នាយកផ្នែកកីឡា PSG លោក Leonardo ថា Kylian Mbappe នឹងស្នាក់នៅ PSG លើសពីរដូវកាល ២០២១/២២

ប្រធានក្លឹបផ្នែកកីឡារបស់​ក្លិប PSG បាននិយាយទៅកាន់សារព័ត៌មាន Canal Plus ថា៖ “ ខ្ញុំមើលឃើញថា Mbappe មិនចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះទេ។ គ្មាននរណាម្នាក់គិតអំពីអនាគតរបស់ Paris Saint-Germain ដោយគ្មាន Kylian ឡើយ” ។

3204071 65636688 2560 1440

"Kylian មានទំនាក់ទំនងជាមួយជាមួយ PSG គឺពិតជាជ្រាលជ្រៅខ្លាំងណាស់។ នោះហើយជាមូលហេតុដែលយើងមិនគិតអំពីអ្វីផ្សេងទៀត។ Kylian តំណាងឱ្យអ្វីៗជាច្រើននៅ​ក្លិប។ មិនត្រឹមតែដោយសារតែគាត់ជាជនជាតិបារាំង ឬកីឡាករល្អបំផុតម្នាក់នៅលើពិភពលោកនោះទេ គាត់មានរបៀបមួយដែលយើងចូលចិត្តនិង​មាន​ម្យ៉ាងតៀតដែលមនុស្សគ្រប់គ្នាចូលចិត្ត" ។

3204071 65636688 2560 1440

លោក Leonardo បានបដិសេធថា Real Madrid បានធ្វើការដេញថ្លៃ ២២០ លានអឺរ៉ូនៅនាទីចុងក្រោយដើម្បីទិញ Mbappe ។ លោក Leonardo បាននិយាយថា៖​“ យើងមិនសប្បាយចិត្តជាមួយនឹងអាកប្បកិរិយារបស់ Real Madrid ឡើយ"។

“ ការចាប់ផ្តើមការចរចារកកីឡាករឆ្នើមម្នាក់ នៅលើពិភពលោកក្នុងសប្តាហ៍ចុងក្រោយនៃទីផ្សារដោះដូរកីឡាករ បានបង្កើតស្ថានភាពមួយដែលយើងមិនចូលចិត្ត។

Leonardo Stade Rennais Vs PSG Ligue 1 2019

"យើងច្បាស់អំពីជំហររបស់យើងជាមួយនឹងសំណើដែល​ដាក់​មក។ វាមិនគ្រប់គ្រាន់ទេ! វា​នៅ​តិចតួច​ណាស់​សម្រាប់​អ្វី​ដេល​ពួក​យើង​បាត់​បង់"។

“ សំណើចុងក្រោយដែលពួកគេនិយាយមិនដែលកើតឡើងទេ។ អ្នកមិនអាចរៀបចំទីផ្សារដោះដូរកីឡាកររយៈពេល ២ ទៅ ៣ ឬ ៤ ខែ ហើយផ្លាស់ប្តូរផែនការរបស់អ្នកដូចនោះទេ” ។

កីឡាករសញ្ជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះរកបាន ៤ គ្រាប់ក្នុង ៥ ប្រកួតដំបូងរបស់គាត់សម្រាប់ PSG រួមទាំងបញ្ជូនបាល់បាន២លើក​ផង​ដែរ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN