តើធ្វើដូចម្តេចដើម្បីមានចិត្តស្រលាញ់នរណាម្នាក់ម្តងទៀត បន្ទាប់ពីបែកគ្នា

អ្នកមិនចាំបាច់មានស្នេហាភ្លាមៗបន្ទាប់ពីបែកគ្នាជាមួយអ្នកចាស់នោះទេ ប៉ុន្តែអ្នកត្រូវតែទទួលស្គាល់ការបញ្ចប់នោះ។

មិនមែនការបែកបាក់ទាំងអស់សុទ្ធធ្វើឱ្យយើងឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែបើមាន គឺ ឈឺចាប់ខ្លាំងតែម្ដង។

ប្រសិនបើអ្នកកំពុងឈឺចាប់ខ្លាំងនឹងរឿងស្នេហា អ្នកត្រូវចេះលួងខ្លួនឯងជាមួយការពិត ដោយគិតថាយ៉ាងហោចណាស់នេះជាបទពិសោធន៍ដ៏ល្អមួយក្នុងជីវិត ទោះបីជាស្នេហាមួយនេះមិនបានយូរអង្វែរក៏ដោយ។

ដើម្បីចង់មានស្នេហាម្តងទៀត មិនមែនអ្នកត្រូវតែមានទំនាក់ទំនងស្នេហាលោតពីមួយទៅមួយទៀតនោះទេ។

ប៉ុន្តែជំនួសមកវិញដោយការរៀបចំខ្លួនជាស្រេចក្នុងការមានស្នេហាម្តងទៀត ដែលនេះអាចបង្ហាញថាអ្នកមិនបោះបង់ចោលក្នុងការរកស្នេហាដ៏ល្អមួយសម្រាប់អ្នក។

ទំនាក់ទំនងស្នេហាមួយអាចនឹងបញ្ចប់ទៅ ដោយអ្នកមិនបានរំពឹងទុកមុន ប៉ុន្តែនោះមិនមែនជាមូលហេតុផលដែលត្រូវស្អប់ស្នេហា ហើយលែងជឿថាមិនស្នេហាពិតនៅលើលោកនេះ។

កុំគិតថាខ្លួនឯងនឹងមិនដែលមានស្នេហាម្តងទៀតទេ។

ការធ្វើបែបនេះ គឺ ដូចធ្វើបាបខ្លួនឯងអញ្ចឹង។

អ្នកគ្រាន់តែមានអនុស្សាវរីយ៍ស្នេហាដែលអ្នកធ្លាប់ជួប ហើយរឿងអាក្រក់បំផុត គឺថាវាមិនបានបញ្ចប់ទៅវិញដោយល្អ។ ដូច្នេះចូរផ្តល់ឱកាសឱ្យខ្លួនឯងនៅពេលដែលពេលវេលាល្អមួយមកដល់។

ហើយនៅពេលដែលមានស្នេហាមួយចូលមកដល់ ចូលបើកចិត្តអោយទូលាយ និង ទទួលយកម្តងទៀត។

របៀបធ្វើឱ្យខ្លួនមានចិត្តស្រលាញ់នរណាម្នាក់ម្តងទៀត បន្ទាប់ពីបែកគ្នា គឺជាការដឹកអំពីជំហានដែលពាក់ព័ន្ធដើម្បីឱ្យអ្នកអាចជាសះស្បើយ និង មានអារម្មណ៍ល្អ។ អ្នកបានអានបីជំហានដំបូងដែលអ្នកត្រូវធ្វើហើយៗ ខាងក្រោមនេះគឺជាជំហ៊ានបន្ទាប់។

#៤ ក្រោកឈរឡើង

ចូរកុំមានអារម្មណ៍ថាស្អប់ខ្លួនឯង ហើយត្រូវក្រោកឈរឡើងវិញឱ្យបានឆាប់កាន់តែល្អ។ ការចែចង់ជាមួយមិត្តភក្តិអាចជាជំហានទីបី ប៉ុន្តែវានឹងជួយអ្នកឱ្យយល់ថាពិភពលោកនៅតែអាចជាកន្លែងដែលមានសុភមង្គល ទោះបីអ្នកកំពុងខូចចិត្តក៏ដោយ។

គួរចេញទៅក្រៅ ជួបមិត្តចាស់ ហើយបង្កើតមិត្តថ្មីៗ។ វិធីល្អបំផុតដើម្បីយកឈ្នះនៃការបែកបាក់ និង រៀបចំខ្លួនឯងដើម្បីមានស្នេហាម្តងទៀត គឺតាមរយៈការរៀននាំយកមកវិញនូវភាពរំជើបរំជួល និង ការចង់បានមកក្នុងជីវិតរបស់អ្នកវិញ។ នៅពេលអ្នកឃើញមនុស្សល្អៗ និង គួរឱ្យទាក់ទាញដែលចង់នៅជិតអ្នក អ្នកនឹងមានចិត្តរីករាយច្រើន ដែលអាចនឹងបំបាត់ចិត្តសោកសៅបានលឿន។

#៥ ស្រឡាញ់ខ្លួនឯង

ការបែកបាក់អាចជារឿងអាក្រក់បំផុតក្នុងជីវិតមនុស្សម្នាក់ ជាពិសេសប្រសិនបើអ្នកបោះបង់ចោលខ្លួនឯង។

ត្រូវជំនួសមកវិញដោយការរៀនដើរទៅមុខទៀត។ អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នានៅលើពិភពលោកបានទេ។ ហើយអ្នកមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាលង់ស្រលាញ់អ្នកបានទេ។ ប៉ុន្តែមានមនុស្សម្នាក់ដែលស្រឡាញ់អ្នក មិនថាមានរឿងអ្វីក៏ដោយ ហើយម្នាក់នោះគឺជាអ្នក!

ចូរបង្កើនទំនុកចិត្តលើខ្លួនឯង ហើយក្លាយជាមនុស្សល្អជាងមុន។ អ្នកនឹងទាក់ទាញបានមនុស្សដែលល្អជាងអ្នកចាស់ទៅទៀត។

#៦ ត្រលប់ទៅហ្គេមណាត់ជួបវិញ

មនុស្សគ្រប់គ្នាតែងតែចង់មានការយកចិត្តទុកដាក់ ពីមនុស្សភេទផ្ទុយគ្នា។ អ្នកប្រហែលជាមិនស្វែងរកស្នេហាភ្លាមៗទេ ប៉ុន្តែបន្ទាប់ពីបែកគ្នាតែអ្នកប្រាកដជាចង់លង់ស្នេហ៍ម្តងទៀតមែនទេ?

នៅពេលអ្នកកំពុងមានទំនាក់ទំនងស្នេហាអ្នកពិតជាមិនអាចចែចង់នរណាម្នាក់ ដោយមិនគិតទ្វេដងឡើយ។ ប៉ុន្តែឥឡូវនេះអ្នកអាច។ ចូររីករាយជាមួយការណាត់ជួបមនុស្សថ្មី និង ទទួលយកភាពកក់ក្តៅជាមួយមនុស្សពីរបីនាក់។ មនុស្សពិសេសនឹងចូលមកជីវិតរបស់អ្នក នៅពេលដែលអ្នកមានពេលវេលាល្អបំផុតនៅក្នុងជីវិតរបស់អ្នក ហើយធ្វើឱ្យវាកាន់តែប្រសើរឡើង។

#៧ ទំនាក់ទំនងចាស់របស់អ្នកគឺជាបទពិសោធន៍

ឥឡូវនេះ ប្រសិនបើអ្នកចង់មានស្នេហាម្តងទៀត អ្នកមិនអាច់លុបការចងចាំចាស់ៗបាននោះទេ។ ផ្ទុយទៅវិញ ចូររៀនពីវា ហើយប្រើវាជាបទពិសោធន៍ដើម្បីធ្វើឱ្យខ្លួនអ្នកអាចជ្រើសរើសដៃគូរបានប្រសើរជាងមុន។

ចូរចង់ចាំថា អ្នកប្រហែលជាធ្លាប់មានទំនាក់ទំនងស្នេហាមិនល្អ ហើយមនុស្សគ្រប់គ្នានៅជុំវិញអ្នកក៏អាចមានរឿងរ៉ាវទំនាក់ទំនងដ៏គួរឱ្យភ័យខ្លាចដែរ ប៉ុន្តែនេះមិនមែនមានន័យថាស្នេហាជារឿងអាក្រក់នោះទេ។ នេះប្រហែលជាអ្នកត្រូវបានហ៊ុំព័ទ្ធដោយមនុស្សដែលសំណាងមិនល្អមួយចំនួន ដែលបានជួបមនុស្សមិនត្រឹមត្រូវ។

#៨ ដាក់ខ្លួនអ្នកជាមិត្តភក្តិដ៏ល្អម្នាក់

ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនសម្រាប់ស្នេហាថ្មីនោះទេ អ្នកក៏មិនចាំបាច់លង់ស្នេហ៍ម្តងទៀត ក្នុងពេលឆាប់ៗនោះទេ។ ប៉ុន្តែត្រូវរីករាយនឹងអ្វីដែលយើងមាន និង បានជួប។

ចូលកុំអស់សង្ឃឹមចំពោះរឿងស្នេហា ផ្ទុយទៅវិញចូរជួបមនុស្សថ្មីៗ ហើយមើលថាតើអ្នកចូលចិត្តចំណាយពេលជាមួយពួកគេដែរឬទេ។ ស្នេហាពេលខ្លះនឹងលិចមុខមកនៅពេលដែលអ្នកមិនបានរំពឹងទុក ដូច្នេះចូររកពេលវេលាល្អៗជំនួសវិញ។

#៩ វាមិនអីទេក្នុងការចងចាំអតីតរបស់អ្នក

នៅពេលអ្នកដើរចេញពីការបែកបាក់ដ៏អាក្រក់មួយ ហើយព្យាយាមលង់ស្នេហ៍ម្តងទៀត វាច្បាស់ណាស់ថាអ្នកនឹងធុញទ្រាន់នឹងការចងចាំពីអតីតកាលរបស់អ្នក។

កុំចងចាំអតីតរបស់អ្នកដោយសារហេតុផលខុសទាំងអស់។ ចងចាំអតីតរបស់អ្នកចំពោះការពិតដែលពួកគេធ្វើឱ្យអ្នកឈឺចាប់បំផុត ហើយអ្នកតែងតែព្យាយាមលុបការចងចាំនោះ ហើយជំនួសវាដោយការចងចាំថ្មី និង ការរីករាយជាងមុន។ ដរាបណាអ្នកប្រកាន់ខ្ជាប់នូវការសម្រេចចិត្តរបស់អ្នក អ្នកនឹងមិនត្រលប់ចូលក្នុងទំនាក់ទំនងដ៏ឈឺចាប់នោះម្តងទៀតនោះទេ អ្នកនឹងមានកម្លាំងខ្លាំងដើម្បីចៀសស្នេហាបែបនោះបាន។

#១០ ចូរឈានទៅមុខដោយសេចក្តីជំនឿ

ខណៈពេលដែលអ្នកបានត្រៀមខ្លួនដើម្បីមានស្នេហា និង មានពេលវេលាដ៏ល្អៗជួបមនុស្សថ្មី អ្នកអាចនឹងជួបមនុស្សម្នាក់ដែលធ្វើឱ្យអ្នកទន់ចិត្ត ឬ ធ្វើឱ្យពេលវេលារបស់អ្នកដើរលឿន។ វាអាចជាឱកាសមួយដើម្បីជួបមនុស្សថ្មី ប៉ុន្តែនៅពេលដែលអ្នកជួបមនុស្សម្នាក់នោះដែលធ្វើឱ្យអ្នកមានអារម្មណ៍ពិសេស និង យកចិត្តទុកដាក់អ្នកម្តងទៀត ពេលនោះអ្នកនឹងដឹងពីរបៀបលង់ស្នេហ៍ម្តងទៀតបន្ទាប់ពីបែកបាក់។

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក