើតមកនូវរឿងអស្ចារ្យ ។ មនុស្សទូទៅមើលឃើញថា អ្នកជាអ្នកជាទីប្រឹក្សា និងជាមិត្តដ៏ល្អ អ្នកមិនចេះវាយតម្លៃនរណាម្នាក់ទេ   អ្នកជឿថាមនុស្សតែងតែពឹងគ្នាទៅវិញទៅមកអញ្ចឹងហើយអ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកធ្វើ ៕

ប្រភព៖ Knongsrok