iOS 15, iPadOS 15, watchOS 8, និង tvOS 15 នឹងចេញជាផ្លូវការនៅថ្ងៃ ២០ ខែកញ្ញា!

ក្រោយការដាក់ដំណើរការ Beta Version របស់ iOS 15, iPadOS 15, watchOS 8, និង tvOS 15 តាំងពីខែមីថុនាមក ទីបំផុត​ Apple សម្រេចប្រកាសកាលបរិច្ឆេទ​ចេញផ្សាយជាផ្លូវការនូវ​ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ខ្លួន សម្រាប់​អ្នកប្រើប្រាស់ទូទាំងសកលលោកហើយ។

ការមកដល់នៃ OS ថ្មីនេះ បាននាំមកនូវមុខងារដ៏សំខាន់ និងមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់យ៉ាងច្រើន ហើយ​អ្នកប្រើប្រាស់ផលិតផលឆ្លាតវៃរបស់ Apple ជាច្រើនបានសាកល្បង​ប្រើប្រាស់ Beta Version ហើយពិតជាទទួលស្គាល់ថា កំណែ OS លើកនេះពិតជាមានមុខងារ​គួរឱ្យចាប់អារម្មណ៍យ៉ាងច្រើន ទោះបី​មានបញ្ហា Error ច្រើនគួរសមក្នុងកំណែ Beta ក្ដី។

Screen Shot 2021 09 16 At 11.23.29 PM

ក្រោយ​ Apple Event "California Streaming" កាលពីប៉ុន្មានថ្ងៃមុន​នេះ កាលបរិច្ឆេទចេញផ្សាយជាផ្លូវការរបស់ iOS 15, iPadOS 15, watchOS 8, និង tvOS 15 នឹងដាក់ដំណើរការឱ្យអ្នកប្រើប្រាស់ទូទាំងសកលលោកអាចទាញយកបាននៅថ្ងៃច័ន្ទទី ២០ ខែកញ្ញានេះ ។

iOS 15 និង iPadOS 15 រួមមានការកែលម្អនិងលក្ខណៈពិសេសមួយចំនួនរួមទាំងការជូនដំណឹងដែលបានរចនាឡើងវិញ សញ្ញាអារម្មណ៍ (Emoji) និងអ្វីៗជាច្រើនទៀត។ iOS 15, iPadOS 15, watchOS 8 និង tvOS 15 ត្រូវបានដាក់ឱ្យដោនឡូតប្រើសាកល្បងនៅក្នុងព្រឹត្តិការណ៍ "Spring Loaded"។

ក្រុមហ៊ុនអេបផលមិនបានប្រកាសពីកាលបរិច្ឆេទចេញផ្សាយសម្រាប់ macOS Monterey ទេនៅពេលនេះ ដូច្នេះមានតែបន្តរង់ចាំមើលថាតើ Apple នឹងប្រកាស​វានៅពេលណា៕