Ronaldo ផ្ញើ​សារ​មួយ​ភ្លាម​ទៅ Ferdinand ​ក្រោយ​គេ​និយាយ​បែប​នេះ​ពី Haaland និង Mbappe

Cristiano Ronaldo ហាក់​មិន​សប្បាយ​ចិត្ត​នោះ​ទេ អំពី​អ្វី​ដែល Rio Ferdinand ធ្លាប់​បាន​លើក​ឡើង​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​កម្មវិធី​មួយ​កាល​ពី​ឆ្នាំ​ទៅ ដែល​ថា​យុគសម័យ​ថ្មី​នេះ​គឺ​គេ​ប្រៀបធៀប Erling Haaland និង Kylian Mbappe ពោល​ការ​ប្រៀបធៀប​រវាង Lionel Messi និង Cristiano Ronaldo គឺ​បាន​ចប់​ហើយ។

_119452556_gettyimages 1206134206

Gd

ត្រលប់​ទៅ​កាល​ពី​រដូវ​កាល​មុន សម្រាប់​ព្រឹត្តិការណ៍ UEFA Champions League ពេល​នោះ Mbappe រក​បាន Hat-Trick ទល់​ក្លឹប Barcelona ជួន​ពេល​ដែល Haaland ក៏​រក​បាន ២ គ្រាប់​ផង​ដែរ​ទល់ Sevilla តែ​ Ronaldo បែរ​ជា​មិន​អាច​ធ្វើ​អ្វី​ចេញ​ សម្រាប់​ការ​លេង​ឲ្យ​ Juventus និង​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់ Porto។

Ice_screenshot_20210914 224622

2021 03 09T212331Z_89394251_UP1EH391NF76S_RTRMADP_3_SOCCER CHAMPIONS DOR SEV REPORT

ពេល​នោះ Ferdinand ដែល​ជា​អ្នក​វិភាគ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ បាន​និយាយ​ថា​រជ្ជកាល Ronaldo/Messi គឺ​ចប់​ហើយ ដោយ​នេះ​កំពុង​ឈាន​ចូល​រជ្ជកាល​ថ្មី Mbappe/Haaland វិញ​ម្តង។ យ៉ាង​ណា​កំពុង​ផ្សាយ​ផ្ទាល់ ស្រាប់​តែ​ទូរស័ព្ទ Ferdinand លោត​សារ​ WhatsApp មួយ​ផ្ញើ​មក​ភ្លាម ដោយ​នោះ​គឺ​ជា​របស់ Ronaldo រួច​និយាយ​មួយ​ម៉ាត់​យ៉ាង​ខ្លី​ថា៖ "​វា​មិន​ទាន់​ឈាន​ដល់​ទី​បញ្ចប់​នោះ​ទេ"។ ចង់​សំដៅ​ដល់​រជ្ជកាល​នៃ​ការ​ប្រកួត​ប្រជែង​រវាង​ខ្លួន និង​តារា​ឆ្នើម​អាហ្សង់ទីន។ នេះ​បើ​តាម​សារព័ត៌មាន The Indepedent បាន​ចុះ​ផ្សាយ។

Hf

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ Ronaldo កំពុង​លេង​ឲ្យ​ក្លឹប​ថ្មី Man Utd ស្រប​ពេល​ដែល Messi រួម​ជើង​ជាមួយ​ Mbappe នៅ​ក្លឹប​បារាំង PSG។ ពួក​គេ​ទាំង​ពីរ​ក៏​អាច​ជា​នឹង​ប៉ះ​គ្នា​ជា​ថ្មី​ផង​ដែរ ពោល​គឺ​នៅ​ការ​ប្រកួត UCL នៅ​វគ្គ​បន្តបន្ទាប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក