កម្ម​ចាំ​ជាតិ! អំពើ​អ្វី​មិន​ដឹង​ទេ តែ​អំពើ ៥ យ៉ាង​នេះ មនុស្សគ្រប់រូប​ត្រូវ​ជៀស​ដាច់​ខាត

ក្នុង​ជីវិត​មនុស្ស​យើង​ម្នាក់ៗ បើ​យើង​ប្រកាន់ខ្ជាប់​ការ​ជឿ លើ​ហេតុ​និង​ផល នោះ​អ្នក​នឹង​រមែង​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់ ហើយ​មិន​ងាយ​បង្ក​ចេញ​ជា​កំហុស​អ្វី​មក​ឡើយ។ អ្នក​ធ្វើ​ល្អ ក៏​បាន​ផល​ល្អ អ្នក​ធ្វើ​អាក្រក់ ក៏​បាន​ផល​អាក្រក់​ដែល​ជា​កម្ម​មិន​ចាំ​ជាតិ​ក្រោយ។

ខាង​ក្រោម Knongsrok ​សូម​បង្ហាញ​នៅ​អំពើ​ទាំង ៥ យ៉ាង ដែល​មនុស្ស​គ្រប់​រូប​គួរ​ជៀសវាង​ កុំ​ប្រព្រឹត្តិ​ឲ្យ​សោះ​ក្នុង​ជីវិត៖

៥) ការ​មិន​ស្តាប់​បង្គាប់​ឪពុកម្តាយ

Tu Than Tuc 0719

បុគ្គល​ដែល​បាន​ផ្តល់​កំណើត​ឲ្យ​យើង ហើយ​មើល​ថែ​ចិញ្ចឹម​យើង​តាំង​ពី​បាត​ជើង​ក្រហម ដល់​ធំ គឺ​ជា​ព្រះ​គុណ​ដ៏​ធំធេង។ ទោះ​អ្នក​មាន​ទ្រព្យ​កោដិ​លាន​ក៏​មិន​អាច​សង​លោក​ទាំង​ពីរ​អស់​ដែរ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ស្តាប់​តាម​ដំបូន្មាន​ ការ​ណែនាំ​ពី​ឪពុក​ម្តាយ ព្រោះ​គ្មាន​ឪពុកម្តាយ​ណា​ដែល​ចង់​ឲ្យ​កូន​ដើរ​ផ្លូវ​ខុស​នោះ​ទេ។

ការ​ដែល​មើល​រំលង​គុណ​ឪពុកម្តាយ មិន​ស្តាប់​បង្គាប់ ទាំង​អស់​នេះ​ហើយ​វា​នឹង​ក្លាយ​ជា​កម្ម​មួយ​ទៅ​ថ្ងៃ​ខាង​មុខ។

៤) ភាព​ក្រអឺតក្រទម

នៅ​ពេល​ដែល​មនុស្ស​មាន​ចិត្ត​លោភលន់ គិត​ថា​ក្នុង​លោក​មាន​តែ​ឯង គឺ​ពួក​គេ​តែង​បញ្ចេញ​ចរិត​ក្រអឺតក្រទម​ដាក់​មនុស្ស​ជុំវិញ​ខ្លួន។ ការ​ដែល​មាក់ងាយ ក្រអឺតក្រទម​ដាក់​មនុស្ស​ក្បែរ​ខ្លួន​នេះ​ហើយ ក៏​រាប់​ជា​អំពើ​បាប​មួយ​ដែរ។

៣) ការ​សម្លាប់

Ice_screenshot_20210917 150142

មនុស្ស​មាន​ជីវិត​តែ​មួយ ពួក​គេ​មាន​ហេតុផល​ចង់​រស់ ចង់​រាន​មាន​ជីវិត​ដូចៗ​គ្នា។ ដោយឡែក​មនុស្ស​ដែល​មើល​ស្រាល​ជីវិត​អ្នក​ដទៃ គិត​ថា​ជីវិត​គេ​មិន​ស្មើ​ជីវិត​ខ្លួន ដល់​ថ្នាក់​លើក​ដៃ​កាប់​សម្លាប់​គេ នោះ​ក៏​រាប់​ចូល​ជា​អំពើ​បាប ហើយ​កម្ម​នឹង​តប​មក​វិញ មិន​ចាំ​ជាតិ​ក្រោយ​ឡើយ។

២) ការ​លួច​ឆក់​ប្លន់​អ្នក​ដទៃ

អ្នក​ចង់​មាន​បាន គេ​ក៏​ចង់​មាន​ចង់​បាន​ដូច​គ្នា តែ​សូម​រស់នៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ ដោយ​ការ​ខិតខំ​សុចរិត កុំ​ទៅ​លួច ទៅ​ឆក់​នាំ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ។ ភាព​មានបាន​ដែល​កើត​ចេញ​ពី​ការ​បំផ្លាញ​អ្នក​ដទៃ វា​មិន​គង់វង្ស​យូរ​អង្វែង​នោះ​ទេ ក៏​គង់​តែ​មាន​ថ្ងៃ​មួយ​ដែល​ស្រុត​ចុះ ហើយ​ស្រុត​ដល់​បាត​ងើប​លែង​រួច។

១) និយាយ​អាក្រក់​ពី​គេ

Ice_screenshot_20210917 150147

បើ​គេ​ល្អ ហើយ​យើង​បែរ​ជា​ក្រឡៃ​ពាក្យ​និយាយ​អាក្រក់​ពី​គេ នោះ​វា​មិន​ខុស​ពី​ការ​បង្ខូច​ឈ្មោះ បំផ្លាញ​ជីវិត​អ្នក​ដទៃ​ឡើយ។ អ្វី​ដែល​អ្នក​បាន​ធ្វើ កម្ម​នឹង​សង​ត្រលប់​មក​អ្នក​វិញ​នៅ​ពេល​ក្រោយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក