« កាហ្វេស្វាង» លើសពីហាងកាហ្វេ តែជាផ្ទះដ៏កក់ក្ដៅរបស់អ្នកចូលចិត្តអានសៀវភៅ និងជាផ្ទះអនុស្សាវរីយ៍របស់អ្នកនិពន្ធខ្មែរម្នាក់ដែរ

បើនិយាយពីហាងកាហ្វេបច្ចុប្បន្ន អ្នកប្រាកដជាស្រមៃដល់ហាងដែលមានបម្រើកាហ្វេ និងភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ អមនឹងការរៀបចំហាងបែបទំនើបទាន់សម័យសម្រាប់តម្រូវចិត្តយុវវ័យសម័យនេះ។ តែពេលនេះ ហាងកាហ្វេមួយបាននឹងកំពុងតែទាក់ទាញចិត្តយុវវ័យគ្រប់ស្រទាប់មិនត្រឹមតែរសជាតិកាហ្វេឆ្ងាញ់ប៉ុណ្ណោះទេ តែក៏បានទាក់ទាញចិត្តអ្នកដែលចូលចិត្តអានសៀវភៅ និងអ្នកនិពន្ធនានាផងដែរនោះគឺ « កាហ្វេស្វាង »

A7

A12

« កាហ្វេស្វាង » គឺជាហាងដែលបានបើកដំណើរការមួយឆ្នាំទៅហើយជាមួយនឹងអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែក្រោយពីបានផ្លាស់ប្តូរមកកាន់ទីតាំងថ្មី ហាងកាហ្វេនេះកាន់តែមានភាពទាក់ទាញខ្លាំងជាងមុន តាមរយៈរសជាតិកាហ្វេឆ្ងាញ់ដដែល តែអ្វីដែលចាប់អារម្មណ៍ខ្លាំងទៀតនោះ​គឺអារម្មណ៍ប្រៀបបីដូចជាការត្រលប់ទៅកាន់អតីតកាលដ៏រីករាយជាមួយនឹងការរៀបចំហាងដូចជាផ្ទះបុរាណ ឬផ្ទះចាស់ជាទីស្រលាញ់របស់យើង ពិសេសក៏មានលក់សៀវភៅល្អៗជាច្រើនផង និងមានសៀវភៅសម្រាប់អានដោយឥតគិតថ្លៃផងដែរ សម្រាប់អ្នកចូលចិត្តអានសៀវភៅ។

A11

A15

A2

A3

មិនត្រឹមតែជាហាងកាហ្វេដែលទាក់ទាញ និងបង្កប់គំនិតជម្រុញការអាននៅកម្ពុជា តែ « កាហ្វេស្វាង » ដែលគ្រប់គ្នាស្គាល់ថាកម្មសិទ្ធរបស់អ្នកនិពន្ធដ៏ល្បីមួយរូប គឺ លោក សុខ ចាន់ផល បានទាក់ទាញចិត្តអ្នកធ្វើការ អ្នកសិក្សា និងអ្នកនិពន្ធពីគ្រប់ទិសទីមកជួបជុំគ្នាធ្វើកិច្ចការរៀងខ្លួនផង និងជជែកកម្សាន្តផង ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលជាខ្លាំង។

A23

A17

A19

A18

គួរឱ្យដឹងផងដែរថា « កាហ្វេស្វាង និងហាងសៀវភៅ » មានទីតាំងថ្មីនៅ ផ្ទះលេខ 7B ផ្លូវលេខ 184 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈផែនទី Google Swarng Café៖

https://goo.gl/maps/RT2tG3TNZrcXDzwj9 ហើយអាចសាកសួរព័ត៌មានលម្អិតបន្ថែមបានតាមរយៈលេខទូរស័ព្ទ 087 679 168 ៕

អត្ថបទ៖ ក្នុងស្រុក

រូបភាព៖ Sok Chanphal

A16

A20

A14

A21

A22

A25

A26

A27

A8

A5

A4

A1

A2

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers