រូបភាពរបស់ស្មាតហ្វូន Oppo K9 Pro លេចចេញមុនការប្រកាសនៅថ្ងៃទី ២៦ ខែកញ្ញា

ស្មានតហ្វូន ម៉ូដែល OPPO ជាម៉ូដែលដែលកំពុងពេញនិយមពាសពេញសកលលោក និងប្រទេសកម្ពុជាផងដែរ។ កាលពីខែមុន គេបានប្រទះឃើញរូបភាពរបស់ ស្មាតហ្វូន Oppo ម៉ូដែល K9 Pro នៅលើគេហទំព័រ TENAA ហើយនៅថ្ងៃនេះ​ស្មាតហ្វូនម៉ូដែលដដែលនេះបានចុះបញ្ជីនៅលើ​គេហទំព័ររបស់ក្រុមហ៊ុន JD។ យើងអាចឃើញស្មាតហ្វូនដែលមានកាមេរ៉ា បីគ្រាប់នៅពីក្រោយខ្នងទូរស័ព្ទយ៉ាងច្បាស់ផងដែរ។

Gsmarena_002

ក្រោយមកទៀត ស្មាតហ្វូនម៉ូដែល K9 Pro នេះក៏បានលេចចេញនៅលើគេហទំព័រ Sunning ដែលជាគេហទំព័រលក់រាយតាមអ៊ីនធឺណិតរបស់ចិន ខណៈដែលកាលបរិច្ឆេទផ្លូវការដែលនឹងបង្ហាញខ្លួនគឺនៅថ្ងៃទី ២៦កញ្ញា ខាងមុខឯណោះ។

ស្មាតហ្វូននេះត្រូវបានចុះបញ្ជីជាផ្លូវការជាមួយកាមេរ៉ាទំហំ 64 មេហ្គាភិចស៊ែល 8 មេហ្គាភិចស៊ែល និង 2 មេហ្គាភិចស៊ែល។ យើងអាចឃើញអក្សរ "64MP" បានយ៉ាងច្បាស់នៅផ្នែកខាងក្រោយ។ កាមេរ៉ាដែលភ្ជាប់មកជាមួយកាមេរ៉ាគោលនោះជាប្រភេទ Len Ultrawide & ប្រភេទ Len ដើម្បីថតរូបជាប្រភេទ Depth។

ទូរស័ព្ទនេះត្រូវបានគេនិយាយថាមាន“ Super Performance” ដែលទំនងជាយោងទៅលើបន្ទះឈីប Dimensity 1200 ដែលភ្ជាប់មកជាមួយ CPU 3.0 GHz ហើយនឹងមាន RAM រហូតដល់ 12GB។ រូបភាពទាំងនេះក៏បង្ហាញពីប៊ូតុង ទាំងសងខាងផងដែរដែលមានន័យថាស្នាមម្រាមដៃស្ថិតនៅក្រោមបន្ទះ OLED ៕